លោកអ្នកទំនងជាបានជ្រាបរួចមកហើយអំពីប្រវត្តិស្នេហារបស់លោកជំទាវ ស៊ន សៀវម៉ី ជាមួយនឹងលោក កែវ ដេវីត ផ្ដើមឡើងពីចិត្ត និងចិត្ត បន្ទាប់មកទើបពួកខ្ញុំប្រាប់ម៉ាក់-ប៉ាទាំងសងខាងឲ្យដឹងឮនោះ។
ក្រោយស្វែងយល់ចិត្តគ្នារួចមក, ម្ចាស់ មេដាយមាស កីឡាអាស៊ី លោកជំទាវ ស៊ន សៀវម៉ី បានភ្ជាប់ពាក្យ ជាមួយលោក កែវ ដេវីត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ក្រោមការ ចូលរួមពីចាស់ទុំ សងខាង និងមិត្តភក្ដិ ជាច្រើនផងដែរ។
ក្រោយភ្ជាប់ពាក្យរួច នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ស្របពេលស្ថានភាពកូ វី ដ១ ៩ កំពុងតានតឹង លោកជំទាវ ស៊ន សៀវម៉ី បានសម្រេចសែនព្រែនបន្តិចបន្តួចជាមួយគូដណ្ដឹង ដោយមានការអញ្ជើញត្រឹមតែមិត្តភក្ដិ បងប្អូនជិតស្និទ្ធ ប៉ុន្មាននាក់ មកចូលរួមពិធីប៉ុណ្ណោះ។
បន្ទាប់ពីសែនព្រេន បានប៉ុន្មានខែ លោកជំទាវ ស៊ន សៀវម៉ី ក៏ទទួលបានចំណងដៃ កូនក្នុងផ្ទៃម្នាក់ ដោយកូនស្រីរបស់លោកជំទាវ មានឈ្មោះ ដេវិដ ចេស៊ី – Devid Jessi កើតនៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩យប់។
ក្រោយមានកូន ហើយខិតខំចេញរកលុយដើម្បីកូននោះ ត្រូវបានគេគិតថា ខ្លួនលោភលន់មិនចេះស្កប់ស្កល់ ទើប ម្ចាស់ មេដាយមាស កីឡាអាស៊ី ទ្រាំមិនបាន បង្ហោះសារឆ្លើយតបនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ។
លោកជំទាវ ស៊ សៀវម៉ី លើកឡើងថា «មនុស្សស្រីបើនៅតែផ្ទះគេក៏មើលងាយ តែបើចេញរកហើយពេលដែលរកបានខ្លាំងហើយនៅតែខំរកទៀតគេថាយើងលោភលន់មិនចេះគ្រប់គ្រាន់ មិនបានជួយនិយាយល្អហើយបែរជាដុតភ្លើងថែម ខ្ញុំធ្លាប់ក្រធ្លាប់គេមើលងាយបានខ្ញុំខំរកទុកអោយកូនខ្ញុំកុំអោយកូនខ្ញុំពិបាកហើយគេមើលងាយដូចខ្ញុំ ម៉េចបានទៅជាចេញពាក្យថា ខ្ញុំលោភលន់មិនចេះស្កប់ស្កល់វិញ?»៕