មិនមែន​ប្រកាស​សុំ​ជំនួយ​, ករុណា ពេជ្រ នឹង​ធ្វើ​រឿង​នេះ សម្រាប់ ធា​រិ​កា ហើយ​បញ្ជាក់​ដាច់ខាត​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយចំនួន បាន​ជ្រាប​រួចមកហើយ​ថា តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​បាត់បង់​លោកអ្នក​មានគុណ​ទាំងពីរ ដោយសារ​គ្រោះ​,​ថ្នាក់​ច​រា​.​ចរណ៍ នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ ប្រហែល​ម៉ោង​៣​រសៀល ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២ ហើយ​បច្ចុប្បន្ន​ស​.​ព តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​បាត់បង់​អ្នកមានគុណ​ម្ដង​ដល់​ទៅ​២​នាក់​ក្នុង​ពេលវេលា​តែមួយ​នេះ បានធ្វើ​ឲ្យ​រំជួយ​អស់​ពិភព​សិល្បៈ និង​មហាជន ដោយ​ពួកគេ​ម្នាក់ មិនមែន​ជា​សាច់ញាតិ​ផង ពិបាក​នឹង​ទទួលយក​ចំពោះ​រឿងនេះ​ប៉ុណ្ណឹង​ទៅ​ហើយ ចុះ​ទម្រាំ​សាមីខ្លួន​វិញ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​តារា​ចម្រៀង កុរ​ណា​ពេជ្រ ដោយ​ក្ដី​អាណិត​ចំពោះ ​អតីត​បេក្ខនារី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol រដូវ​កាល​ទី​១រូបនេះ​​ នោះ ក៏បាន​សម្រេច​ទទួលយក​លុយ​ចូល​បុណ្យ​ពី​បងប្អូន​គ្រប់ទិសទី ហើយ​ធានា​មិន​ឲ្យ​បាត់បង់​សូម្បី ១០០​លុយ​ខ្មែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករុណា​ពេជ្រ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ ដូច្នេះ​ថា «​ខ្ញុំ បាទ នឹង​នាំ​ថវិកា ចូល​បុណ្យ​របស់​បងប្អូន​គ្រប់ទិសទី ហើយ​ធានា​មិន​អោយ​បាត់បង់​សូម្បី 100 លុយ​ខ្មែរ​ទេ​… ខ្ញុំ​ប្រកាស​នេះ មិនទាន់បាន​សុំ​សិទ្ធិ​ពី​ប្អូនស្រី សុវត្ថិ ធិ​រិ​កា និង ក្រុម​គ្រួសារ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ដោយសារ​អាណិត ហើយ​ឃើញ​គាត់​មាន​នៅ​សល់តែ​ពីរ​នាក់​បងប្អូន ហើយ​ម្យ៉ាងទៀត យប់មិញ​ក៏​បងប្អូន មិត្តភក្តិ សួរ​រឿង​ចង់​ចូល​បុណ្យ​បច្ច័យ​បុណ្យ​ស.ព លោក​ឪពុក អ្នក​ម្តាយ របស់​ប្អូនស្រី ដូច្នេះ​ខ្ញុំ​ក៏​សម្រេចចិត្ត​ប្រកាស​ដើម្បី​ងាយស្រួល​បងប្អូន​មិនបាន​ទៅ​បុណ្យ​ផ្ទាល់ ក៏​អាច​ចូល​តាមរយៈ​ខ្ញុំ ខ្ញុំ​នឹង​ទៅ​ពិធីបុណ្យ​ផ្ទាល់​នា​ល្ងាច​នេះ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់ : ពេល​បងប្អូន ចូល​បុណ្យ​តាមរយៈ ABA របស់ខ្ញុំ មួយ​នេះ​សូមជួយ​បញ្ជាក់ថា ជា ថវិកា ចូល​បុណ្យ​ក្នុង​កំណត់ហេតុ ABA ផង​ណា​…​ហើយ ថត​ស្គ្រី​ន ABA ដាក់​ក្នុង ខម​មិន ផង​ណា ហើយ​សូម​បញ្ជាក់​ដាច់ខាត​ថា ទង្វើ​ខ្ញុំ​នេះ​មិន​មែន​ជា​ការប្រកាស​សុំ​ជំនួយ​ទេ គឺ គ្រាន់តែ​សម្រួល​ដល់​បងប្អូន​ចង់​ចូល​បច្ច័យ​ពិតប្រាកដ​ក្នុង​ពិធី​បុណ្យ​ស.ព​នេះ ដោយ​រវល់​ការងារ ឬ នៅ​ឆ្ងាយ មិនបាន​ចូលរួម​តែប៉ុណ្ណោះ​..»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ម្សិលមិញ​ ពេល​ទទួល​ដំណឹង​ភ្លាមៗ​នោះ ករុណាពេជ្រ បាន​បង្ហោះ​សារ​ចូលរួម​រំលែកទុក្ខ​ជាមួយ​នឹង​ការ​បង្ហាញ​អារម្មណ៍​ថា «ពេលបងបានដឹង​ព័ត៌មាន​នេះ ពិត​ជា​រ.ន្ធត់ សោកស្តាយ អាណិតប្អូនស្រី ណាស់…សូមប្អូនស្រី Sovathdy Thearyka រឹងមាំ បង​សូមចូលរួមសោកស្តាយផង​ ឪពុក​និងម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរនាក់​ហើយ ក្នុងគ្រោះ,ថ្នាក់ច,រាចរ នៅស្រុកឆែប ខេត្តព្រះវិហារ ….សូម​ព្រលឹង​លោកពូ អ្នកមីង បាន​ទៅកាន់សុគតិភព»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment