និយាយដល់ឈ្មោះ កញ្ញា ជា ស្រីនា ប្រិយមិត្តច្បាស់ជានឹកឃើញភ្លាមពីរឿងអតីតកាលដ៏ល្អរបស់នាង ដោយនាង ជាអតីតសិស្សពូកែនិទ្ទេស A និង ជា Vlogger ក្មេងមួយរូប ដែលទទួលបានការគាំទ្រច្រើន។
បច្ចុប្បន្ន តារាស្រីរូបនេះ ទើបតែមានវ័យ២១ឆ្នាំប៉ុណ្ណោះ តែមានសមត្ថភាពគួរឲ្យសរសើរ ដោយកំពុងជោគជ័យលើការសិក្សា និងការងារ ជាអ្នកគ្រប់គ្រងរបស់សម្អាងការល្បីឈ្មោះ ប្រណីតនារី ថែមទៀតផង។
ទោះជាមានភាពរវល់ប៉ុណ្ណាក៏ដោយ ក៏ស្រីនា នៅតែមានពេលសម្រាប់បញ្ចូលថ្មហើយជីវិតរបស់ខ្លួនឯងផងដែរ ដោយថ្មីៗនេះ នាងបានដកឃ្លា ទៅដំណើរកម្សាន្តជាមួយឪពុកម្តាយ លើទឹកដីសហរដ្ឋអាមេរិក ដល់ទៅ៣សប្តាហ៍ឯណោះ។
ពេលទៅដល់ទឹកដីអាមេរិកនោះ ស្រីនា និងអ្នកម្ដាយរបស់នាង បានទម្លាយវីដេអូជាបន្តបន្ទាប់ ឃើញហើយមានក្តីសុខជំនួស ជាពិសេសការស្លៀកពាក់របស់នាងមួយឈុតនេះ មើលទៅពិតជាទាក់ភ្នែកខ្លាំងណាស់ ជាមួយរាងស្វែល ក្បាលពោះរាបស្មើនោះ គួរឲ្យស្រឡាញ់នោះ៕