ចាប់អារម្មណ៍ខ្លាំង! រឿង​លុយ​៣​ម៉ឺន​ដុល្លារ, លោក ​ព្រហ្ម ម៉ាញ ឡើង​តវ៉ា​ជាមួយ​សម្ដេច​តេជោ ផ្អើល​វេទិកា​​នៅ​អាមេរិក ព្រោះតែ…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​នឹង​សហគមន៍​ខ្មែរ​នៅ​អា​មេ​រិ​ក និង​ខ្មែរ នៅ​កា​ណា​ដា​ នៅ​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២,​ សម្តេច​តេ​ជោ បាន​ប្រកាស​រក​ លោក​ ព្រហ្ម ម៉ាញ ហើយ​មាន​ប្រសាសន៍​ ទៅ​កាន់​សិល្បករ​អាយ៉ៃ​ជើងចាស់​រូប​នេះ​​ថា «ឯងឲ្យលុយ៣ម៉ឺនទៅបាត់ឈងម៉ង…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ឆ្លើយ​តប សិល្បករ​អាយ៉ៃ​ជើងចាស់ ព្រហ្ម ម៉ាញ បាន​លើកដៃ​សំពេះ ​​ជម្រាប​ជូន​សម្ដេច​​ តែ​និយាយ​អត់​ឮ សម្ដេច​ក៏បាន​ហៅ​មក​ជួប​តទល់​គ្នា ដោយ​មាន​ប្រសាសន៍​ថា «​មើល​ហៅ​ព្រហ្ម​ម៉ាញ មក​តទល់​បន្តិច​មើល ឥឡូវ​ចាត់​ទុក​ខ្ញុំ​ជា​យាយ​យ៉យ​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ឡើង​ទៅ​រាង​កៀក​សម្ដេច​តេ​ជោ​នោះ លោក​ព្រហ្ម​ម៉ាញ បាន​បញ្ជាក់​ជូន​សម្ដេច​ថា ទទួល​បានតែ​២​ម៉ឺន​ទេ​ទាន​។ ភ្លាម​នោះ សម្ដេច​តេ​ជោ មានប្រសាសន៍​តប​ថា «​តែ​២ ពីរ​ហើយ​… ខ្ញុំ​វា​ភ្លេច​ដែរ​អញ្ចឹង​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀត​ក្នុងឱកាស​នោះ លោក​ព្រហ្ម ម៉ាញ បានបញ្ជាក់​ជូន​សម្ដេច​ពាក់ព័ន្ធ​នឹង​សក្ដិ​របស់​ខ្លួន​ថា ៖«​ឥឡូវ​ឡើង​គោរមងារ​ហើយ គួរ​ឡើង​ស័ក្ដិ​ទៀត ដោយសារ​សព្វថ្ងៃ​នេះ​មាន​តួនាទី​ជា​វរសេនីយ៍ឯក ដោយ​ចង់បាន​ឋានៈ​ជា​វរសេនីយ៍ត្រី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នា​នោះដែរ សម្តេច​ក៏​ឆ្លើយតប​ថា បើ​ចង់បាន​ទាល់តែ​ផ្តល់​ឲ្យ​នៅ​ពេល​ទទួលមរណភាព ដែល​គេ​ហៅ​ស័ក្ដិ​ប​ច្ឆា​មរណៈ (​និយាយ​បែប​កំប្លែង​សើច​) ។ សម្តេច​ ​​ថា អ្នកផ្តល់​ឲ្យ​តួនាទី​មុន​បែបនេះ​មិន​ងាយ​ស្លា​,​ប់​ទេ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នា​នោះដែរ សម្តេច​ក៏បាន​សុំទោស​ចំពោះ​លោក ព្រហ្ម ម៉ាញ ដែល​និយាយ​ខុស​ថា ការ​ផ្ដល់​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លារ​ផង​ដែរ តែ​តាមពិត​សម្ដេច​ផ្ដល់​២​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការ​ព្យាបាល​ជំងឺ។ គួរ​បញ្ជាក់​ថា រាល់​ការ​ឆ្លើយ​ឆ្លង​របស់​លោក​ព្រហ្ម​ម៉ាញ ជាមួយ​នឹង​សម្ដេច​តេ​ជោ ខាង​លើ​នេះ ធ្វើ​ឲ្យ​អ្នក​នៅ​ទីនោះ ទះដៃ និង​សើច​ឡើង​សំឡេង​កងរំពង​តែម្ដង៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment