នោះ! លោក ឌួង ឆាយ ថា ខ្ញុំ​មិន​ទាន់​មាន​គូ​អនាគត​ថា ខ្ញុំ​នឹង​ចង់​ត្រូវ​គ្នា​ជាមួយ​នឹង​នាង ដល់​ឥលូវ​ខ្ញុំ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ លោក ឌួង ឆាយ បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់ ដៀមដាម​អ្នកនាង ដេ​ត ម៉ាលី​ណា រហូត​លោក ផែង វណ្ណៈ ទ្រាំ​មិនបាន ឡាយ​និយាយ​រឿង​នេះ​ជា​សាធារណៈ ហើយ​សំណូមពរ​ឲ្យ​លោក​ឌួង ឆាយ បញ្ឈប់​ការ​រក​រឿង​អតីត​ភរិយា ព្រោះ​បាន​លែងលះ​គ្នា​រួចស្រេច​អស់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗ​នោះ គេ​មិនឃើញ​លោក ឌួង ឆាយ ឆ្លើយតប​បែបណា​នោះឡើយ ដោយ​គ្រាន់តែ​បង្ហោះ​រូបថត​ទៅ​ញុំា​អាហារ​ជាមួយ​អនាគត​ឧ​ត្ត​ម​ភរិយា​ដ៏​ស្រស់​ស្អាត ហើយ​ពោល​ពាក្យ​ថា «​ខាន​ញុំា​បាយ​២​នាក់​យូរហើយ​។ ថ្ងៃនេះ​ញុំ​ា​បាយ​មើល​កុន​២​នាក់​ម្តង​ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ល្ងាច​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២២​នេះ លោក ឌួង ឆាយ បានធ្វើការ​ឆ្លើយតប​ហើយ ដោយ​រៀបរាប់​ថា «​មាន​ភ្លើង​ទើប​មាន​ផ្សែង រឿង​គេ​ប្តឹ,ង​ខ្ញុំ និង​អ្នក​ម្តាយ​នៅក្នុង​តុ,លាការ​មិន​ចង់​បង្ហោះ​បញ្ចេញ​នោះទេ ពីព្រោះ​ជា​នីតិ​វិធី​របស់​តុ.លាការ​។ ប៉ុន្តែ​អ្នកមួយ​ចំនួន​តូច​បំផុត​នឹង ដូច​អវិជ្ជា​មាន​ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​អោយ​ខ្ញុំ​ជួប​កូនៗ​ជាង​កន្លះ​ឆ្នាំ ក៏​ខ្ញុំ​ក៏​មិន ដែល​ប្តឹ.ង​នាង​រំ.លោ.ភ​សេចក្តី​សម្រេច​របស់​តុ.លាការ​។ ធ្វើ​ដាក់​ខ្ញុំ​ទាំង​រំ.លោ.ភបំពា.ន​ប៉ុន្មាន​ក៏​ខ្ញុំ​មិនដែល​ប្តឹ.ង​សូម្បីតែ​មួយដង ពីព្រោះ​មិនដឹង​ប្តឹ.ង​ដើម្បី​អ្វី​ហើយ​បាន​អី​មកវិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បងប្អូន​ញាតិមិត្ត​នាំគ្នា​និយាយ​សម្របសម្រួល​ដើម្បី​រក​សន្តិ​ភាព​ជាមួយ​នាង​អស់​លទ្ធភាព​ហើយ​។ ប្តឹ.ង​ម្តាយ​ខ្ញុំ​ពីបទ​រំ.លោភ​លំនៅដ្ឋាន​ទាំង ដែល​ដី​ម្តាយ​ខ្ញុំ​ជា​អ្នក​អោយមាន​ភស្តុតាង​ទាំងអស់​បានដាក់​ជូន​ចូល​តុលា.ការ​ជាពិសេស​នាង​ជា​អ្នក​ហៅ​ក្រុមគ្រួសារ​ខ្ញុំ​អោយ​ទៅលេង​សួរសុខទុក្ខ​កូនៗ និង​ចៅៗ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រាល់ថ្ងៃ​មិនដឹងថា​នាង​ចង់បាន​អី​អោយ​ពិតប្រាកដ​។ ខ្ញុំ​មិនទាន់មាន​គូ​អនាគត​ថា​ខ្ញុំ​នឹង​ចង់​ត្រូវ​គ្នា​ជាមួយនឹង​នាង ដល់​ឥលូវ​ខ្ញុំ​មាន​គូ​អនាគត​រកបាន​នារី​ដ៏​ល្អ​ដែល​ខ្ញុំ​ស្រលាញ់​ពេញចិត្ត​ហើយ​នៅតែ​តាម​ប្តឹ.ង​។ សូមអោយ​ចប់​ដោយ​សន្តិភាព​ក៏​មិនបាន​តាម​ឆ្កឹះ និង​រុញ​នីតិ​វិធី​តុ.លា.ការ​រហូត​។ ពូ​មីង​បងប្អូន​ពិចារណា​តាម​ការគួរ​។​ បង្ហោះ​ជា​លើក​ទី 3 ដោយសារ​ហ្វេ​ស​បុក​មិនអោយ​បង្ហោះ​ឯកសារ​រាជការ​ជា​សាធារណៈ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ លោក​ឌួង ឆាយ បានបញ្ជាក់​ក្នុង​ខំ​មិន​ថា «​ខ្ញុំ​ដឹង​ខុស​បាន​លែង​លះ​ដោយ​សន្តិវិធី​ហើយ​។ បាន​ប្រគល់​អោយ​គ្រប់យ៉ាង​ចុះចេញ​ខ្លួន​ទទេ​។ គ្រាន់​ខ្ញុំ​យក​កូនៗ​ដើរលេង​ខេត្ត​យក​វីដេអូ​សន្យា​ថា​លុ,ប​មក​បង្ហោះ ហើយ​ឥលូវ​បន្ត​ប្តឹ,ង​ខ្ញុំ​រហូត​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment