កាន់តែក្ដៅ! លោក​ ផែង វណ្ណៈ ឡាយ​និយាយ​រឿង​នេះ, លោក ឌួង ឆាយ ទៅ​ញុំា​អី​ ២​នាក់​គូ​ដណ្ដឹង​ហើយ​ប្រាប់​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយ​ចំនួន បាន​ជ្រាប​រួចមកហើយ​ថា មួយរយៈ​ចុងក្រោយ​នេះ រឿងរ៉ាវ​លោក​ឌួង ឆាយ ជាមួយ​អតីត​ភរិយា ហាក់​កើតឡើង​ម្ដងទៀត ដោយ​លោក​ឌួង ឆាយ បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ដៀមដាម​អ្នកនាង ដេ​ត ម៉ាលី​ណា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃទី​១០ ខែឧសភា លោក ឌួង ឆាយ បាន​បង្ហោះ​សារ​ថា «​ប្រើពាក្យ​សម្តី​តិចតួច​គេ​ថា​អាក្រក់​។​ មនុស្ស​សាហាវ​ពិសពុល​ប្រើល្បិច​កិច្ចកល​សាច់​កម្ម​គេ​ថា​ល្អ​គួរ​អោយ​អាណិត​ណាស់​»​។ លុះ​នៅ​ថ្ងៃ​ទី​១១ លោក​បាន​បង្ហោះ​សារ​ទៀត​ថា «​ឡាំ​យ៉ង​អត់​អី​អត់​ទៅ កុំ​អោយ​តែ​អត់​ស្រា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោក ផែង វណ្ណៈ នៅ​រសៀល​ថ្ងៃទី​១២ បាន​បង្ហោះ​សារ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​លែងលះគ្នា​ដាច់ស្រេច​ហើយ មាន​ទាំង​គូ​ស្នេហ៍​ថ្មី​ទៀត នៅ​ដៀមដាម​រករឿង​គ្នា​ធ្វើ​ស្អី​ទៀត គិត​ទៅ​ពួក​យក​ហ្វេ​ស​ប៊ុ​ក​កាត់ក្ដី​រឿង​គ្រួសារ​នេះ​ពិបាក​កែ​ណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​លោក ផែង វណ្ណៈ បង្ហោះ​សារ​បាន​ប្រមាណ​ជាង​២០​នាទី​ ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ លោក ឌួង ឆាយ បាន​បង្ហោះ​សារ​ថា «​មាន​អ្នក​ចង់​តោង​ល្បី​ហើយ​។ ឃើញ​មិន​មាត់​មិន​មាត់​ចង់បាន​ចិត្ត​។​ ឆ្អិន​ក្បាល​ស៊ី​ក្បាល​ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ ទុក​មាត់​ស៊ី​មាន់​ទៅ​អើយ​ហាស​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី ​លោក​ឌួង ឆាយ បង្ហោះ​សារ​ខាងលើ​បាន​១០​នាទី,​ ​លោក ផែង វណ្ណៈ បាន​បង្ហោះ​សារ​មួយ​ទៀត ដោយ​បញ្ជាក់​ថា «​យប់​នេះ ខ្ញុំ​លើកយក​រឿង ឌួង ឆាយ មក​និយាយ​ម្ដងទៀត និង សំណូមពរ​អោយ​តុលាការ​ចាត់ការ​អោយ​លឿន​បន្តិច កុំអោយ​វល់​ពេញ ហ្វេ​ស​ប៊ុ​ក​ពេក​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​បែបនេះ​ លោក ឌួង ឆាយ ​បាន​​​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា «​ខ្ញុំ​មិនបាន​និយាយ​ថា អោយ​បង​ផែង​វណ្ណៈ​ទេ ប៉ុន្តែ​បង​ផែង​វណ្ណៈ​គាត់​រើសយក​ដាក់ខ្លួន ហើយ​ចង់​ឡាយ​ពី​ខ្ញុំ​ជា​សិទ្ធិ​របស់គាត់​។ ខ្ញុំ ជាមួយនឹង​បង​ផែង​វណ្ណៈ​គឺមាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​តាំងពីដើម​រហូតមក រាល់​កម្មវិធី​គ្រួសារ​ទាំងសងខាង​តែងតែ​មា​វត្តមាន​គ្នា​ទៅវិញទៅមក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហើយ​សូម្បី​ពេល​គាត់​មាន​បញ្ហា ក៏​ខ្ញុំ​បាន​ទៅសួរសុខទុក្ខ​គាត់​ដែរ និង​ទំនាក់ទំនង​ជាប់​តាមរយៈ​កូនប្រុស​របស់គាត់​។ ពេល​មង្គលការ​កូនប្រុស​គាត់ និង​ចៅ​គាត់​កើត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក៏​ខ្ញុំ​ទៅ​អបអរសាទរ​ដែរ ដោយ​ការស្រលាញ់​រាប់អាន គ្មាន​ហេតុផល​អ្វី​ខ្ញុំ​ត្រូវ​ថាអោយ​បង​វណ្ណៈ​ទេ​។ ចឹ​ង​ពូ​មីង​បងប្អូន​ពិចារណា​តាម​ការគួរ​។ សូម​អរគុណ និង​សូមកុំ​អោយមាន​ការយល់​ច្រ​លំ​បន្តទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការសន្យា នៅ​យប់​ថ្ងៃទី​១២ ខែឧសភា លោក ផែង វណ្ណៈ ក៏បាន​ឡាយ​និយាយ​រឿង​ជាច្រើន​ពាក់ព័ន្ធ​នឹង​លោក ឌួង ឆាយ ក្នុង​នោះ​លោក​ បាន​សំណូមពរ​ថា រឿង​រវាង​លោក​ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា ចប់​ហើយ តាមរយៈ​ការប្ដឹង​ផ្ដល់​គ្នា លែងលះ​មាន​សាលក្រម​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ផែង វណ្ណៈ បន្តទៀតថា លោក ឌួង ឆាយ ក៏មាន​គូ​ដណ្ដឹង​រួចហើយ ត្រៀម​តែ​ថ្ងៃ​ចាំ​ចូល​រោងការ​ប៉ុណ្ណោះ អញ្ចឹង​យើង​ជា​មនុស្ស​ប្រុស លែង​គ្នា​ហើយ យើង​ត្រៀម​សប្បាយចិត្ត​ជាមួយ​មនុស្ស​ថ្មី យើង​ទៅ​ដៀមដាម​រឿង​គេ​ផឹក​, រឿង​គេ​មាន​ប្រុស ធ្វើ​អី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​និយាយ​ដល់​ចំណុច​នេះ លោក ផែង វណ្ណៈ បញ្ជាក់ ថា ទោះ​អ្នកនាង ដេ​ត ម៉ាលី​ណា ទៅ​មាន​អ្នកថ្មី​ទៀត ក៏​លោក​ឌួង ឆាយ អត់​មាន​សិទ្ធិ​ទៅធ្វើ​អ្វី​ដែរ កុំថាឡើយ​ទៅ​ផឹក​ប៉ុណ្ណឹង​, រឿង​ចប់​ហើយ​ទៅ​ដៀមដាម​ធ្វើ​អ្វី​ទៀត​។ លោក​ថា កាលណា​ដៀមដាម យើង​បង្កើត​បញ្ហា ព្រឹត្តិការណ៍​ហ្នឹង​នៅលើ​ហ្វេ​ស​ប៊ុ​ក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​លោក ផែង វណ្ណៈ ឡាយ​វីដេអូ និយាយ​រឿងនេះ​ចប់ គេ​មិនឃើញ​លោក ឌួង ឆាយ ធ្វើការ​ឆ្លើយតប​បែបណា​ទៀត​នោះទេ​។ តែ​លោក​បាន​ទៅ​ញុំា​អាហារ​ជា​មួយគូ​ដណ្ដឹង រួច​ថតរូប​បង្ហោះ​១​សន្លឹក ហើយ​ប្រាប់​ថា «​ខាន​ញាំ​បាយ ២ នាក់​យូរហើយ​។ ថ្ងៃនេះ​ញាំ​បាយ​មើល​កុន​២ នាក់​ម្តង ឌួង ឆាយ​»៕ សូម​ទស្សនាវីដេអូ​ខាងក្រោម ៖ ​

Related posts