ទទួលយកមិនបានទេ! ដឹក​ស,ព​ឪពុកម្ដាយមក​ដល់​ភ្នំពេញ, សុវត្ថិ​ឌី ធា​រិ​កា យំ​គក់​ទ្រូង រៀបរាប់​រឿង​ហេតុ​ថា ប្អូន​ខ្លួន​លូន​ចេញ​តាម​កញ្ចក់…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត មួយចំនួន បាន​ជ្រាប​រួចមកហើយ​ថា ឪពុក​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​បាត់​បង់ជីវិត ក្នុង​ហេតុការណ៍​ក្រ,ឡាប់​រថយន្ត នៅ​ចំណុច​ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ករណីនេះ កើតឡើង ក្រោយពី​តារាចម្រៀង អ៊ា​ម វ​ន្នី និង​ឪពុកម្ដាយ​សុវត្ថិ​ឌី ធា​រិ​កា រួម​នឹង​មនុស្ស​មួយចំនួនទៀត បាន​ទៅ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វេទិកា​អុំទូក និង​សំណង់​សិល្បការ​ផ្សេងៗ ស្ថិតក្នុង​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។ លុះ​ត្រឡប់មកវិញ ក៏​ជួប​រឿង​អកុសល​នេះ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​​ លោក អ៊ា​ម វ​ន្នី បាន​បញ្ជាក់ថា «​គាត់​មក​កម្មវិធី គ្រោះ​,​ថ្នាក់​ប្រហែលជា​ចន្លោះ​ខ្ទង់​ម៉ោង​២​ជាង​។ អត់​មាន​ប៉ះ​អី​ទេ កន្លែង​ហ្នឹង​ផ្លូវ​វា​រាង​កោង​បត់​ប្រហែលជា​៩០​ដឺ​ក្រេ វា​កោង​ខ្លាំង ហើយ​គាត់​ជិះ​យឺត​ល្មម​ដែរ​ទេ ប៉ុន្តែ ឮ ធា​រិ​កា គាត់​ប្រាប់ថា មិនដឹងថា ប៉ា​គាត់​គេច​អី​។ ដល់​អញ្ចឹង​ទៅ​ឡាន​គាត់ ក៏​រេ​ធ្លាក់​ប្រឡាយ ហើយ​ក្នុង​ឡាន​គាត់​មាន​គ្នា​៥​នាក់ មាន​ឪពុកម្ដាយ ហើយ​កូន​គាត់​២​នាក់ និង​ជីដូន​ម្នាក់​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿងនេះ​ដែរ បើតាម​លោក​វរសេនីយ៍ឯក ឈួ​រ ម៉ា​ឌី អធិការនគរបាល​ស្រុក​ឆែប បាន​បញ្ជាក់ថា ហេតុការណ៍​នេះ គឺ​រថយន្ដ​ក្រឡាប់​ធ្លាក់ទឹក​ដោយ​ខ្លួនឯង ហើយ​ជនរ​,​ង​គ្រោះ​ដែល​ស្លា​,​ប់​ទំនងជា​ឈ្លក់ទឹក ដែល​មិនអាច​សង្គ្រោះបាន​ទាន់ពេលវេលា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ខុសពី​ការលើកឡើង​របស់ លោក​វរសេនីយ៍ឯក ឈួ​រ ម៉ា​ឌី អធិការនគរបាល​ស្រុក​ឆែប ឡើយ ព្រោះ សុវត្ថិ​ឌី ធា​រិ​កា ពេល​ដឹក​សព​អ្នកមានគុណ មកដល់​វត្ត​ស្ទឹងមានជ័យ នៅ​យប់​ថ្ងៃទី​១៧ ខែឧសភា ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី នោះ ក៏បាន​និយាយ​ពី​ការជួយ​សង្គ្រោះ​ឪពុកម្ដាយ​ខ្លួន​មិនទាន់​ផងដែរ ដោយសារ​ជាប់​Loack​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុវត្ថិ​ឌី ធា​រិ​កា បាន​យំ​រៀបរាប់ថា ប្អូន​ខ្លួន​លូន​ចេញ​តាម​កញ្ចក់ វា​អូស​ខ្លួន ខ្លួន​ថា​រក​ម៉ាក់​សិន តែ​ម៉ាក់​ជួយ​អត់​កើត ជាប់​Lock​ជួយ​មិនទាន់​ទេ​។ ធា​រិ​កា យំ​គក់ទ្រូង រៀបរាប់​ទៀត​ថា ៥​នាក់​ទី​បាត់​អ្នកមានគុណ​២​នាក់ ផ្លុំ​មាត់​ផង​អី​ផង ​​ពេទ្យ​ស្រុកស្រែ​អត់​ទាន់​មាន​គ្រប់​ទាំងអស់​ទេ តែ​គេ​ថា គាត់​ផុត​អាយុ​នៅកន្លែង​ហើយ ត្រូវទឹកនោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​នៅក្នុង​វីដេអូ​មួយទៀត​ គេ​សង្កេតឃើញថា ធា​រិ​កា បាន​ប្រាប់​ទៅកាន់ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​អ្នកសិល្បៈ​មួយចំនួនទៀត ដែលមាន​វត្ត​មាននៅ​ទីនោះ កុំ​ឲ្យ​ទៅ​ណា​ចោល​ខ្លួន ហើយ​ជាការ​ឆ្លើយតប ពួកគេ​បញ្ជាក់​ថា មិន​ទៅ​ណា​ចោល​ទេ នៅចាំ​តាំងពី​ម៉ោង​៦​រហូតដល់​ឥឡូវ ហើយ​រៀបចំ​រួចរាល់​អស់ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​លើកទឹកចិត្ត​ដល់ ធា​រិ​កា ឲ្យ​រឹងប៉ឹង នៅមាន​យាយ និង​ប្អូន​មើល​។ ភ្លាមនោះ ធា​រិ​កា យំ​រៀបរាប់​ថា ម៉ាក់​ខ្លួន​នៅ​អាយុ​ប៉ុណ្ណឹង គាត់​មិន​សម​ទេ​។ ហៅ​កូន​រូបថត​ជុំ​គ្នា​មួយ​ប៉ុស្តិ៍​ចុងក្រោយ ហើយ​មួរ​សក់​ឲ្យ​ខ្លួន​ទៀត មិន​ងាយ​ម៉ាក់​មួរ​សក់​ឲ្យ​ទេ ថតរូប​ជុំគ្នា​ឡើង​ស្អាត មក​ជួប​រឿង​អញ្ចឹង​លោក​អើយ​លោក​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment