ឲ្យ​ហេតុ​ទាំង​ប្ដី​ប្រពន្ធ! ស្ដាប់ ​សាឡាត់​ ស្រីឡាង រៀបរាប់ រឿង​ចម្លែក​របស់​ឪពុក​ សុវត្ថិ ឌីធារិកា ​មុន​ចេញ​ទៅ​​ខេត្ត​ព្រះវិហារ (មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​ឪពុកម្ដាយ​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា ទទួលមរណភាព​ដោយសារ​ក្រ,ឡាប់​រថយន្ត នៅ​ចំណុច​ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​នោះ បានធ្វើ​ឲ្យ​មហាជន​, អ្នកសិល្ប​ស្ទើរ​គ្រប់គ្នា​ស្លុតចិត្ត និង​ចូលរួម​រំលែក​ទុក្ខ​។ បច្ចុប្បន្ន ស​.​ព​របស់​ឪពុកម្ដាយ តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា ត្រូវបាន​បញ្ជូន​មកដល់​វត្ត​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​១៧ ខែឧសភា ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេតឃើញថា ក្រៅពី​ចូលរួម​រំលែក​ទុក្ខ​តាមរយៈការ​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ហើយ​នោះ អ្នកសិល្បៈ​ជាច្រើន បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ និង​ទៅ​បុណ្យ​ដោយផ្ទាល់​នៅ​វត្ត​ស្ទឹងមានជ័យ ហើយ​ក្នុងចំណោម​តារា​ជាច្រើន​នោះ ក៏មាន សាឡា​ត់ ស្រី​ឡាង ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្ដែង សាឡា​ត់ ស្រី​ឡាង ក្នុង​ពិធីបុណ្យ​ព្រឹក​មិញ​នេះ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ខ្លួន​ជា​មិត្តភក្ដិ​ជាមួយ​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា ហើយ​ជា​អ្នកជិតខាង​គ្នាច្រើន​ឆ្នាំ​មកហើយ​។ ស្រី​ឡាង​ថា គ្រាន់តែ​ឮដំណឹង​ភ្លាម អ្នកជិតខាង​ទាំងអស់ យំ​តែម្តង ទទួលយក​អត់​បាន ដោយសារ​គាត់​ទៅ​លឿន​ពេក ហើយ​ទៅ​ស្រស់ៗ​ពេក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រី​ឡា​ត់ ស្រី​ឡា​ត បន្តថា ឪពុកម្ដាយ​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា ឧស្សាហ៍​ទៅ​ខេត្ត​ជា​ញឹកញាប់ ដើម្បី​បំពេញ​កិច្ចការ​ផង និង​ជូន​កូនស្រី​ទៅ​ច្រៀង​នៅតាម​ខេត្ត​ផង​។ ជា​សុជីវធម៌​ល្អ​ឪពុក​របស់​នាង​តែង​ស្រែក​ផ្ដាំ​អ្នកជិតខាង​ឲ្យ​ជួយ​មើល​ផ្ទះសម្បែង​ផង ព្រោះ​គាត់​ទៅ​ខេត្តហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក មុនពេល​ចេញទៅ​ខេត្តព្រះវិហារ​នោះ សាឡា​ត់ ស្រី​ឡាង បានកត់សម្គាល់​ឃើញថា ឪពុក​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​ដើរ​លា​ញាតិ​ជិតខាង ក្នុងស្ថានភាព​ចម្លែក​មួយ ខណៈ​កន្លងមក​ក៏​ស្រែ​លា​តែ​ញាតិ​នៅ​ជិត​ផ្ទះ​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាឡា​ត់ ស្រី​ឡា​ត បញ្ជាក់​ដូច្នេះ​ថា «​គាត់​ទៅ​ខេត្ត គឺ​ទៅ​ញឹក​ហ្មង ប៉ុន្តែ​ង​ដោយសារតែ​លើក​ហ្នឹង​ដូច​គាត់​ផ្តាំ​លា ដូច​លា​អ្នកជិតខាង​ច្រើន​គ្នា គាត់​លា​ឲ្យ​ជួយ​មើល​ផ្ទះ​គាត់​ផង គាត់​លា​ថា​ជួយ​មើល​ផ្កា​ផង គាត់​ផ្តាំផ្ញើ ថា​គា​ត់ទៅ​ច្រើន​ថ្ងៃ ថ្ងៃ ២០ អី គឺ​គាត់​មកវិញហើយ គាត់​ដូច​លា​អ្នកជិតខាង​ទាំងអស់​ហ្មង​បង រាង​ចម្លែក​ជាង​រាល់ដង ព្រោះ​រាល់ដង​គាត់​ទៅ​ខេត្ត​ដែរ តែ​គាត់​គ្រាន់តែ លា​យើង​ធម្មតា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ សាឡា​ត់ ស្រី​ឡាង បាន​បន្ថែម​ថា ឪពុក តារាចម្រៀង សាឡា​ត់ ស្រី​ឡាង ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ គួរ​ឲ្យ​គោរព ហើយ​អ្នកជិតខាង កាលពី​ម្សិលមិញ គេ​កំពុង​រៀបចំ​ពិធីជប់លៀង​ជុំគ្នា គ្រាន់តែ​ឮដំណឹង​ភ្លាម ពិបាកចិត្ត នាំគ្នា​សា​រោង​ចោល រៀបចំ​មក​បុណ្យ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​វិញ ស្រ​ឡា​ត់ ស្រី​ឡាង បាន​បង្ហោះ​សារ ពេល​ទទួល​ដំណឹង​ភ្លាមៗ​ថា «​មិន​ដឹង​ថា​ប្រាប់​បែប​ណា​ទេ អ៊ំ​អើយ​លឿន​ម្ល៉េះ អ្នកជិតខាង​អ៊ំ​ស្លុតចិត្ត​គ្រប់គ្នា នៅផ្ទះ​ក្បែរ​គ្នា​ម្ហូប​ហុច​ទៅ​ហុច​មក​មិនដែល​រំលង​គ្នា​ទេ ទើបបាន​និយាយ​លេង​ជាមួយ​អ៊ំ​ថ្ងៃមុន​បាន​រាង​យូរ​បន្តិច ដូច​ជួប​លើកចុងក្រោយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​សុវត្ថិ​ឌី ធា​រិ​កា វិញ ពេល​ដឹក​ស​.​ព ឪពុកម្ដាយ​ដល់​វត្ត​ស្ទឹងមានជ័យ​នោះ ក៏បាន​យំ​គក់​ទ្រូង​ប្រាប់​ពី​រឿង​ចម្លែក ដែល​បាន​កើតឡើង​ផង​ដែរ ដោយ​នាង​បញ្ជាក់​ថា ម៉ាក់​ខ្លួន​នៅ​អាយុ​ប៉ុណ្ណឹង គាត់​មិន​សម​ទេ​។ ហៅ​កូន​រូបថត​ជុំគ្នា​មួយ​ប៉ុស្តិ៍​ចុងក្រោយ ហើយ​មួរ​សក់​ឲ្យ​ខ្លួន​ទៀត មិន​ងាយ​ម៉ាក់​មួរ​សក់​ឲ្យ​ទេ ថតរូប​ជុំគ្នា​ឡើង​ស្អាត មកជួប​រឿង​អញ្ចឹង​លោក​អើយ​លោក​៕ សូមទស្សនាវីដេអូ ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment