ស៊ូ​លី វែកញែក ករណី​អ្នកគ្រូ​ញឹម សុខា រត់​ទៅ​រក​អ្នក​ព័ត៌មាន​ឲ្យ​ចុះផ្សាយ​រឿង​ដាច់​បាយ ក្រោយ​ក្លាយ​ជា​ម្ដាយធម៌​សេដ្ឋ​នី (មានវីដេអូ)

ប្រិយមិត្ត​ បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ពេល​ថ្មីៗ​នេះ តារា​សម្ដែង​ជើងចាស់ អ្នកគ្រូ​ញឹម សុខា បាន​រត់​ទៅ​រក​លោក​អ៊ឹម ជីវ៉ា ដើម្បី​ធ្វើការ​បកស្រាយ កុំ​ឲ្យ​គេ​យល់​ច្រឡំ​ថា ក្រោយ​ខ្លួន​ក្លាយ​ជា​ម្ដាយធម៌​សេដ្ឋ​នី​ហើយ ជីវភាព​ល្អ​ប្រសើរ​នោះ។

ក្រោយពី​ធ្វើការ​បកស្រាយ​បែបនេះ​រួចមក មាន​មតិ​ជាច្រើន បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​អ្នកគ្រូ​ញឹម សុខា ក្នុង​នោះ​មាន​ទាំង​អ្នក​សកម្ម​នឹង​ការងារ​សង្គម​ដ៏​ល្បី​ចំនួន​២​រូប គឺ​លោក​តាំង គីម​សួរ​, កញ្ញា ពេជ្រ ស៊ូ​លី ទៀតផង។

ពេជ្រ ស៊ូ​លី បាន​រៀបរាប់​ក្នុង​វីដេអូ​ថា តាំងពី​ខ្លួន​ចូលរួម​ការងារ​សង្គម​មក ខ្លួន​ទទួល​បានការ​រាប់អាន​ជា​ច្រើន​ទាំង​ មាន​ទាំង​ម្ដាយធម៌​ឪពុកធម៌​ជាដើម ប៉ុន្តែ​ខ្លួន​ក៏​គ្មាន​កាតព្វកិច្ច​អ្វី​ត្រូវ ចិញ្ចឹម​ពួកគាត់ ហើយ​ពួកគាត់​ ក៏​គ្មាន​កាតព្វកិច្ច​អ្វី​មក​ចិញ្ចឹម​ខ្លួន​វិញ​ដែរ។

ចំពោះ​ករណី​អ្នកគ្រូ​ញឹម សុខា ទៅ​រក​អ្នកសារព័ត៌មាន​ឲ្យ​ជួយ​បកស្រាយ​នោះ ស៊ូ​លី បាន​បញ្ជាក់​ថា ជា​រឿង​មិន​គួរ​ធ្វើ​នោះ​ឡើយ បើសិនជា​ក្រោយ​ក្លាយ​ជា​ម្ដាយធម៌​សេដ្ឋ​នី អត់​មាន​អ្នក​ហៅ​សម្ដែង គួរតែ​បកស្រាយ​ប្រាប់​ផលិតកម្ម ឬ​អ្នក​ហៅ​ថត​នោះ​វិញ មិន​គួរ​និយាយ​ជា​សាធារណៈ​នោះ​ឡើយ។

ស៊ូ​លី បាន​បញ្ជាក់​ដូច្នេះ​ថា «​អ៊ំ​មិន​គួរ​មក​និយាយ​ជា​សាធារណៈ​ថា អ៊ំ​ដាច់​បាយ​នៅ​ពេល​ក្លាយ​ជា​ម្ដាយធម៌​របស់​សេដ្ឋ​នី បើសិនជា​ផលិតកម្ម​ណាមួយ អត់​ហៅ​អ៊ំ​ថត ដោយសារតែ​គិត​ថា អ៊ំ​មាន​ហើយ ឬក៏​ម៉េច​ហើយ អ៊ំ​គួរតែ​ទៅ​បកស្រាយ​ជាមួយ​ផលិតកម្ម​នោះ អ៊ំ​អត់​គួរ​រត់​ទៅ​រក​សារព័ត៌មាន​ឲ្យ​ចុះផ្សាយ​រឿង​អ៊ំ​ជា​សាធារណៈ​អញ្ចឹង​ទេ វា​អត់​សម​នឹង​ពាក្យ ដែល​អ៊ំ​និយាយ​ថា អ៊ំ​ដឹងគុណ​គេ​ទាល់តែសោះ​»​។

ទោះ​យ៉ាង​ណា​មិន​ដឹង​ថា​ មាន​រឿង​អី វីដេអូ​នោះ កញ្ញា​ពេជ្រ ស៊ូ​លី បាន​លុប​វិញ​ហើយ ដោយ​នៅសល់តែ​វីដេអូ​គេ ដែល​នាង​កា.ត់​ចំណុច​សំខាន់​ដាក់​ក្នុង​ទីក​តុ​ក​ប៉ុណ្ណោះ ដូច្នេះ សូម​ទស្សនា​វីដេអូ យក​ចេញពី​ក្នុង​ទីក​តុ​ក ខាងក្រោម​នេះ ​៖

Related posts

Leave a Comment