ពិតអត់​! អ្នកធ្វើ​ត្រាប់​តាម​សំឡេង​ខេមរៈ សិរីមន្ត ល្បី​ទាំងអស់ ខណៈ​អ្នកធ្វើ​ត្រា​ម​តាម​សំឡេង​ព្រាប សុវត្ថិ បែរជា​…

មហាជន បាន​ដឹង​រួច​មក​ហើយ​ថា កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និង​កំពូល​តារា​ចម្រៀង​ខេមរៈ សិរីមន្ត មិន​ទាន់​មាន​ការ​វែកញែក​ដាច់ស្រេច​រវាង​អ្នកគាំទ្រ​ដ៏​ច្រើន​លើសលប់​របស់​ពួកគេ​ទាំង​២​នាក់​ថា មួយ​ណា​ជា​កំពូល​តារា​ចម្រៀង​លេខ១​​​ប្រចាំ​ប្រទេស​នោះ។

ស្រប​ពេល​មានការ​អះអាង​រៀង​ៗ​ខ្លួន​ពី​សំណាក់​អ្នកគាំទ្រ​ពួកគេ​នោះ ក៏​មាន​តារា​ចម្រៀង​មាន​ចំនួន មុន​វិវឌ្ឍ​​ខ្លួន​ក្លាយ​ជា​អ្នក​សិល្បៈ​មួយ​រូប​នោះ បាន​ព្យាយាម​ពត់​ហាត់​សំឡេង​ឲ្យ​ដូច​ទៅ​នឹង​អាយ​ដល​របស់​ពួកគេ ខណៈ​អ្នក​ខ្លះ​ទៀត មាន​សំឡេង​ធម្មជាតិ​ដូច​ទៅ​នឹង​អាយ​ដល​របស់​ពួកគេ​តែម្ដង។

ទោះ​យ៉ាងណា​ក្នុង​ការ​ច្រៀង​ធ្វើ​ត្រាប់​តាម​នេះ មាន​តារា​ចម្រៀង​ខ្លះ​ក៏​ល្បីឈ្មោះ​បោះ​សំឡេង​រហូតមកដល់​សព្វ​ថ្ងៃនេះ ស្រប​ពេល​តារា​ចម្រៀង​មួយចំនួនទៀត បាន​ត្រឹម​គេ​ស្គាល់ តែ​មិនសូវ​ល្បី​នោះ​ឡើយ។ ប្រការ​នេះ ហើយ​ទើប​មានការ​លើកឡើង​មួយ​ចំនួន​ជុំវិញ​រឿង​នេះ។

​ជាក់ស្ដែង ក្នុងពេល​កំពូល​តារាចម្រៀង​ចេញ​MV​បទ «​អយ​ស្ទ័​រ​» កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នោះ ស្រាប់តែ​មាន​មតិ​មួយ ចូល​ទៅ​ខំ​មិន លើកឡើង​រឿង​មក​និយាយ​ដូច្នេះ​ថា «​អ្នក​ត្រាប់​សំឡេង​សិរីមន្ដ​.​ចឺម​.​ថេ​ណា​.​អនុស្សាវរីយ​.​បញ្ញា​.​ពួកគាត់​សុទ្ធតែ​ល្បី​។ ​អ្នក​ត្រាប់​សំឡេង​សុ​វ​ត្តិ.​សុពល​.​ណារិន​.​សុផាត​.​អត់​ល្បី​ទេ​។​ សរុប​សេចក្តី​ ខេមរៈ សិរីមន្ត​គឺជា​កំពូល​តារា​លេខ​១​ប្រចាំ​ប្រទេស។

ទោះ​យ៉ាង​ណា​មតិ​មួយ​នេះ ត្រូវ​បាន​បដិសេធ​ដោយ​មតិ​មួយទៀត ដោយ​គេ​លើក​ហេតុផល​តប​ទៅវិញ​ថា «​សិរីមន្ត ត្រាប់​តាម​ព្រាប​សុវត្ថិ​តាំងពី​ចូល​សិល្បៈ​ដំបូង ថែមទាំង​កាឡៃ​បទ​របស់​ព្រាប​សុវត្ថិ ​យក​ល្បី​ទៀត​ផង ​សរុប​មក​សិរីមន្ត​ដើរ​តាម​ព្រាប​សុវត្ថិ ទើប​មាន​ថ្ងៃនេះ អញ្ចឹង​ព្រាប​សុវត្ថិ ​នៅតែ​តារា​លេខ​១​ប្រចាំ​ប្រទេស»៕ សូមអានទស្សនៈខាងលើ នៅក្នុងស្ក្រីនសត ដូចខាងក្រោមនេះ ៖


Related posts

Leave a Comment