គ្រប់ទឹក! បន្ទាប់ពី​ល្បី​រឿង​ដាច់​បាយ ក្រោយ​ក្លាយ​ជា​ម្ដាយធម៌​សេដ្ឋិនី ស្រាប់តែ​អ្នកគ្រូ​ញឹម សុខា ទទួល​បាន​លុយ​មួយ​ដុំ​ពី​…

ប្រិយមិត្ត​ បាន​ជ្រាប​រួចមកហើយ​ថា កាលពី​ចុងឆ្នាំ​២០២០​នោះ ស្រីអូន បាន​ទទួលយក​តារា​សម្ដែង​ជើងចាស់​៤​រូប ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ យក​មក​ធ្វើជា​ម្ដាយធម៌​របស់​ខ្លួន ជាមួយ​នឹង​ការសន្យា​រ៉ាប់រង​ទាំង​ថ្លៃ​ចាយវាយ ការ​ហូបចុក ថ្លៃ​ផ្ទះ​ជួល​ស្នាក់នៅ និង​ថ្លៃ​ព្យាបាល​ជំងឺ​ពេញ​មួយ​ជីវិត​នោះ។

ក្នុងចំណោម​តារា​ជើងចាស់​ទាំង​៤​រូបនោះ ក៏មាន​អ្នកគ្រូ​ញឹម សុខា ផងដែរ ហើយ​តាំងពី​ពេល​នោះមក ក៏​ស្ងាត់​ដំណឹង​ពួកគាត់​ឈឹង មិនដឹងថា មាន​ជីវភាព​ល្អប្រសើរ រស់នៅ​សុខ​សាន ឬ​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ ស្រាប់តែ​អ្នកគ្រូ​ញឹម សុខា ចេញមុខ ប្រកាស​ដាច់បាយ ​ក្រោយ​ក្លាយ​ជា​ម្ដាយធម៌​សេដ្ឋ​នី ទៅវិញ។

ការ​ដាច់បាយ​នេះ ដោយ​អ្នកគ្រូ​ញឹម សុខា លើក​ហេតុផល​ថា ដោយសារ អត់​មាន​ផលិតកម្ម​ណា​ហៅ​គាត់​ថត​ទៀត ដោយសារ​គេ​គិត​ថា គាត់​មាន ទើប​គាត់​ចេញ​មក​បកស្រាយ​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​បែបនេះ​ទៀត និង​អំពាវនាវ​ឲ្យ​មាន​ការហៅ​គាត់​ថត​សម្ដែង​ដូច​មុនៗ​ផងដែរ។

ការ​ចេញមុខ​បកស្រាយ​របស់​អ្នកគ្រូ​ញឹម សុខា នេះ ក៏​មាន​មតិ​ជាច្រើន ធ្វើការ​រិះគន់​ឥត​សំចៃ​ផង​ដែរ។ ប៉ុន្តែ​ទន្ទឹមនឹង​ការរិះគន់​ក៏មាន​មតិ​មួយចំនួនទៀត សម្ដែង​ការ​អាណិត​ចំពោះ​អ្នកគ្រូ ហើយ​បានផ្ដល់​ជា​ថវិកា​ដល់​អ្នកគ្រូ ដើម្បី​ដោះស្រាយ​ជីវភាព​ផងដែរ។

ជាក់ស្ដែង កាលពី​យប់មិញ​នេះ លោក​អ៊ឹម ជីវ៉ា បាន​បង្ហោះ​រូបថត​អ្នកគ្រូ​ទទួល​លុយ​ដុល្លារ ជាមួយនឹង​ការ​សរសេរ​រៀបរាប់​ថា យប់​នេះ តារា​សម្តែង អ្នក​មីង ញឹម សុខា ទទួល​អំណោយ ពី​លោកជំទាវ ហ៊ុយ ឈូ ចំនួន 1000$ ( មួយ​ពាន់​ដុល្លារ​) ទាំង​យប់ តាមរយៈ​ខ្ញុំបាទ អ៊ឹម ជីវ៉ា ដើម្បី​យក​មក​ជូន​គាត់​ធ្វើការ​ដោះស្រាយ​ជីវភាព។

លោកជំទាវ ហ៊ុយ ឈូ ក៏បាន​ផ្តាំផ្ញើ​តាមរយៈ​ខ្ញុំបាទ​ផងដែរ​ថា ​នេះ​ជា​ថ​វិកា​បន្តិចបន្តួច​របស់​លោក​ជំទាវ​ជូន​អ្នក​មីង ញឹម សុខា ដើម្បី​ធ្វើការ​ដោះស្រាយ​ជីវភាព​ខ្លះ​! កើតមក​គ្មាន​អ្នកណា​ចង់​ក្រ​ទេ​! តែបើ​កើត​មកជា​អ្នកក្រ​គឺ​ត្រូវបាន​គេ​មើលងាយ​ចៀស​មិន​ផុត​ទេ ហើយ​បើ​គេ​មើលងាយ​កុំ​ខឹង​គេ ត្រូវ​តស៊ូ​ក្នុង​ជីវិត​បន្តទៀត​!»៕​

Related posts

Leave a Comment