ទោះ​បែក​គ្នា, នាយ​ចឺម និង អូន​ហ្វាហ្វា នៅ​រាប់​អាន​គ្នា​ធម្មតា, ពេល​នេះ នាយ​ចឺម មាន​អ្នក​ថ្មី អូន​ហ្វាហ្វា ក៏​មាន​ដែរ ហើយ​ប្រាប់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​តាមដាន​ព័ត៌មាន​សិល្បៈ​មួយ​ចំនួន​ទំនង​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា តារា​សម្ដែង​ស្រី, ពិធី​ការិនី​ទូរទស្សន៍ និង​តារា​ម៉ូដែល គៀត បេ​​​ឡា ហៅ​អូន​ហ្វា​ហ្វា បាន​សាង​ចំណង​ស្នេហ៍​ជាមួយ​តារា​ចម្រៀង​នាយចឺម ក្នុង​អំឡុង ឆ្នាំ២០១៩ តែ​ក្រោយ​មក​ក៏​លេចឮដំណឹងថា ពួកគេ​បែកបាក់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​បែកបាក់​​ស្នេហា​ជាមួយ​នាយ ចឺម គេ​សង្កេត​ឃើញថា អូន​ហា កាន់តែ​ស្រស់ស្អាត ហើយ​សិច​ស៊ី​ទៀត ដោយ​ជា​រឿយៗតែង ​បង្ហាញ​រាង​ដ៏​ស្រ​ឡូ​ន​គួរឲ្យ​ស្រឡាញ់​លើ​បណ្ដាញ​សង្គម មាន​ទាំង​ឈុត ហែល​ទឹក​ទៀត​ផង​។ ចំណុច​នេះ មើល​ទៅ ហាក់​កំពុង​បង្ហាញ​ថា នាង​ហាក់​មិនបាន​ខូចចិត្ត​នឹង​រឿងរ៉ាវ​ស្នេហា នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​នាយ​ចឺម បច្ចុប្បន្ន កំពុង​សាង​ស្នេហា​ជាមួយ​អ្នក​មេម៉ាយ​កូន​១ សេង សុខ​ឃីម យ៉ាង​មាន​ក្ដី​សុខ និង​ទំនងជា​ស្នេហា​ច្បាស់លាស់​ទៀត​ផង ដោយ​ពួកគេ បាន​ទិញ​ផ្ទះ​រួមគ្នា​នោះ​។ ចំណែក អូន​ហ្វា​ហ្វា វិញ ​ក៏​មិន​អន់​នោះ​ដែរ ​ដោយ​កំពុង​​​មាន​ស្នេហា​ថ្មី​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ជា​ការ​កត់សម្គាល់ បើ​ទោះ​ពួកគេ ធ្លាប់​ជា​សង្សារ​នឹង​គ្នា ហើយ​បែកបាក់​គ្នា មាន​អ្នកថ្មី​រៀងខ្លួន​ក៏ពិតមែន តែ​ពួកគេ នៅតែ​បន្ត​រាប់អាន​គ្នា​ដដែល ដោយ​កន្លងមក នាយ​ចឺម ធ្លាប់​ប្រាប់ថា ការ​បែក​គ្នា មិនបាន​មាន​បញ្ហា​អ្វី​នឹង​គ្នា​ទេ ពោល មកពី​ការ​អស់ចិត្ត​រៀងៗ​ខ្លួន ហើយ​បើ​មានការ​សម្តែង​រួមគ្នា នាយ​យល់ព្រម​ដោយ​រីករាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​​ថា កាលពី​ពេលថ្មីៗនេះ​, អូន​ហ្វា​ហ្វា ធ្លាប់​បាន​សារភាព​ថា មាន​អ្នក​ស្អំ​បេះដូង​ហើយ ហើយ​ត្រៀម​បង្ហាញ​មុខជា​សាធារណៈ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​ទៀតផង។ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​វិញ អូន​ហ្វា​ហ្វា ធ្លាប់​បង្ហាញ​ការ​ប្ដេជ្ញា​ថា «​ប្រថុយ​មួយ​ក្តារ​ទៀត បើ​គេ​បោ​,​ក​យើង ចាំ​យើង​រៀន​ផឹក​»៕​

Related posts