តារាចម្រៀង​កម្សត់ រិ​ន សា​វ៉េ​ត សម្រេចចិត្ត ដើរ​ចេញពី​ហង្ស​មាស ស្ងាត់ៗ ព្រោះតែ​…

គេ​នៅ​ចាំបាន​ថា លោ​ក​រិន សា​វ៉េ​ត បានរស់នៅ​ជា​បុរស​ពោះម៉ាយ រយៈពេល​ជាង​២​ឆ្នាំ បន្ទាប់ពី​ភរិយា​ទី​១ អ្នកនាង​គង់ សា​វី ទទួលមរណភាព ដោយសារ​ជំងឺមហារីក កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ កន្លងទៅ ដោយ​បន្សល់​ចំណងដៃ​កូនប្រុស​ម្នាក់ នោះ​។

ក្រោយមក លោក រិ​ន សា​វ៉េ​ត ក៏​សម្រេច​យក​ប្រពន្ធ​ទី​២ ដោយ​រៀបការ កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ហើយក៏​មាន​កូន​ប្រុស​ម្នាក់​ជាមួយគ្នា និង​បាន​សម្រាល​កាលពី​ចុងឆ្នាំ​២០២០ នៅ​បារាំង​។ ទោះយ៉ាងណា លោក​សា​វ៉េ​ត មិន​ទាន់​បាន​ទៅ​ជួប​មុខ​កូន ដោយ​ផ្ទាល់​ឡើយ គឺ​ជួបតែ​តាម​រូបថត​ប៉ុណ្ណោះ ដោយសារតែ​កូ វីដ ១ ៩ មិនទាន់​ស្ងប់ស្ងាត់។

ក្រឡេក​មក​មើល​ការងារ​សិល្បៈ​វិញ លោក​រិន សា​វ៉េ​ត បាន​ជ្រកកោន​ក្រោម​ដំបូល​ផលិតកម្ម​ហង្ស​មាស​រហូតដល់​ជាង​១០​ឆ្នាំ​ឯណោះ ហើយក៏​សម្រេច​ចាក​ចេញពី​ផលិតកម្ម​យក្ស​មួយ​នេះ​ អស់​រយៈពេល​ជិត​១ឆ្នាំ​ទៅ​ហើយ​ ដោយសារតែ​ផុត​កុងត្រា ហើយ​ចង់​ស្វែងរក​បទពិសោធន៍​ថ្មីៗ​តាមរយៈ​ការ​ធ្វើការ​ខាងក្រៅ​វិញ។

ជាមួយគ្នានេះ តារា ដែលមាន​ទឹកដម​សំឡេង​ក្រអួន​ក្រអៅ​រូប​នេះ បាន​ថ្លែង​នូវ​ការ​គោរព​ និង​ដឹងគុណ​ដល់​ថៅកែ និង​ថ្នាក់ដឹកនាំ រួម​ទាំង​ក្រុមការងារ​ហង្ស​មាស ដែល​បាន​ផ្ដល់​ឱកាស​ដល់​លោក​នា​ពេល​កន្លងមក ទើប​ធ្វើ​ឲ្យ​លោក​មាន​ថ្ងៃនេះ។

សូម​បញ្ជាក់​ថា ក្នុង​ពេល​ឈរជើង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ជាច្រើន​ឆ្នាំ​នោះ លោក រិ​ន សា​វ៉េ​ត ហាក់​មាន​ជីវភាព​មិន​ប្រសើរ​នោះ​ឡើយ បើ​ធៀប​នឹង​តារា​ផ្សេង​នៅ​ទីនោះ ហើយ​អ្វី​ដែល​គេ​ដឹង​កាន់តែ​ច្បាស់​នោះ នៅ​ពេល​ដែល​ភរិយា​របស់​លោក ធ្លាក់ខ្លួន​ឈឺ ​​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ព្យាបាល​ឡើយ រហូត​ទាល់តែ​ប្រពន្ធ​លោក​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៧ កន្លងទៅ។

ក្រោយ​ប្រពន្ធ ​ទទួលមរណភាព ហើយ​គេ​ឃើញ​ថា ​ខ្សែ​ជីវិត​លោក​មាន​ភាព​លំបាក​ខ្លាំង​នោះ ក៏​មាន​សប្បុរសជន​ បាន​ជួយ​លោក​ជា​បន្តបន្ទាប់ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​ សម្ដេច​តេ​ជោ​ ហ៊ុន សែន​ បាន​ទិញ​ផ្ទះ​​​១​ល្វែង​ ដែល​លោក​ឃ្លាំង​ហួត ​ខ្ចី​គេ​ឲ្យ​ស្នាក់​នៅ ​ដល់​តារា​កម្សត់​រូប​នេះ​ទៀត​ផង។

ពេល​នោះ លោក​ឃ្លាំង ហួត ឃ្លាំង ហួត បាន​បញ្ជាក់​នៅ​លើ​​គណនី​ហ្វេសប៊ុ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ​ដូច្នេះ​ថា «​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ទិញ​ផ្ទះ​ដែល​ខ្ញុំ​បាន​ខ្ចី​ឲ្យ រិ​ន សា​វ៉េ​ត រស់នៅ ជូន​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់ រិ​ន សា​វ៉េ​ត តែម្ដង។

ខ្ញុំបាទ​សូម​គោរព​ថ្លែងអំណរគុណ ចំពោះ​ចិត្តមេត្តា​ធម៌​របស់​សម្ដេច​ទាំង​ទ្វេ សូម​វត្ថុ​ស័​ក្កិ​សិទ្ធ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី តាម​ជួយ​បីបាច់​ថែរក្សា​សម្ដេច​ទាំង​ទ្វេ ព្រមទាំង​ក្រុមគ្រួសារ ជួបតែ​ពុទ្ធពរ​៤​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​!»៕

Related posts

Leave a Comment