និយាយដល់ឈ្មោះពិធីការិនីដ៏ល្បីអ្នកនាង ស៊ឹម សូលិកា ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា សព្វថ្ងៃអ្នកនាង កំពុងរស់នៅប្រកបដោយសុភមង្គល ជាមួយកូនស្រីម្នាក់ និងស្វាមីដ៏ល្អ គឺលោកអេង ឫទ្ធី។
អ្នកនាងស៊ឹម សូលិកា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក អេង ឫទ្ធី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។ ប៉ុន្តែក្នុងការសាងស្នេហាជាមួយគ្នា រហូតមកដល់ពេលនេះ អ្នកនាង ស៊ឹម សូលិកា មិនទាន់មានកូនទី២នោះឡើយទេ ខណៈអំឡុងពេលសូលិកា ភ្ជាប់ស្នេហាជាមួយអតីតប្ដីទី១ លោកសៅ ភីរៈ នាងទទួលបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះសុកាន ភីរៈណុច។
បើជាបែបនេះ ក្ដី ពួកគេ កំពុងរស់នៅយ៉ាងមានក្ដីសុខ ជាមួយនឹងការប្រើប្រាស់សម្ភារៈទំនើបៗ ហើយគ្រាន់តែសមាជិក៣នាក់ ពួកគេមានរថយន្ត រហូតទៅដល់៣គ្រឿងទៅហើយ មានន័យថា សមាជិកម្នាក់ ឡានមួយគ្រឿងដែរ ដោយសារតែមានការងាររៀងខ្លួន ត្រូវការមធ្យោបាយជាចាំបាច់នោះ។
ទម្រាំតែមានអ្វីៗដូចខាងលើនេះ ពួកគេ បានតស៊ូខ្លាំងណាស់ ស្ទើរតែគ្មានពេលសម្រាកផង ដែលអ្វីទាំងនេះ យើងអាចដឹងបាន តាមរយៈសំណេររបស់អ្នកនាង ស៊ឹម សូលិកា យ៉ាងវែងអន្លាយ រៀបរាប់ពីជីវិតរបស់ខ្លួន នៅលើគណនីហ្វេសប៊ុក កាលពីពេលថ្មីៗកន្លងទៅនេះ។
ដោយឡែក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ អ្នកនាង បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងពេលចា ក់ វ៉ាក់ សាំ ងការ ពារជំ ងឺកូ វីដ ១ ៩ ហើយនៅក្នុងរូបថតជាច្រើនសន្លឹកនោះ មានរូបថត និងឯកសារ បញ្ជាក់ពីតួនាទីរបស់អ្នកនាង ក្រៅពីការងារក្នុងរង្វង់សិល្បៈផងដែរ។
នៅក្នុងឯកសារ និងរូបថតនោះ គេឃើញថា អ្នកនាង ស៊ឹម សូលិកា ស្ថិតក្នុងអាយុ៤០ឆ្នាំ មានឋានៈជា វីរសេនីយ៍ទោ (សក្ដិ៥) ក្នុងមុខងារ ជាជំនួយការ នៅអង្គភាព ទីចាត់ការផែនការ អបក។ តាមរយៈនេះ ឃើញថា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន មានការចាប់អារម្មណ៍ និងធ្វើការអបអរសាទរផងដែរ៕ សូមទស្សនារូបភាព និងឯកសារខាងក្រោមនេះ ទាំងអស់គ្នា ៖