មិនគួរសោះ! រឿង​ហេតុ​លម្អិត ​ធ្វើឲ្យ​រថយន្ត​ក្រ,ឡាប់, ក្រោយ​រឿង​នេះ​ កើត​ឡើង​ លោក ​ឌួង ឆាយ ដាស់តឿន​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​អ្នកអាន មួយ​ចំនួន បាន​ជ្រាប​រួច​មក​ហើយ​ថា ឪពុកម្ដាយ​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា ទទួលមរណភាព ដោយសារ​ក្រ​,​ឡាប់​រថយន្ត នៅ​ចំណុច​ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ហេតុ,ការណ៍​នេះ កើតឡើង​ក្រោយពី តារា​ចម្រៀង​សុវត្ថិ​ឌី ធា​រិ​កា និង​ក្រុម​គ្រួសារ បាន​ទៅ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វេទិកា​អុំទូក និង​សំណង់​សិល្បការ​ផ្សេងៗ ស្ថិតក្នុង​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។ លុះ​ត្រឡប់មកវិញ ក៏​ជួប​រឿង​អកុសល​នេះ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ហេតុការណ៍​នេះដែរ បើតាម តារា​សម្ដែង ដួង ម៉ា​និ​ច បាន​ដកស្រង់​សម្ដី​របស់ ធា​រិ​កា មក​បញ្ជាក់​ប្រាប់​សារព័ត៌មាន​TVFB​ថា ធា​រិ​កា បាន​និយាយ​ខ្លះៗ​ដែរ​ថា គាត់​ទៅ​ចូលរួម​កម្មវិធី​មួយ ហើយ​គេ​ប្រាប់​ថា ពេល​ចប់​កម្មវិធី ជួបជុំ​ញុំា​អី តិចតួច​ជាមួយគ្នា​(​បាយ​ថ្ងៃត្រង់​)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បន្ទាប់ពី​ជប់លៀង​ញុំា​អី​ជុំគ្នា​រួច ប៉ា​ម៉ាក់​របស់​ធា​រិ​កា ក៏​បើកឡាន​ត្រឡប់មកវិញ ចូលទៅ​ចាក់​សាំង​ម៉ោង​៣​ល្ងាច ហើយ​ចេញពី​ចាក់​សាំង បើកឡាន​បត់​ខាងស្ដាំ​បន្តិច ក៏​ក្រឡាប់​។ ធា​រិ​កា​ថា បើសិនជា​ប៉ា​គាត់​បត់​ឆ្វេង​តែ​បន្តិច​ផុត​ហើយ តែ​ដោយសារ​ប៉ា​គាត់​បត់​ស្ដាំ កន្លែង​ដី​ហ្នឹង គាត់​មើល​អត់​ឃើញ​(​ដី​ជង្ហុក​មើល​អត់​ឃើញ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ា​និ​ច​ថា ធា​រិ​កា​ខ្លួនឯង​ក៏​ឈ្លក់​សឹងតែ​បាត់បង់​ជីវិត​ដែរ​ហើយ តែ​គាត់​អាយុ​វែង ហើយ​សំណាង​ដោយសារតែ​អ្នកស្រុក​ទៅ​ជួយ​ទាញ​គាត់​ឡើងលើ​មុន​។ ចំណែក​ម៉ាក់​គាត់​មាន​ជំងឺ ប៉ា​គាត់​មាន​ជំងឺ អញ្ចឹង​ពួកគាត់​អត់​រើ​ទេ ហើយ​មន្ទីរពេទ្យ​នៅ​ទីនោះ​ថា​ គាត់​ផុត តាំងពី​ពេល​គាត់​កើតហេតុ​បាត់​ទៅហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​ម៉ា​និ​ច បញ្ជាក់ទៀតថា ឡាន​នេះ ជិះ​សមាជិក​៥​នាក់ ប្អូន​គាត់ ម៉ាក់យាយ គាត់ និង​ប៉ា ម៉ាក់​។ ម៉ា​និ​ច​ថា ពេល​ក្រឡាប់​ហ្នឹង​ប៉ា​ម៉ាក់​គាត់​លិច​ខ្លាំង​ជាង​គាត់ ទ្វារ​បើក​អត់​កើត​ទេ​(​ជាប់​Lock) ហើយ​ប្អូន​គាត់ ចេញ​បាន ដោយសារតែ​ពេល​ក្រឡាប់​ទៅ កញ្ចក់​ឡាន​បែក អញ្ចឹង​ក៏​វារ​ចេញ​ខ្លួន​ឯងបាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​ ធា​រិ​កា ខ្លួនឯង ពេល​ដឹក​ស,ព​ឪពុកម្ដាយ​មកដល់​វត្ត​ស្ទឹងមានជ័យ ក៏បាន​បញ្ជាក់​ដែរថា ប្អូន​ខ្លួន​លូន​ចេញ​តាម​កញ្ចក់ វា​អូស​ខ្លួន ខ្លួន​ថា​រក​ម៉ាក់​សិន តែ​ម៉ាក់​ជួយ​អត់​កើត ជាប់​Lock​ជួយ​មិនទាន់​ទេ​។ ធា​រិ​កា យំ​គក់ទ្រូង រៀបរាប់​ទៀតថា ៥​នាទី​បាត់​អ្នកមានគុណ​២​នាក់ ផ្លុំ​មាត់​ផង​អី​ផង ពេទ្យ​ស្រុកស្រែ​អត់​ទាន់​មាន​គ្រប់​ទាំងអស់​ទេ តែ​គេ​ថា គាត់​ផុត​អាយុ​នៅ​កន្លែង​ហើយ ត្រូវ​ទឹក​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បន្ថែម​លើ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​TVFB​នៅ​កន្លែង​បុណ្យ​ស,ព​ឪពុកម្ដាយ នា​ព្រលប់​ថ្ងៃ​ទី​១៨ ខែឧសភា ធា​រិ​កា បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ខ្លួន​ទៅ​បំពេញការងារ​នៅ​ខេត្ត​ព្រះវិហារ ហើយ​ពេល​ថ្ងៃ​ជិះ​ទៅ​នោះ​ មាន​ព្យុះភ្លៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធារិកា បន្តថា អញ្ចឹង​ថ្ងៃ​ ដែល​ខ្លួន​ច្រៀង​ចប់​កម្មវិធី​នៅ​កំពង់​ស្រឡៅ ខេត្ត​ព្រះវិហារ​ហើយ​នោះ ស្រាប់តែ​ខ្លួន​ជិះ​មកវិញ​​ ផ្លូវ​កោង ហើយ​ដី​រអិល ដី​ភ្លៀង ហើយ​ប៉ា​ខ្លួន​អ្នក​បើកឡាន យើង​ជិះ​៥​នាក់​ក្នុង​ឡាន ពេលនោះ​ប៉ា​ខ្លួន​កាច់ចង្កូត​អត់​ទាន់។ ធារិកា ថា ជាធម្មតា យើង​កាច់​ទាន់​ហើយ តែ​ដីក្រហម វា​មាន​ក្រួស មានអី​អញ្ចឹង រអិល កាច់​ទៅ​ក្រឡាប់​ចូល​ប្រឡាយ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ធារិកា បន្ថែមថា នៅក្នុង​ឡាន​នោះ មាន​គ្នា​៥​នាក់ មាន​ប៉ា​ម៉ាក់​ខ្លួន​, ខ្លួន (​ធា​រិ​កា​), ប្អូនប្រុស​ខ្លួន និង​ម៉ាក់យាយ​។ ពេលនោះ ខ្លួន​អង្គុយ​ក្រោយ​៣​នាក់ ហើយ​ប៉ា​ម៉ាក់​អង្គុយ​មុខ តែ​ខ្លួន​មិន​អាច​ជួយ​គាត់​បាន​។ ពេល​ក្រឡាប់​ភ្លាម ម៉ាក់​ខ្លួន​ស្រែក ឮ​សំឡេង​នេះ​ជាប់​ត្រចៀក ខ្លួន​យំ​លែង​ចេញ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ ធា​រិ​កា បាន​បញ្ជាក់​ថា អ្វីៗ​ហួសហើយ​ខ្លួន​មិន​ចង់​រំលឹក​ទេ ព្រោះ​ប៉ា​ម៉ាក់​ខ្លួន​ល្អ​ណាស់ ពួកគាត់​ស្រឡាញ់គ្នា​ណាស់ សូម្បីតែ​ទៅ​ក៏​ទៅ​ជាមួយគ្នា ហើយ​ខ្លួន​មិន​អាច​ជួយ​ពួកគាត់​បាន ដោយសារ​ពេល​ហ្នឹង ​វារ​ចេញ​តាម​កញ្ចក់​ឡាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធារិកា បញ្ជាក់ទៀត​ថា បែក​កញ្ចក់​ខាងក្រោយ បើសិនជា​អត់​បែក​កញ្ចក់​ខាងក្រោយ ខ្លួន​ប្រហែលជា​មិន​រស់​ដូចគ្នា​៥​នាក់​។ ប៉ុន្តែ​ប្អូន​ខ្លួន​ឆ្លាត ពេល​បែក​កញ្ចក់​វារ​ទាញ​ដៃ​ម៉ាក់​យាយ​ទៅ ហើយ​ទាញ​ខ្លួន​ចុងក្រោយ តែ​ខ្លួន​អត់​ទាន់​ចេញ ចង់​ស្រវា​រក​ប៉ា​ម៉ាក់ តែ​គាត់​លិច​ទឹក​ទៅ​ហើយ។ វា​ជា​ប្រឡាយ​តែ​វា​ជ្រៅ បើ​គេ​ច​មក​ខាងឆ្វេង​វិញ​គុម្ព​ព្រៃ​ធម្មតា អត់​មាន​ទឹក​ទេ ខ្លួន​សោកស្ដាយ​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ធា​រិ​កា​ថា នៅ​កន្លែង​នោះ​ដាច់ស្រយាល តែ​ក្រុមការងារ ដែល​ទៅ​ខេត្ត​ជាមួយគ្នា ឃើញ​ទៅ ក៏​ជិះ​បក​មកវិញ ជួយ ហើយ​មាន​អ្នក​ស្រុក​ជួយ​ផង​ដែរ​។ ធា​រិ​កា​ថា ទម្រាំ​យក​ឪពុកម្ដាយ​ចេញចូល​១០​នាទី​ជាង​ហើយ ហើយ​នាង​ គិត​ថា ប៉ាម៉ាក់​ខ្លួន​សន្លប់ បើសិនជា​អត់​សន្លប់ អត់​អី​ទេ ប្រហែលជា​សន្លប់ ព្រោះ​ប៉ា​ខ្លួន​ត្រូវ​ត្រង់​.​ក​ចេញឈា,ម ត្រូវ​ជើង ហើយ​ម៉ាក់​ខ្លួន​មាន​ជំងឺ​បេះដូង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រឿងនេះ​កើតឡើង ធ្វើ​ឲ្យ មហាជន និង​អ្នកសិល្បៈ​ស្ទើរ​ទូទាំងប្រទេស​ចូលរួម​រំលែក​ទុក្ខ​នោះ ងាក​មក​លោក ដួង ឆាយ នៅ​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ បាន​បង្ហោះ​សារ​ដាស់តឿន​ថា «​នាំ​ខាល​នេះ ​ពិតជា​កាច​ណាស់ ឃើញតែ​មនុស្ស​ស្លា,ប់​ហើយ សូម​ប្រយ័ត្នប្រយែង​ទាំងអស់គ្នា​ណា​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា បច្ចុប្បន្ន ស,ព​ឪពុកម្តាយ​របស់​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា កំពុង​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ស្ទឹងមានជ័យ ហើយនឹង​បូជា​នៅវេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Related posts

Leave a Comment