បែកធ្លាយ! ទាល់លោកឪពុកទទួល មរ,ណភាព ទើបដឹងថា តារាប្រុស គឿន នភាល័យ ជា​កូន​​តំណាង​រាស្ត្រ​ខេត្ត…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម សន្តិ​បណ្ឌិត ឌុល គឿន ដែលជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល បានទទួល​មរណភាព កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២ កន្លងទៅនេះ ក្នុង​ជន្មាយុ ៧៤​ឆ្នាំ ដោយសារ ជរាពាធ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ដំណឹង​មរណភាព​នេះ គេ​សង្កេតឃើញ​មាន​មន្ត្រី​ធំៗ​ជាច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ក្នុងនោះ​មានដូចជា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​, ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាដើម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទទួលដំណឹង​មរណា​ភាព​នេះ ស្រាប់តែ​បែកធ្លាយ​ថា តារា​ប្រុស គឿន នភាល័យ ជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម ឌុល គៀន ដោយ​លោក​បាន​បង្ហោះ​សារ​យ៉ាង​រំជួលចិត្ត​ថា «
You can rest well now dad សូម​ឲ្យ​វិញ្ញាណក្ខន្ធ​ប៉ា​បាន​ទៅកាន់​សុខ​គតិ​ភព​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា តារា​ប្រុស គឿន នភាល័យ ជា​អតីត​បេក្ខភាព X Factor ដែល​នៅ​ពេល​នោះ លោក បាន​ច្រៀង​បទ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ ហើយ​ឈាន​ដល់​វគ្គ​ជា​បន្តបន្ទាប់​ទៀត​។ ទោះ​មិនបាន​ពាន ក៏​លោក​ទទួល​បាន​ប្រជាប្រិយ​ភាព​មិន​ស្ទើរ​នោះដែរ តាមរយៈ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​។ ក្នុង​នោះ នភាល័យ ត្រូវបាន​គេ​ស្គាល់​ថា ជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹង​តារា​ស្រី សុភក្ត្រ កុ​សុ​ម៉ា ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះប្រិយមិត្ត ដែលមិនធ្លាប់ស្គាល់ តារាប្រុស គឿន នភាល័យ ឬក៏នៅ​ស្រពិចស្រពិល​នោះ សូម​ទស្សនា​វីដេអូ​ ក្នុង​អំឡុងរូបគេបង្ហាញ​សមត្ថភាព​នៅ​ក្នុងកម្មវិធី X Factorដូចខាងក្រោមនេះ​ទាំង​អស់​គ្នា ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment