មាន​ទៅ​អន់​អី! រយាល​ពី​សិល្បៈ​, សាន ផានិត ងាក​មក​សម្ងំ​កើប​លុយ តាមរយៈ​ការ​​​មុខ​បើក​របរ​លក់​….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយដល់ឈ្មោះតារាចម្រៀង សាន ផានិតនោះ ប្រិយមិត្ត ច្បាស់ជានឹកឃើញភ្លាមដល់បទដ៏ល្បីរបស់លោកមួយចំនួនដូចជាបទ ជាប់រវល់, ទូរសព្ទប្រាប់ផង, សូមផ្ញើបទចម្រៀងជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមបទចម្រៀងទាំងនេះ បទ «ទូរសព្ទប្រាប់ផង» ជារឿងពិតរបស់លោក ដែលតាក់តែងជាបទចម្រៀងឡើង ក្រោយស្នេហារបស់លោក ចាប់ផ្ដើមប្រេះឆាបន្តិចម្ដងៗ ដោយគ្រាន់តែសុំត្រឹមតែជួបមុខក៏ត្រូវនាងបដិសេដនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក តារាចម្រៀងខាងលើនេះ ក៏ធ្លាប់បានយកបទល្បីៗរបស់លោកកាលពីប្រមាណ ២០ ឆ្នាំមុន មកបកស្រាយឡើងវិញដែរ ហើយលោក សាន ផានិត ក៏ធ្លាប់បានចូលរួមសម្តែង MV ឲ្យផលិតកម្មមួយចំនួន និង ថតរឿងមួយចំនួនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ពេលនេះ ឡោកហាក់រយាលពីការងារសិល្បៈហើយ ដោយបង្វែរទៅ
ចាប់យកនូវអាជីពថ្មីមួយទៀតយ៉ាងសាមញ្ញ ដោយលោកបានបើករបរលក់ស្បែកជើង និង មួកជជុះក្បាលគីបនាំចូលពីបរទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើគណនីហ្វេសប៊ុករបស់លោក បានបង្ហោះរូបថតលក់ស្បែកជើងជាបន្តបន្ទាប់ ក្នុងនោះក៏មានសារមួយលោកបានបញ្ជាក់ថា «ហេតុអ្វីបានការចេញរកស៊ីបើកមុខរបរអាជីវកម្មត្រូវគេងពីប្រលប់ក្រោកពីលឹមមិនសូវមានពេលចូលក្លឹបផឹកស៊ីជួបជុំមហាមិត្តដូចមុនអញ្ចឹង! ណ្ហើយ! កូនប្រុសចាំ៣ឆ្នាំទៀតចាំសងសឹ,ក ដប់ឆ្នាំយូពេក…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានលើកឡើងថា បើក្រឡេកទៅមើលមិត្តក្នុងរង្វង់សិល្បៈមួយចំនួន បានបើកហាងទំនើបៗ នាំចូលសម្ភារៈថ្មីៗ តែលោក សាន ផានិត វិញ បែរជាទៅជ្រើសរើសយកផលិតផលជជុះក្បាលគីបមកលក់ទៅវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះពួកគេ បានលើកសរសើរថា លោកបើកហាងលក់ផលិតផលជជុះក្បាលគីបក៏ពិតមែន ប៉ុន្តែផលិតផលទាំងនោះ ពិតជាមានគុណភាព និង តម្លៃសមរម្យណាស់ ហើយក៏អាចឲ្យលោកកើបលុយបានមិនស្ទើរនោះដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment