ក្រោយពីឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ទទួលមរណភាព កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយសារគ្រោះ,ថ្នាក់ចរាចរណ៍នោះ មានអ្នកសិល្បៈជាច្រើន បានចូលរួមរំលែកទុក្ខ ក្នុងនោះក៏មានតារាចម្រៀង ដួង វីរៈសិទ្ធ ផងដែរ។
ដួង វីរៈសិទ្ធ ដែលធ្លាប់បាត់បង់ឪពុក និងលោកយាយ បន្តបន្ទាប់គ្នានោះ បានយល់ពីអារម្មណ៍របស់ សុវត្ថិឌី ធារិកា ក៏បានបង្ហោះសារថា «អារម្មណ៍បាត់បង់ដោយមិនបានត្រៀមនេះ ខ្ញុំធ្លាប់បានស្គាល់ហើយវាពិតជាពិបាកទទួលយកណាស់គ្រាមួយនោះស្ទះទឹកភ្នែកព្រោះមិនជឿថា លោកពុកសុខៗក៏ទៅបាត់បែបនេះឡើយ ខ្ញុំក៏ធ្លាប់បាត់បង់លោកពុក និងលោកយាយដែរ សូមចូលរួមរំលែកទុក្ខផង ប្អូនស្រី Sovathdy Thearyka»។
គួរបញ្ជាក់ថា តារាចម្រៀង ដួង វីរៈសិទ្ធ បានបាត់បង់លោកយាយជាទីស្រឡាញ់ កាលពីអំឡុងឆ្នាំ២០១៥ ស្របពេលកំពុងរងការរិះ,គន់រឿងច្រៀងបទ «She’s Gone» នៅ ក្នុងកម្មវិធីខារាប៉ាវ របស់ស្ថានីយទូរទស្សន៍បាយ័ន ដោយស្រែកមិនរួចនោះ។
ក្រោយរង,ការរិះ,គន់នេះរួចមក លោក ដួង វិរៈសិទ្ធ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា មូលហេតុ ដែលលោកច្រៀងធ្លាក់សំឡេង ព្រោះតែលោកយាយ ទើបទទួលមរណភាព ទើបសំឡេងខ្សោយ ព្រោះលោកពិបាកចិត្ត។
បន្ទាប់ពីបាត់បង់លោកយាយ មិនទាន់បានប៉ុន្មានផង ស្រាប់តែ ឪពុក តារាចម្រៀងសំឡេងផ្អែមរូបនេះ បានទទួលមរណភាព កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ បន្ទាប់ពីមានជំងឺដ៏រ៉ាំរ៉ៃជាងមួយឆ្នាំ ដែលកើតឡើងដោយសារគ្រោះ,ថ្នាក់ចរាចរណ៍ នាពេលកន្លងទៅ៕