កំពុង​មានរឿង ស្រាប់តែ​នាយ​ពែ​ក មី ទម្លាយ​ពី​ចរិត​ពិត​របស់​ស្ត្រី​អូន​ថា ជា​មនុស្ស​…

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា មួយរយៈ​ចុងក្រោយ​នេះ ស្រីអូន​ សម្រស់ ​ធម្មជាតិ​ មានរឿង​ជា​បន្តបន្ទាប់ រហូត​ធ្វើ​ឲ្យ​អ្នកគាំទ្រ ជាច្រើន​សម្ដែង​ការ​អាណិត​ចំពោះ​ស្រី​អូន​ជា​ពន់ពេក ជាមួយ​នឹង​ការ​លើកសរសើរ​ផងដែរ។

ការ​អា ណិត​នោះ​ត្រង់​ថាស្រីអូន ខំ​ជួយ​គេគ្រប់សព្វ​បែបយ៉ាង បែរជា​ទទួល​បាន​មក​វិញមិន​គាប់ប្រសើរ ហើយ​ការ​សរសើរ​ត្រង់​ថា ស្រី​អូន មានរឿង​ប៉ុណ្ណឹង​ហើយ នៅ​ឈរ​យ៉ាង​រឹងមាំ ដោយ​មិន​ធ្វើ​ការ​តបត​ជាមួយ​គេ​នោះ​ឡើយ។

ត្រង់ចំណុច​នេះ ស្រីអូន​ក៏​ធ្លាប់​បញ្ជាក់ដែរថា មូលហេ.តុ ដែល​ខ្លួន​មិន​តបត​នោះ ដោយសារតែ​មិន​ចង់​បំ ពុ ល សង្គ ម ហើយ​ផ្ដាំ​ទៅ​អ្នក​ធ្វើតាម​ធ្វើបាប​ខ្លួន​ថា ទោះ​យក​កម្ដៅ​ប៉ុន្មាន​អង្សា​ កុំ​ដុ.ត​ខ្លួន​មិន​ឆេះ មិន​លោត​នោះដែរ​។​

ងា​មក​នាយ​ពែ​កមី តារា​កំប្លែង​ដ៏​ល្បី​វិញ ស្រប​ពេល​មេ​ខ្លួន​កំពុង​មានរឿង​នោះ ក៏បាន​ចេញ​មក​ទម្លាយ​ពី​ចរិត​ពិត ដ៏​ល្អ​របស់​ស្រី​អូន ដែលមាន​ចិត្តបុណ្យ​ចេះ​ជួយ​គេ តស៊ូ​ដើម្បី​កូនចៅ ហើយ​បើ​មិន​ស្គាល់​គាត់​ថា​ជា​អ្នក​ល្បី ដើរ​ជួប​គាត់​ខាងក្រៅ ឃើញថា​ជា​ក្មេងស្រី​ធម្មតា​ម្នាក់​ប៉ុណ្ណោះ។

នាយ​ពែ​ក មី បាន​សរសេរ​រៀបរាប់​ដូច្នេះ​ថា «​មេ​ខ្ញុំ ស្រីអូន គាត់​ឡាយ​៩​ម៉ោង​បងប្អូន គាត់​ជា​មនុស្ស ដែល​ជោគជ័យ​ហើយ ដល់​ប៉ុណ្ណឹង​ហើយ​គាត់​នៅតែ​ខំប្រឹង​ឡាយ ដើម្បី​ឲ្យ​កូនចៅ ស្ត្រី​ម្នាក់ ដែល​ខ្លាំង ខ្លួន​តូច ប៉ុន្តែ​ខ្លាំង​ណាស់ ខ្លាំង​ទាំង​គំនិត ខ្លាំង​ទាំង​កម្លាំងកាយ ​កម្លាំងចិត្ត

ហើយ​ថែមទាំង​ចិត្តបុណ្យ​ទៀត គាត់​ជួយ​គេ​ច្រើនណាស់ ទាំង​នៅក្នុង​ហ្វេ​ស​ប៊ុ​ក និង​នៅ​ខាងក្រៅ គាត់​ល្អ​ណាស់ ស្រីអូន​នេះ បើ​យើង​មិនបាន​ស្គាល់​គាត់​ថា ​ជា​អ្នកល្បី នៅពេល​ដើរ​តាមផ្លូវ​យើង​គ្រាន់តែ​ដឹងថា ​គាត់​ជា​ក្មេងស្រី​ធម្មតា​តែប៉ុណ្ណោះ​»៕

Related posts

Leave a Comment