កាន់តែស្រណោះ​! ព្រះ​នាង​តូច ជេន​ណា បង្ហាញ​ទុក្ខសោក​នៅមុខ​ស​,​ព​ជីដូន​ ហើយ​ប្រាប់​ពេល​វេលា​ជូន​ដំណើរ​លើក​ចុង​ក្រោយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ម្សិលមិញ​នេះ ព្រះ​នាង​តូច នរោត្តម ជេន​ណា បាន​បង្ហាញ​សេចក្ដី​រំជួលចិត្ត​រន្ធត់​ក្ដុកក្ដួល​ជា​ពន់ពេក ចំពោះ​ការ​ចាកចេញ​ដ៏​ឆាប់រហ័ស​នៃ​ជីដូន​បង្កើត​របស់​ទ្រង់​ អ្នក​ម្នាង ឌួង ឌី​យ៉ា​ត ដែល​ទទួលមរណភាព កាលពី​ម៉ោង ១១:៣៩​នាទី​ព្រឹក​នា​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ដោយ​រោគាពាធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២​នេះ ព្រះ​នាង​តូច ជេន​ណា បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ស្ថិតក្នុង​ទឹកមុខ​ក្រៀមក្រំ ជាការ​បង្ហាញ​ទុក្ខសោក​នៅមុខ​ស​,​ព ជីដូន​ព្រះ​នាង ដែល​ចែក​ឋាន​ទៅនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ទាំងនេះ ព្រះ​នាង​តូច បាន​ជូនដំណឹង​ថា «​ខ្ញុំម្ចាស់ នាង​ខ្ញុំ សូម​ទូល​ថ្វាយ និង​ជម្រាបជូន​អោយបាន​ជ្រាបថា ” ពិធី​បុណ្យសព​ជីដូន​ខ្ញុំ អ្នក​ម្នាង ឌួង ឌី​យ៉ា​ត កំពុង​ប្រារព្ធ​ធ្វើបុណ្យ​តាម​គន្លង​ព្រះពុទ្ធ​សា​នា នៅ​វត្ត​បុ​ទុម​វ​ត្តី រាជធានី​ភ្នំពេញ​។ ពិធី​បូជាសព​ជីដូន​ខ្ញុំ នឹងធ្វើ​ឡើង​នៅ​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២ នា​បរិវេណ​វត្ត​បុ​ទុម​វ​ត្តី​។ ”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​សម្ដេច ព្រះអង្គម្ចាស់​ក្សត្រា ព្រះអង្គម្ចាស់​ក្ស​ត្រី អ្នកអង្គម្ចាស់ អ្នក​ម្នាង ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែល​ស្រឡាញ់​រាប់អាន​ជីដូន​ខ្ញុំ សូម​យាង និង អញ្ជើញ​ចូលរួម​ជាការ​ជូន​ដំណើរ​ជា​កិច្ច​ចុងក្រោយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា ពុក​ម៉ែ​បងប្អូន​ជិត​ឆ្ងាយ ដែល​គាំទ្រ និង​ស្រឡាញ់​ខ្ញុំ ចង់​មក​ចូលរួម​គោរព​សព​ជីដូន​ខ្ញុំ ក៏​អាច​ចូលរួមបាន​ដោយ​មេត្រីភាព​។ សូម​អរ​ព្រះ​គុណ និង​សូម​អរគុណ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា អ្នក​ម្នាង ឌួង ឌី​យ៉ា​ត គឺជា​ភរិយា​របស់​សម្តេចព្រះ​មហិស្សរា នរោត្តម ច័ក្រពង្ស និង​ក៏​ត្រូវជា​មាតា​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម បុប្ផា​រី មាតា​នៃ​អ្នកអង្គម្ចាស់ នរោត្តម ចេ​ន​ណា៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment