ប្រិយមិត្ត បានជ្រាបរួចមកហើយថា ឪពុកម្ដាយរបស់ សុវត្ថិឌី ធារិកា ទទួលមរណភាព ដោយសារក្រ,ឡាប់រថយន្ត នៅចំណុចស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ហើយបើតាមតារាចម្រៀងរូបនេះ បញ្ជាក់ថា ការក្រឡាប់នេះ ដោយសារឪពុករបស់ខ្លួនបត់ស្ដាំគេចនឹងជង្ហុក បណ្ដាលឲ្យធ្លាក់ប្រឡាយ។
ក្រោយកើតហេតុស,ព ឪពុកម្ដាយនាង ត្រូវបានបញ្ជូនយកមកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តស្ទឹងមានជ័យតាំងពីយប់ថ្ងៃកើតហេតុ ខណៈអ្នកសិល្បៈជាច្រើននាក់ បានមកចូលរួមរំលែកទុក្ខ និងចូលបុណ្យជាបន្តបន្ទាប់នោះ។
ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២, សុវត្ថិឌី ធារិកា ក៏បានបង្ហោះទិដ្ឋភាពមុនជូនដំណើរឪពុកម្ដាយលើកចុងក្រោយ ជាមួយនឹងការបញ្ជាក់ថា «ស,ពរបស់ប៉ាម៉ាក់នាងខ្ញុំ នឹងត្រូវបូជាម៉ោង៤រសៀលនេះហើយ លាគ្មានថ្ងៃត្រលប់អ្នកមានគុណដ៏ល្អគ្មានពីរ»។
នៅរសៀលថ្ងៃដដែលនេះ ងាកមកព្រះនាងតូច នរោត្តម ជេនណា ដែលទើបនឹងបាត់បង់ជីដូនបង្កើតដែរនោះ បានឆ្លៀតយាងមកចូលរួមបុណ្យស,ព ឪពុកម្ដាយរបស់សុវត្ថិឌី ធារីកា មុនពេលបូជា ហើយបានឱបតារាចម្រៀងរូបនេះយ៉ាងណែន ជាការលើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅ។
ជុំវិញដំណើរយាងចូលរួមបុណ្យស,ពឪពុកម្ដាយសុវត្ថិឌី ធារិកា ពីសំណាក់ព្រះនាងតូច ជេនណា នេះដែរ ត្រូវបានតារាចម្រៀងអ៊ាម វន្នី បង្ហោះរូបថត និងវីដេអូ បញ្ជាក់យ៉ាងខ្លីថា «ព្រះនាងតូចជេនណា យាងចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារ កញ្ញា សុវត្ថិឌី ធារិកា»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖