កប់! ចូល​វ័យ​១៩​ឆ្នាំ​ភ្លាម, សោភា ទេពី​ ទទួល​កាដូ​ឡាន​ទំនើប​តម្លៃ​ជិត​១០ម៉ឺន​ដុល្លារ​ និង​បកស្រាយ​រឿង​មាន​តា​ចិញ្ចឹម​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង​ស្រី​វ័យក្មេង​សំឡេង​ខ្ពស់ ​កញ្ញា ញឹម សួន​សោភា​ទេពី បច្ចុប្បន្ន​កំពុងតែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​​​ជាមួយ​ភាព​ក្រមិចក្រមើម ដ៏​ប៉ិនប្រសព្វ​របស់​នាង។ សោភា​ទេពី ធ្វើ​ឲ្យ​មហាជន​ស្គាល់​នាង​លើកដំបូង​នោះ​ តាមរយៈ​ការ​ប្រឡង​ចម្រៀង​ក្នុង​វិធី «Cambodian Idol» រដូវ​កាល​ទី​៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងដ៏ចាប់អារម្មណ៍របស់សោភា​ទេពី កាលពីឆ្នាំកន្លងទៅត្រង់ថា មហាជនមិនអស់ចិត្តក្រោយដឹងអាយុរបស់នាងត្រឹមតែ១៨ឆ្នាំនោះ។ ទោះយ៉ាងណារឿងនេះ នាងបកស្រាយចប់សព្វគ្រប់អស់ហើយកាលពីអំឡុងឆ្នាំ២០២១នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំ២០២២នេះ សោភា​ទេពី ​ឈានចូលវ័យ១៩ឆ្នាំហើយ ហើយ​បើ​ទោះ អ្នកខ្លះ​មើលទៅ​ឃើញថា នាង ចាស់​ជាង​អាយុ​ក៏ពិតមែន តែ​ស្ថិត​ក្នុង​វ័យ​១៩​ឆ្នាំនេះ នាង​មើល​ទៅ​ស្អាត​ឡើង​ខ្ញង់ សាច់​ទ្រលុកទ្រលន់ សូម្បីតែ​នាង​ខ្លួនឯង​ក៏​ធ្លាប់​ប្រាប់​កុំ​ឲ្យ​មើល​រូប​នាង​យូរ​ពេក​ដែរ ខ្លាច​លង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ​កញ្ញា ញឹម សួន​សោភា​ទេពី បាន​បង្ហាញ​អារម្មណ៍​រំភើប​ស្ទើរ​ហោះ ក្រោយ​ឪពុកម្ដាយ​របស់​ខ្លួន​ទិញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿងជា​កាដូ​ថ្ងៃខួបកំណើត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថតឈរនៅមុខរថយន្តដ៏ថ្មីសន្លាងជាច្រើនសន្លឹក ​​សោភា​ទេពី បានបង្ហាញអារម្មណ៍ដូច្នេះថា «រំភើប សប្បាយរីករាយខ្លាំងណាស់ បានម៉ាក់ប៉ាទិញរថយន្តFORD RAPTER​ស៊េរី​ថ្មីឆ្នាំផលិត2022 ជាកាដូ​អោយនាង​ខ្ញុំក្នុងថ្ងៃខួបកំណើត​គម្រប់​អាយុ19ឆ្នាំ​និងអបអរការងារថ្មីរបស់នាងខ្ញុំក្នុងពេលឆាប់ៗនេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ញឹម សួន​សោភា​ទេពី បានបង្ហោះវីដេអូជាច្រើនពេលទទួលរថយន្ត ហើយធ្វើការអរគុណដល់ឪពុកម្ដាយរបស់ខ្លួនថា «អរគុណប៉ាម៉ាក់ ដែលបានការដូឡានអោយកូន ​ កូនសូមជូនពរអ្នកមានគុណទាំងពីរអោយមានសុខភាពល្អ អាយុយឺនយូរតរៀងទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការលើកឡើងកន្លងមកថា ញឹម សួន​សោភា​ទេពី មានតាចិញ្ចឹមនោះ អតីតបេក្ខនារី ក្នុងកម្មវិធីCambodian Idol រដូវកាលទី៣រូបនេះ បានបញ្ជាក់ថា រឿងតាចិញ្ចឹម មានអ្នកផ្គត់ផ្គង់ គឺខ្លួនសូមបដិសេធតែម្ដង ព្រោះខ្លួនខិតខំប្រឹងប្រែងដោយញើសឈាមផ្ទាល់តែម្ដង តាំងពីក្មេងមក ខំប្រឹងច្រៀង ខំប្រឹងធ្វើការ៕ សូមទស្សនាវីដេអូខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment