កាន់តែ​ក្ដៅ! ឃើញ​ម្ដាយធម៌​ស្រីអូន ត្អូញ​រឿង​ដាច់បាយ​, តាំង គីម​សួរ សួរ​ទៅ​ស្រីអូន និង​ពន្លះៗ​កប់ៗ​មាត់ ដោយ​ប្រើពាក្យ​សុទ្ធតែ​…(មានវីដេអូ)

កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​ម្សិលមិញ​នេះ តារា​សម្ដែង​អ៊ឹម ជីវ៉ា បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​អ្នកគ្រូ​ញឹម សុខា ដែល​ត្រូវជា​ម្ដាយធម៌​របស់​ស្រីអូន ហើយ​នៅក្នុង​កិច្ចសម្ភាសន៍​នោះ តារា​សម្ដែង​ជើងចាស់​រូបនេះ បាន​ប្រាប់ថា ខ្លួន​ដាច់បាយ ក្រោយ​ក្លាយជា​ម្ដាយធម៌​របស់​ស្រីអូន ព្រោះតែ​អត់​មាន​អ្នក​ហៅ​ថត ហៅ​សម្ដែង​ជាដើម​នោះ​។​

ដោយឡែក​លោក​អ៊ឹម ជីវ៉ា បាន​បង្ហោះ​វីដេអូ កិច្ច​សម្ភាសន៍​នេះ ភ្ជាប់​ជាមួយ​ខ្លឹមសារ​ថា «​តើ​ពិត​ទេ ម្តាយ​ធម៌ ស្រីអូន​សម្រស់​ធម្មជាតិ យំ​ចេញមុខ​បកស្រាយ​ថា តាំងពី​ក្លាយ​ជា​ម្តាយធម៌​មក គាត់​ដាច់បាយ​..! ហើយ​គ្មាន​លុយ​ឡើយ​..! សូម​ស្តាប់​ការ​បកស្រាយ​របស់​តារ​សម្តែង​ជើងចាស់ អ្នក​មីង ញឹម សុខា ដូចតទៅ​:»​។​

ក្រោយមក​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ លោក​អ៊ឹម ជីវ៉ា បាន​បង្ហោះ​រូបភាព​កិច្ច​សម្ភាសន៍​នេះ ជាច្រើន​សន្លឹក អម​ដោយ​សារ បែបនេះ​ថា «​តើ​ពិត​ទេ ម្តាយ​ធម៌ ស្រីអូន​សម្រស់​ធម្មជាតិ យំ​ចេញមុខ​បកស្រាយ​ថា តាំងពី​ក្លាយជា​ម្តាយ​ធម៌​មក គាត់​ដាច់​បាយ​..! ហើយ​គ្មាន​លុយ​ឡើយ​..!

ការ​បកស្រាយ​បែបនេះ​បន្ទាប់ពី​តារា​ជើងចាស់​រូបនេះ បានធ្វើ​ដំណើរ​មកជួប​ខ្ញុំបាទ​អ៊ឹម​ជីវ៉ា និង​សូម​សំណូមពរ​អោយ​ខ្ញុំបាទ​ជួយ​ផ្សាយ​អោយ ដើម្បី​កុំ​អោយ​មហាជន​មួយ​ចំនួន និង​អ្នក​សិល្បៈ​ខ្លះ​ថា តារា​ជើងចាស់​រូប​នេះ​តាំងពី​បាន​កូន​ធម៌​ជា​សេដ្ឋី​មក មាន​លុយ​ច្រើន មាន​ផ្ទះ នៅ មាន​ប្រាក់ខែ​រាប់ពាន់​ដុល្លារ តែ​ធាតុ ពិត គឺ​មិន​ដូច​ពាក្យ​និយាយ​ឡើយ។

សូម​ស្តាប់​ការបកស្រាយ​របស់​តារ​សម្តែង​ជើងចាស់ អ្នក​មីង ញឹម សុខា នៅក្នុង​នាទី ជីវិត​សិល្បករ​កម្ពុជា នៅលើ​ផេ​ក​សិល្បករ​កម្ពុជា នៅវេលារ​ម៉ោង​៦​ល្ងាច​នេះ​។ ដោយ​ក្តី​គោរពៈ អ៊ឹម ជីវ៉ា​»​។​

ដោយ​ឃើញ​ការ​បង្ហោះ​របស់​តារា​សម្ដែង​អ៊ឹម ជីវ៉ា លោក​តាំង គីម​សួរ បាន​ចែករំលែក សារ និង​រូបភាព​ខាងលើ ចូល​ទៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​សួរ​ត្រង់ៗ​ទៅ​ស្រី​អូន និង​ពន្លះ​អ្នកគ្រូ​ញឹម សុខា កប់ៗ​មាត់​ថា «​ស៊ុ​ន្ទ​រី នួន ម៉េច​បានជា​ធ្វើបែបនេះ​ដាក់​អ្នក​ម្តាយ​ធម៌​អ៊ី​ចឹ​ង​? ហ៊ាន​ចំណាយលុយ​រាប់សិប​ម៉ឺន​ដុល្លារ​ជួយ​ដល់​សង្គម ហេតុអ្វី​ទុក​ឲ្យ​ម្តាយ​ខ្លួនឯង​អត់បាយ​ដល់​ថ្នាក់​នេះ​? សែន​ហួសចិត្ត ហួសចិត្ត​ដែល​ប្អូន​ជួយ​ប៉ះចំ​ក្រពើ ឲ្យ​រាង ថ្ងៃក្រោយ​មុន​ជួយ​មនុស្ស ត្រូវ​ចេះ​មើល​មុខ មើល​ក្រោយ​ផង​​បិសាច​ចេញ​កន្ទុយ​បណ្តើរៗ​ហើយ​»​។​

ក្រោយមក ​នៅ​យប់​ថ្ងៃ​ដដែល​នោះ លោក​តាំង គីម​សួរ បាន​បង្ហោះ​រូបថត​ជាមួយ​ស្រីអូន អម​ដោយ​សារ​ដ៏​រសើប​ថា «​មាន​អ្នក​ឆ្ងល់​ដូច​ខ្ញុំ​ទេ​? ហេតុអ្វី​មួយ​រយៈ​នេះ នារី​ម្នាក់​នេះ ​មានរឿង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​បែបនេះ​? អស់ពី​រឿង​មួយ​ ចូល​រឿង​មួយ​។ តើ​មាន​ដឹង​ទេ​ថា​អ្នកណា​គឺជា​អ្នក​នៅ​ពីក្រោយ​រឿង​ទាំង​អស់​នេះ​? បើ​ដឹង ជួយ​ខំ​មិន​ប្រាប់​ផង»៕

Related posts

Leave a Comment