អ្នកតាមដានព័ត៌មានសិល្បៈ ច្បាស់ជាបានជ្រាបរួចមកហើយថា នៅថ្ងៃទទួលវត្តមានកំពូលតារាចម្រៀងមាស សុខសោភា មកកាន់ផលិតកម្ម «រាម» កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ក៏មានការចេញខ្សែភាពយន្តខ្លីនៃបទចម្រៀង «ត្រលប់» នៅថ្ងៃជាមួយគ្នានោះផងដែរ។
បទចម្រៀងនេះ ជាបទដំបូង របស់កំពូលតារាចម្រៀងមាស សុខសោភា នៅផលិតកម្ម «រាម» ហើយសាច់រឿងនៃបទនេះ ទស្សនាហើយពិតជាល្អមើលខ្លាំងណាស់ ដោយមានរសជាតិផ្អែម ល្វីង ជូរចត់ កម្សត់ រន្ធត់ ជាមួយគ្នានេះតែម្ដង ជាហេតុធ្វើឲ្យបទចម្រៀងនេះ ស្ដាប់ទៅកាន់តែអន្លង់អន្លោចថែមមួយកម្រិតទៀត។
ក្រោយពីចេញជាប្រភេទខ្សែភាពយន្តខ្លីរួចមក នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ផលិតកម្ម «រាម» ក៏បញ្ចេញMVបទ «ត្រលប់» ជាផ្លូវការ ហើយឃើញថា អ្នកគាំទ្រជាច្រើន បានលើកសរសើរថា ពីរោះ ល្អមើល ស្ដាប់ហើយព្រឺរោមជាដើម ហើយសូម្បីតែតារាចម្រៀងពេជ្រ សោភា ក៏ចូលខំមិនសរសើរផងដែរ។
ជាក់ស្ដែងក្នុងចំណោមមតិជិត៤០០ ពួកគេ បានលើកឡើងថា «គុណភាពល្អឥតខ្ចោះ ទាំងអត្ថន័យខ្លឹមសារ, ពីរោះណាស់ Idol ចម្រៀងក៏ពីរោះ វីដេអូក៏ច្បាស់ត្រជាក់ភ្នែកខប់ណាស់, ចម្រៀងពីរោះ វីដេអូច្បាស់ល្អ ទេសភាពស្អាត ឈុតសម្លៀកបំពាក់បុរាណស្អាត សម្តែងសក្ដិសមគ្រប់តួអង្គ និយាយរួមគឺ អស្ចារ្យ Ream Production, ផលិតចម្រៀងដ៏ដូចជាសាច់រឿងបែបបុរាណៗជាលក្ខណៈរបស់ខ្មែរយើងខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ រាម, បងមាសសុខសោភាសំឡេងស្ដាប់មិនចេះសាំបទចាសៗក្នុងដួងចិត្ត, ចេញជាAudioផងបង ស្រួលខ្ញុំស្តាប់ ដោយអត់មានសំឡេងតួអង្គស្រែក ព្រោះចូលចិត្តស្តាប់ណាស់ សំឡេងក្រអួនក្រអៅស្តាប់ព្រឺរោម»។
ចំពោះតារាចម្រៀងពេជ្រ សោភា ដែលកំពុងជ្រកក្រោមដំបូលផលិតកម្មរស្មីហង្សមាសវិញ បានលាន់មាត់សរសើរពេជ្រ សោភា សរសើរតាមរយៈខំមិនដែរថា «ហើយសំឡេងម៉េចពីរោះរហូតចឹង សំណាងល្អមិត្តភក្តិ ជូនពរជោគជ័យ»។
ពេលមានអ្នកគាំទ្រមួយចំនួន ចាប់អារម្មណ៍ចំពោះការចូលខំមិនរបស់ខ្លួននោះ តារាចម្រៀងមានដើមកំណើតពីខេត្តព្រៃវែងរូបនេះ ក៏ខំមិនបន្តទៀតថា «មនុស្សអាចកុហកគេបាន តែមិនអាចកុហកខ្លួនឯង មាស សុខសោភា ច្រៀងបទស្លូកា ប់allសំឡេងយាយប៉ិនឹងច្រៀងស្លូឯងចង់បាក់ឆ្អឹង ស្រទន់ណាស់»៕