ចូលរួម​រំលែកទុក្ខ​! ចំរើន សុ​ភ័​ក្រ ទំនេរ​១​ថ្ងៃ​គិត​ថា ទៅលេង​លោកយាយ បែរជា​ទៅ​ជូន​ដំណើរ​ទៅវិញ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំរើន សុ​ភ័​ក្រ ជា​អតីត​បេ​ក្ខ​នារី​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​The Voice Cambodia និង​ជា​អ្នកចម្រៀង​របាំងមុខ ដែលមាន​សមត្ថភាព​ក្លាយជា​ម្ចាស់​ជ័យលាភី​ឯក​ប្រចាំ កំពូល​កម្មវិធី​ប្រឡង​ចម្រៀង​សម័យ​ឌីជីថល បែ្លក​ពី​គេ The Mask Singer Cambodia រដូវ​កាល​ទី​១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ពេលនេះ ចំរើន សុ​ភ័​ក្រ កំពុងមាន​ទុក្ខ​ជា​ទម្ងន់ ដោយសារតែ​ការបង់​បង់​លោកយាយ​ជាទី​ស្រឡាញ់​ម្នាក់​។ អ្វី ដែល​កាន់តែ​ធ្វើ​ឲ្យ​ជន​រំជួលចិត្ត​នោះ​ត្រង់​ថា ចំរើន សុ​ភ័​ក្រ គិតថា​មកលេង​យាយ​នៅថ្ងៃនេះ បែរជា​មក​ជូន​ដំណើរ​ទៅវិញ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ចាស់​ជាមួយ​លោកយាយ​របស់ខ្លួន កាលពី​ថ្ងៃទី​១៤ ខែឧសភា​, ចំរើន សុ​ភ័​ក្រ បាន​រៀបរាប់ថា «​ស្នាមញញឹម​ចុងក្រោយ​ជាមួយ​យាយ ទីបំផុត​ថ្ងៃនេះ​ក៏​មកដល់ យាយ​ហត់​ហើយ​យាយ​សំរាក​អោយបាន​ស្ងប់ សូមអោយ​វិញ្ញាណក្ខន្ធ​យាយ​បាន​ទៅកាន់​សុខ​គតិ​ភព 14/05/2022»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នៅ​ថ្ងៃទី​១៥ ខែឧសភា ម្ចាស់​ជ័យលាភី​The Mask Singer Cambodia រដូវ​កាល​ទី​១​រូបនេះ បាន​បង្ហោះ​រូបថត​សន្លឹក​នៅ​ចំពោះមុខ​លោកយាយ មុន​ផុតដង្ហើម ហើយ​រៀប​រាប់ទាំង​ទឹកភ្នែក​ថា «​ម្សិលមិញ​គិត​គ្នា​ហើយ​ថា ថ្ងៃនេះ​មកលេង​យាយ​ព្រោះ​ទំនេរ​មួយថ្ងៃ​ឥឡូវ​បែរ ជា​មក​ជូន​ដំណើរ​យាយ​ទៅវិញ ចៅ​សូម​ខមាទោស​រាល់​កំហុស​ខុសឆ្គង សូម​វិញ្ញាណក្ខន្ធ​យាយ​បាន​ទៅកាន់​សុគតិភព ខ្ញុំ​លែ​ន​មាន​យាយ​ហៅ​ទៀតហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ មិត្តភក្ដិ​សិល្បៈ និង​អ្នកគាំទ្រ​ជាច្រើន បាន​ចូលរួម​រំលែក​ទុក្ខ ជាមួយនឹង​ការលើកឡើង​ថា «​ដូច​យាយ​ចាំ​ចៅ​ចឹ​ង​. ចូល​រូ​ម​សោកស្តាយ​ផង​បង​, ថ្ងៃនេះ​ជា​ថ្ងៃ​វិសាខបូជា​សូមឱ្យ​លោកយាយ​បាន​ទៅកាន់​សុគតិភព​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment