បាត់​មុខយូរ! ទីបំផុត ​ ទិត្យ វិច្ឆិកា វិល​ត្រឡប់​មក​រក​វិថី​សិល្បៈ​ម្ដង​ទៀត​ ហើយ​ប្រាប់​ថា…​ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមានវ័យកាន់តែជ្រេ និងកំពុងបំពេញតួនាទីជាគ្រូបង្វឹកឆ័ត្រយោងយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗកន្លងទៅនេះ លោក ទិត្យ វិច្ឆិការ នៅតែចិញ្ចឹមចិត្តចង់ចូលប្រឡូកក្នុងវិស័យចម្រៀងវិញបំពេញតាមចំណង់ចំណូលចិត្តផង និងបំពេញបំណងមហាជនមួយចំនួន ដែលនៅតែបន្តគាំទ្ររូបលោករហូតមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែជាចេតនារបស់ ទិត្យ វិច្ឆិកា ក្នុងការវិលមករកសិល្បៈវិញនេះ លោកគ្រានតែចង់ច្រៀងឡើងវិញនូវមរតកចម្រៀងដើមរបស់រៀមច្បងជំនាន់មុនអឡុវទសវត្ស៦០ ឬ៧០ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទិត្យ វិច្ឆិកា លើកឡើងថា៖ «ប្រសិនជាថ្ងៃណាមួយ ខ្ញុំ cover បទ ចម្រៀងរបស់ដូនតាយើងសម័យទស្សវត្សរ៍ ៦០ ម្តងទៀត តើបងប្អូនយល់យ៉ាងណាដែរ??? តើបងប្អូនគិតថា វ័យរបស់ខ្ញុំចាស់ពេកទេ ដែលវិលត្រឡប់មករកវិថីសិល្បៈម្តងទៀតនោះ????”។

ទោះបីជាយ៉ាងណា នៅពេលនោះ លោកនៅតែមិនទាន់ប្រាកដប្រជានៅឡើយទេ ព្រោះស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់ទឹកចិត្តមហាជនសិន ទើបលោកសម្រេចចិត្តច្បាស់លាស់ជៀសវាងប្រវត្តិសាស្ត្រច្រំដែល ត្រូវបានមហាជនតិះដៀលថា បានបំផ្លាញបទចម្រៀងជំនាន់ដើម។ កាលនោះ កេរឈ្មោះរបស់ ទិត្យ វិច្ឆិកា បានធ្លាក់មកដល់សូន្យម្ដងរួចហើយ ដោយសារតែការច្រៀងបទត្រាប់បទពីដើមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទិត្យ វិច្ចិការ បន្តលើកឡើងជាសំណួរថា ៖ “តើខ្ញុំអាចទទួលរងការចោទប្រកាន់ថាខ្ញុំបំផ្លាញ មរតកសំនៀងដើមដូចកាលពី១០ឆ្នាំជាងមុនទៀតដែរឬទេ??? ខ្ញុំសង្ឃឹមថាបងប្អូនជាទីគោរព និងមានមតិយោបល់សំរាប់ខ្ញុំម្នាក់មួយដើម្បីខ្ញុំធ្វើការពិចារណា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញ លោក ទិត្យ វិច្ឆិកា ប្រកាលបែបនេះមាន មហាជនច្រើនបាននាំគ្នាសម្តែងការគាំទ្រមកលើរូបលោកយ៉ាងពេញទំហឹង ដោយម្នាក់ៗឮចង់លឺសំឡេង ច្រៀងសារជាថ្មីម្តងទៀត ដោយចង់ឃើញលោក ច្រៀងបទរបស់ដូនតាយើងសម័យទស្សវត្សរ៍ ៦០ ព្រមទាំងគាំទ្រឲ្យរូបលោកវិលត្រឡប់មករកវិថីសិល្បៈសាជាថ្មីម្តងទៀតផងដែរ ទោះបីជាមានវ័យជ្រេបន្តិចក៏ពិតមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានការគាំទ្រឲ្យលោកវិលត្រឡប់មករកវិថីសិល្បៈវិញនោះ ទីបំផុត ពេលនេះ លោកបានធ្វើតាមបំណងមហាជនហើយ តែមិនទាន់ឃើញច្រៀងCoverបទចម្រៀងមរតកដើម នៅឡើយ ដោយទើបតែច្រៀងបទចម្រៀងរបស់ខ្លួនឡើងវិញមានចំណងជើងថា «ស្ទឹងថែស្នេហ៍ខ្ញុំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការត្រឡប់មកប្រឡូកក្នុងវិថីសិល្បៈវិញនេះ ទិត្យ វិច្ឆិកា បានបង្កើតទំព័រហ្វេសប៊ុកមួយដាក់ឈ្មោះ «Vicheka U2 Entertainment» ហើយប្រាប់ថា «Vicheka U 2 Enterainment នេះជាគឺជាផេក ផ្លូវការ របស់ខ្ញុំបាទ ទិត្យ វិច្ឆិកា ដែលត្រូវបង្ហោះបទចម្រៀងCOVER និង ORIGINAL SONGរបស់ខ្ញុំបាទ ទុកគ្រាន់បំពេរអារម្មណ៍ ពុកម៉ែ បងប្អូនខ្មែរជាទីគោរព ស្រលាញ់ទាំងអស់គ្នា ខ្ញុំមានដាក់ពាក្យ U2 ជាប់ជាមួយ ដោយសារតែខ្ញុំចង់រំលឹក និងដឹងគុណដល់គាត់ដែលជាអ្នកមានគុណដែលបានរៀបចំអោយខ្ញុំក្លាយជាអ្នកចម្រៀងតែប៉ុណ្ណោះ​ ២០០៤​, ២០២២. = បូកទៅឃើញស្មើរលេខ៦ដូចគ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកដែរថា លោក ទិត្យ វិច្ឆិកា គឺជាចម្រៀងមួយរួប ដែលធ្លាប់ទទួលបានភាពល្បីល្បាញខ្លាំងនៅក្នុងកាលពីអំឡុងឆ្នាំ២០០០ ពេលដែលរូបលោកច្រៀងនៅផលិតកម្ម Rock។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីនោះ លោកមានបទចម្រៀងល្បីៗជាច្រើនដែលសុទ្ធតែទទួលបានការគាំទ្រពីមហាជន ដូចជាបទ “អន្ទងស្នេហ៍អូន” “សូរិយាអស្តង្គត” “ឆ្កួតតែឯង” នឹងបទ “ស្ទឹងថែស្នេហ៍ខ្ញុំ” បើទោះបីជារូបលោកច្រៀងត្រាប់តាមរៀមច្បងជំនាន់មុនក៏ដោយ។ ប៉ុន្តែក្រោយមក ក៏ផ្ទុះការរិះគន់ចំពោះរូបលោកក្នុងការច្រៀងបទចម្រៀងទាំងនេះ រហូតមានការហាមប្រាមមិនឲ្យរូបលោកឡើងច្រៀងតាមកម្មវិធីប្រគំតន្ត្រីនានាផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment