ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ Vlogger ដ៏ល្បីកញ្ញា ស្រីនា រួមនឹងក្រុមគ្រួសារ មិត្តភក្ដិ បង្ហោះវីដេអូ បង្ហាញពីសកម្មភាពធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីទទួលសញ្ញាប័ត្រនោះទីនោះ។
កញ្ញា ស្រីនា ជាអតីតសិស្សពូកែនិទ្ទេសA ហើយបច្ចុប្បន្ន ជាអ្នកគ្រប់គ្រងរបស់សម្អាងការល្បីឈ្មោះ ប្រណីតនារី នោះ ទើបតែបានបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Arizona សហរដ្ឋអាមេរិក។ តែទម្រាំតែរៀនចប់នោះ នាងបានឆ្លងកាត់ឧបសគ្គជាច្រើន។
ជាក់ស្ដែងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២នេះ ស្រីនា បានបង្ហោះរូបថតទទួលសញ្ញាប័ត្រជាច្រើនសន្លឹក ហើយទម្លាយពីការលំបាករបស់ខ្លួនថា យំបោកក្បាលម្ដងៗ ដោយសារធ្វើ Assignment អត់ចេញភ័យផង យំផង ដោយសារដាច់ internet
ពេល quiz រត់ចេញពីថតមកប្រលងក៏មាន ខឹងខ្លួនឯងដោយសារអត់យល់មេរៀនក៏មានរៀនផង ធ្វើការផង ពិន្ទុក៏មិនពូកែដូចមុន ខ្ញុំមិនដែលគិតថាខ្ញុំនឹងរៀនចប់ទេ តែបន្ទាប់ពីស្ត្រេសអស់រយៈពេល៤ ឆ្នាំចុងក្រោយខ្ញុំធ្វើបានហើយGraduation still feel like a very long dream to me but in the end I made it. The University of Arizona, United States, Bachelor of Science in Business Administration ,Class of 2022។
តាមរយៈនេះ លោកគ្រូ, មិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្រ បានចូលរួមអបអរសាទរព្រោងព្រាត ក្នុងនោះ មានការលើកសរសើរនាងថា «អូនជាក្មេងស្រីដែលពូកែ និងជាគំរូដល់ប្អូនស្រីៗជំនាន់ក្រោយ សូមសសើរប៉ាម៉ាក់លោកចិញ្ចឹមកូនបានល្អ, កូនធ្វើបានល្អណាស់ក្នុងឆាកជីវិតរបស់កូន!លោកគ្រូ សូមជូនពរកូនទទួលបានភាពជោគជ័យបន្តបន្ទាប់ថែមទៀតនិងមានសុភមង្គលក្នុងក្រុមគ្រួសារធំៗឆាប់បានអញ្ជើញគ្រូញុំាការ,
ឃើញហើយអួលដើមក ទឹកភ្នែកហូរដូចទឹក ច្រណែនកូនគេដែរមាន ប៉ាម៉ាក់ ជ្រោមជ្រែងពីក្រោយ ហើយក៏ស្ដាយពេលវេលា ស្ដាយអាហាររូបករណ៍ 3 4សកលវិទ្យាល័យ បើកាលនោះគ្រួសារខ្ញុំមិនបែកបាក់គ្នាទេ ម្ល៉េះពេលនេះខ្ញុំបានស្លៀកឈុតនេះដែរហើយ congratulations sreynea you really lucky and I’m so proud of you cutie»៕