កប់! «​អូន​ជា​ក្រមុំ​ស្រុកស្រែ​» ពី​កំពូល​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា ផ្ទុះ​ការ​សរសើរ​ព្រោងព្រាត​ជាពិសេស​…(មានវីដេអូ)

ផលិតកម្ម​រស្មី​ហង្ស​មាស បាន​ចាប់ផ្ដើម​បញ្ចេញ​បទ​ចម្រៀង​ជា​បន្តបន្ទាប់​ហើយ ដើម្បី​ប្រជែង​ទីផ្សារ ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​នឹង​ឈាន​ដល់​ក្នុង​រយៈពេល​ប៉ុន្មាន​ខាងមុខនេះ ហើយ​បទ​នីមួយៗ ក៏​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ​ផងដែរ។

ជាក់ស្ដែង កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ កំពូល​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា បានចេញ​MV​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​អូន​ជា​ក្រមុំ​ស្រុកស្រែ​» ជាមួយនឹង​ការ​ស្លៀកពាក់​ប្រពៃណី​យ៉ាង​សមសួន ជា​នារី​ខ្មែរ ត្រូវ​ទៅតាម​រដូវ​នៃ​ពិធីបុណ្យ​ប្រពៃណី​របស់​ជាតិ​នោះ។

បទ​នេះ និពន្ធ​ទំនុកច្រៀង​៖ ឈិ​ត តេង​រិ​ទ្ធ​, និពន្ធ​បទ​ភ្លេង និង​សម្រួល​តន្ត្រី ៖ ឈិ​ត តេង​រិ​ទ្ធ​, ដឹកនាំ​សម្ដែង ៖ កៅ សីហា​, ថត​ដោយ ៖ ភឿន សុភ័ក្ត្រ​, រៀបចំ​ការផលិត ៖ ក​យ រដ្ឋា​, កាត់ត​៖ លី​ម៉េង​។ ជាពិសេស​បទ​នេះ ក៏មាន​ការចូលរួម​សម្ដែង​ពី​តារា​ចម្រៀង​ល្បីឈ្មោះ​ឆន សុវណ្ណ​រាជ ផងដែរ។

ក្រោយពី​ចេញ​បាន​រយៈពេល​១៥​ម៉ោង គិត​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ បទ​នេះ មាន​អ្នកទស្សនា​សរុប​ជាង​១០​ម៉ឺន​ដង​, ឲ្យ​មេដៃ​ពេញចិត្ត​១​ម៉ឺន​, មិន​ពេញចិត្ត​ជាង​២០០ និង​បញ្ចេញមតិ​ជាង​៥០០ ដោយ​ភាគច្រើន សុទ្ធតែ​ជា​ការ​លើក​សរសើរ​នោះ។

ជាក់ស្ដែង ក្នុងចំណោម​មតិ​ទាំងនោះ ពួកគេ បានលើកឡើង​បែបនេះ​ថា «​ក្នុង​MV​នេះ​ត្រជាក់​ភ្នែក​ណាស់​ទាំង​ចង្វាក់​ទាំង​បទ​ចម្រៀង​សបញ្ជាក់​ពី​សញ្ញាណ​របស់​ខ្មែរ​យើ​ង ជាពិសេស​កាយវិការ​ទន់ភ្លន់​ល្វត់ល្វន់​សក្ដិ​សមជា​នារី​ខ្មែរ​ពិតៗ​អម​រួមជាមួយ​ទេសភាព​ស្រុកស្រែ​ទៀត សក្ដិ​សម​ឥត​ខ្ចោះ​, ហង្ស​មាស​មក​ម្ដងនេះ​ឈ្នះ​ទៀត ស្រលាញ់​ឈុត​បុរាណ​ខ្មែរ​, មកហើយ​កំពូល​តួ​ស្រី​ក្នុងប្រទេស​។ សែន​ល្អ សែន​ស្រស់ សែន​រម្យទម​។ មួយ​បទ​នេះ​បើ​មិន​ផ្ទុះ ទេ, សំលៀកបំពាក់​សម័យ​លង្វែក រាំ​ក៏​ល្វត់ល្វន់​ទៀត​ណ៎ ពីរោះ​! បទ​ចម្រៀង​ខ្មែរ​ពិត​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​យើង​»​។​

«​ឆ្នាំនេះ បទ​ចម្រៀង បទ​ភ្លេង​ប្រពៃណី រួមទាំង​MV ហង្ស​មាស គឺ​ល្អ​ដាច់​គេ​, ថ្លែង​អំណរ​អរគុណ ដល់​អ្នកនិពន្ធ​បទ និង​ភ្លេង​បទ​នេះ ពិតជា​ល្អ មានន័យ​ល្អ អប់រំ​ល្អ​ដល់​យុវវ័យ​ជំនាន់​ក្រោយ​ណាស់ ខ្ញុំ​ជា​អ្នក​ស្ដាប់​រំភើប​ណាស់ ចំពោះ​ស្នាដៃ​នេះ ពេញ​បេះដូង សូម​ជូនពរ អ្នក​ច្រៀង អ្នកនិពន្ធ ទំនុកច្រៀង ទំនុក​ភ្លេង មាន​កេ​រ្ដិ៍​ឈ្មោះ រហូតដល់​ចាស់ កោង​ខ្នង​, ហេតុតែ​គេ​មាន​គ្រឹះ​មូលដ្ឋាន​ជា​អ្នករបាំ​ពីសា​លា​វិចិត្រ គេ​រាំ​ឡើង​ល្វត់ល្វន់ ស្រលាញ់​ខ្លាំង​, អី្វ​ដែល​សំខាន់​មាន​បង​រាជ សម្ដែង​ទៀ​ត ទេសភាព​ស្រុកស្រែ​ស្រស់ស្អាត​ណាស់​»៕

Related posts

Leave a Comment