អ្នកណាមិនភ្ញាក់​! យាយ​យ៉យ លួ​,​ច ទៅ​ប្រឡង​ចម្រៀង​Cambodian Idol អត់​ឲ្យ​នាយ​ព្រែក​ដឹង ហើយ​ដាក់​មួយ​បទ​នេះ ឡើង​ផ្អើល​ឆាក (​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​ បាន​ជ្រាប​រួច​មក​ហើយ​ថា កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol រដូវ​កាល​ទី​៤ សប្ដាហ៍​ទី​១ ក្នុង​វគ្គ Judge Audition កាលពី​ថ្ងៃទី​៨ ខែឧសភា ​​ចម្រាញ់​បាន​បេក្ខជន​ចំនួន​១៨​រូប ដែល​ជាប់​ឈាន​ទៅ​វគ្គ​បន្តទៀត​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​សប្ដាហ៍​ទី​១​នោះ អ្នក​កំពុង​ទស្សនា បាន​ភ្ញាក់ផ្អើល​រួចមកហើយ​នូវ​វត្តមាន​តារាចម្រៀង​ល្បីឈ្មោះ​នៅ​ផលិតកម្ម​ហង្ស​មាស កញ្ញា ឈី​ន រតនៈ ដែល​បាន​មក​ច្រៀង​បើកឆាក​នៃ​កម្មវិធី​ ជាមួយ​នឹង​ភាព​កំប្លុកកំប្លែង​ស្ងួត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​សប្ដាហ៍​ទី​២ នា​ថ្ងៃទី​១៥ ខែឧសភា នេះ អ្នកទស្សនា​កាន់តែ​ភ្ញាក់ផ្អើល​ខ្លាំង​ជាង​មុន​ទៅទៀត​ចំពោះ​វត្តមាន​របស់​វីរ​សិល្បករ អ្នកស្រី នួន សារី ហៅ យាយ​យ៉យ ​ដែល​បានបង្ហាញ​វត្តមាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ យាយ​យ៉យ បាន​លើកយក​បទ​ចម្រៀង មួយ​បទ មាន​ចំណងជើង​ថា «​ថ្ងៃ​លិច​អូន​ស្រណោះ​» ជា​សំនៀង​ដើម​របស់​លោកស្រី រស់ សេរី​សុទ្ធា យកមក​បកស្រាយ យ៉ាង​ពីរោះ​រណ្ដំ ស្ដាប់​ហើយ​ឡើង​ព្រឺរោម រហូត​គណៈកម្មការ​សរសើរ​​មិន​ដាច់​ពី​មាត់ ក្រោយ​និយាយ​លេង​ចប់​សព្វ​គ្រប់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្តមាន​របស់​យាយ​យ៉យ មិន​ត្រឹមតែ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នោះទេ ថែមទាំង​បង្ក​បរិយាកាស​រីករាយ​ក្នុង​កម្មវិធី​នេះ​ទៀតហើយ ហើយក៏​ឆ្លៀត​និយាយ​ពី​ទម្រង់​សិល្បៈ​អា​យ៉ៃ ដើម្បី​ជា​ការ​លើក​តម្កើង អភិរក្ស តាមរយៈ​ការប្រកាស​រក​អ្នក​បន្តវេន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយ​គណៈកម្មការ​បាន​ផ្ដល់​«​យេ​ស​»​ចំនួន​៤​ដល់​លោកយាយ​យ៉យ តែ​វត្តមាន​របស់​វីរសិល្បក​រូបនេះ មិនមែន​ជាការ​មក​ប្រឡងប្រជែង​ដើម្បី​ដណ្ដើម​ពានរង្វាន់​អ្វី​នោះទេ ពោលគឺ​ដើម្បី​បើកឆាក​នៃ​កម្មវិធី​នេះ​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក​នាយ​ព្រែក​វិញ ឃើញ​ម្ដាយ​ឡើង​ច្រៀង​បែបនេះ ស្រាប់តែ​លាន់មាត់​ថា «​ហើយ​អ្នក​ម្ដាយ​លួ,ច​ទៅ​ប្រលង​ចម្រៀង​ម្ដេច​មិន​ប្រាប់​កូន​ចឹ​ង​? និយាយ​ពី​សំឡេង​ទ្បើង​ខ​ប់​ម៉​ង​ហា អរគុណ​បងៗ​ទាំង​បួន​ដែល​ផ្ដល់ « Yes » ព្រមៗ​គ្នា ព្រោះ​ខ្លាច​ម៉ែ​អន់​ចិត្ដ ……»៕ ដើម្បី​ជ្រាប​ច្បាស់​ទៀត​ថា យាយ​យ៉យ ច្រៀង​ពីរោះ​កម្រិតណា​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment