ច្បាស់​ដូចថ្ងៃ! ល្បី​ពេញ​ទីក​តុ​ក​ថា ទ្រី ដា​ណា មាន​ស្នេហ៍​ជាមួយ​ប៉េអឹម​, ពេល​នេះ សាមីខ្លួន​ចេញ​មុខ​បញ្ជាក់​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​បាន​ជ្រាប​រួចមកហើយ​ថា រហូតមកដល់​ពេលនេះ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បានរស់នៅ​ជា​អ្នក​ម្ដាយ​Single​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ក្រោយពី​ប្រកាស​ផ្ដាច់ចំណង​ស្នេហ៍ ជា​ប្ដី​ប្រពន្ធ​ជាមួយ​ពូ​ម៉ៅ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ការរស់នៅ​ជា​ស្ត្រី​មេម៉ាយ​នេះ អ្នកស្រី​ទ្រី ដា​ណា ធ្លាប់​ប្រកាស​បើក​បេះដូង​ទទួលយក​អ្នកថ្មី ក្រោម​លក្ខខណ្ឌ​មួយចំនួន​។ តែ​ក្រោយមក ក៏​ប្រកាស​បិទ​បេះដូង​វិញ ដោយ​លើក​ហេតុផល​ថា «​ខ្ញុំ​ចង់​ឲ្យ​អ្នកណា​គេ​ស្រឡាញ់​ខ្ញុំ ជា​ខ្ញុំ ខ្ញុំ​និយាយ​ត្រង់​រស់​ផ្គាប់​គេ​ពិបាក​ណាស់​បងប្អូន រស់​ផ្គាប់ចិត្ត​គេ​ពិបាក​ណាស់ ចឹ​ង​បាន​ថា ខ្ញុំ​ឆ្អែត​ហើយ និយាយ​ទៅ​ឆ្អែត​ហើយ ហើយ​ខ្ញុំ​ក៏​ចាស់​ដែរ​ឥឡូវ ប៉ុណ្ណឹង​បាន​ហើយ ព្រោះ​ខ្ញុំ​ដឹង​ថា អត់​មាន​អ្នកណា​គេ​ស្រឡាញ់​ខ្ញុំ​ទៀត​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បាន​សង្កត់ធ្ងន់ថា ចំណុច​មួយទៀត ដែល​ពិបាក​បំផុត គឺ​ចំណុច ដែល​ខ្លួន​មាន​ខ្លាំង លំដាប់​ប៉ុន​ខ្លួន​ពិបាក​រស់​ប្ដី​បន្តិច​។ អ្នកស្រី លើក​ឧទាហរណ៍​ថា បើ​ប្រុសៗ​ណា​មក​ស្រឡាញ់​ខ្លួន ឬក៏​ជា​ស្នេហា​ពិត​ក៏ដោយ​, អញ្ចឹង​មហាជន ប្រាកដជា​គិតថា បុរស​ម្នាក់​នោះ ស្រឡាញ់​ទ្រព្យ​ខ្លួន​មិន​ខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​​ប្រកាស​បិទ​បេះដូង​ ស្រាប់តែ​ថ្មីៗ​កន្លង​ទៅ​នេះ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​គណនី​ទីក​តុ​ក​មួយ​ដាក់​ឈ្មោះ​អ្នកស្រី​ ហើយ​បង្ហោះ​រូបថត​​​ប៉េអឹម​ម្នាក់​កាន់​បាច់​ផ្កា ធ្វើ​ឲ្យ​អ្នកគាំទ្រ​គិត​ថា នេះ​ជា​គូស្នេហ៍​របស់​អ្នកស្រី​ ព្រោះ​បាច់​ផ្កា​ ដែល​អ្នកស្រី ​ទទួល​ដូច​គ្នា​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​បង្ហោះ​ភ្លាមៗ​នោះ មាន​អ្នក​ស្គាល់​ប៉េអឹម​ខាងលើ បាន​លើក​ជា​ចម្ងល់​ថា តើ​អាច​ទៅរួច​យ៉ាងដូចម្ដេច បើ​បុរស​ជា​ប៉េអឹម​រូបនេះ មានកូន មាន​ប្រពន្ធ​ទៅហើយនោះ​។ ទោះជា​មានការ​និយាយ​បែបនេះ​ក៏ដោយ ក៏​អ្នកគាំទ្រ​ជាច្រើន​ទៀត​នៅ​មិនទាន់​ច្បាស់​ក្នុង​ចិត្ត​នៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការ​នេះ​ហើយ ទើប​ពួកគេ​មួយ​ចំនួន​ បាន​ចូល​ទៅ​ខំ​មិន​ក្នុង​ការ​ឡាយ​របស់​អ្នកស្រី ទ្រី ដា​ណា នៅល្ងាចថ្ងៃទី១៥ ខែ​ឧសភា ​ក្នុង​អំឡុង​ពេល​អ្នក​ស្រី ​កំពុង​ប្រកាស​បើក​បេះដូង​ជាថ្មី ហើយ​និយាយ​ពី​លក្ខខណ្ឌ​មួយ​ចំនួន​ក្នុង​ការ​ជ្រើសរើស​គូ​ស្រករ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​​ខំមិន​សួរ​ថា ពេលណា​រៀបការ ជាមួយ​បុរស​ប៉េអឹម​នោះ ហើយ​ជា​ការ​ឆ្លើយតប​ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូប​នេះ​ បាន​ប្រាប់​ឲ្យអ្នកគាំទ្ររបស់ខ្លួនចេះវិភាគតាមរូបភាព ព្រោះខ្លួន អ្នកណាក៏ស្រឡាញ់ដែរ, ខ្លួនជាបុគ្គលសាធារណៈ ទៅណាក៏ហ្វេនសុំថត ហើយគេបង្ហោះ យើងហាមចិត្តគេមិនឲ្យស្រឡាញ់ម៉េចបងប្អូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អ្នកស្រី បញ្ជាក់​ទៀត​ថា អ្នកណាស្រឡាញ់ជារឿងរបស់គេ ហើយបងប៉េអឹមឯណា នោះលក្ខណៈថា សុទ្ធតែហ្វេនហ្នឹង ហើយគាត់ធ្លាប់ស្គាល់គ្នា សុទ្ធតែក្រុមការងារពីមុនមក ហើយគាត់មានប្រពន្ធ មានកូនហើយតើ៕ ដើម្បី​ជ្រាប​កាន់តែច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ​ទាំងអស់គ្នា ៖




Related posts

Leave a Comment