ភ្នំពេញ ៖ មានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលគ្រប់គ្នាសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកព្រមទាំងអ្នកដែលបានចូលរួមមង្គលការមួយ ដែលទិដ្ឋភាពនៃការរៀបចំតុបតែងរោងជ័យមានភាពទាក់ទាញ ហើយស្រស់ស្អាតប្លែកដាច់ពីគេ។
តាមរយៈ:រូបភាពជាច្រើន ដែលត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមនេះ គឺបច្ចុប្បន្នបាននិងកំពុង ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ព្រោះគេកម្របានឃើញ ខណ:រោងការមួយកន្លែងនេះ បានប្រើដើមចេក ធាង ដូង រៀបចំតុបតែងយ៉ាងទាក់ភ្នែកមិនគួរអោយជឿ ដោយកន្លងមកធ្លាប់តែឃើញគេភាគច្រើនប្រើជាផ្កាជ័រ និងខ្លោងទ្វារបោះពុម្ពស្រាប់ៗប៉ុណ្ណោះ។
បើយោងតាមការបង្ហោះនិងបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក គឺរោងការនេះ ស្ថិតនៅវត្តជំពុះក្អែក ក្នុងខណ្ឌច្បារអំពៅ។ បើតាមការសង្កេតសម្រាប់ការរៀបចំនេញ គឺបានប្រើសុទ្ធតែសម្ភារយកចេញពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងបរមបុរាណមានដូចជា: ធាងដូង ដើមចេក ផ្កាភ្ញី ផ្កាស្លា ជាដើម។
បន្ទាប់ពីមានការតុបតែងយ៉ាងស្រស់ស្អាតនៃពិធីមង្គលការទាំងមូលនេះ បានធ្វើឲ្យទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកលាន់មាត់សរសើរគ្រប់គ្នាចំពោះការរៀបចំពិធី រួមទាំងរោងជយដ៏មានសិរីមង្គលមួយនេះ។ ដើម្បីជ្រាបកាន់តែច្បាស់ថា ស្រស់ស្អាតបែបណានោះ សូមទស្សនារូបភាពខាងក្រោម ៖