ក្រោយខកខាន៣ឆ្នាំជាប់គ្នា, អ្នក​ឧកញ៉ា គិត ម៉េង ចែក​រំលែក​អត្ថបទ​ពាក់ព័ន្ធ​នឹង​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល ហើយ​បួងសួង​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​ដឹងហើយថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានតាំងពី​បុរាណនៅក្នុងទំនៀមទម្លាប់ខ្មែរ ហើយ​ ពិធីនេះ តែងប្រារព្ធឡើងនៅថ្ងៃ៤រោច ខែពិសាខ​ ជារៀងរាល់ឆ្នាំ តែពិធីបុណ្យនេះ បានខកខានរៀបចំរយៈពេល៣ឆ្នាំមកហើយ បើគិតទាំងឆ្នាំ២០២២នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះមូលហេតុនៃការមិនបានរៀបចំពិធីបុណ្យខាងលើ នៅឆ្នាំ២០២២នេះ ត្រូវបាន មន្ត្រី នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល មិនអាចប្រារព្ធបាន ដោយសារស្ថានភាពការឆ្លងរាលដានជំងឺកូវីដទើបបានថមថយ។ ព្រះរាជពិធីច្រង់ព្រះនង្គ័ល បើប្រារព្ធ គឺត្រូវប្រើពេលច្រើនខែមុនថ្ងៃកំណត់មកដល់ ដើម្បីរៀបចំទីតាំង និងពិធីសាសនាផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះឆ្នាំនេះ មិន​មានការរៀបចំ​ពិធី​បុណ្យច្រត់ព្រះនង្គ័លក៏ពិតមែន តែអ្នកឧកញ៉ាគិត ម៉េង ​នៅថ្ងៃទី១៩ ខែឧសភា ​បាន​ចែករំលែក​អត្ថបទ​ដ៏​មានប្រយោជន៍​ពាក់ព័ន្ធនឹងពិធីបុណ្យនេះថា «ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ ត្រូវបាន​ប្រារព្ធ​ធ្វើជា​ច្រើន​សតវត្ស​មកហើយ តាម​ព្រះរាជតម្រិះ​ផ្តួចផ្តើម​របស់​ព្រះមហាក្សត្រ​ខ្មែរ​ជំនាន់​មុន ដែល​បាន​យក​ព្រះទ័យ​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​កសិកម្ម​របស់​ប្រជារាស្ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេស​កម្ពុជា​យើង​សម្បូរ​ទៅ​ដោយ​ប្រពៃណី និង​វប្បធម៌ ​ដែល​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ សព្វថ្ងៃ។ ថ្វីត្បិតតែ​មាន​វិធីសាស្ត្រ​បែប​វិទ្យាសាស្ត្រ​ផ្សេងៗ​សម្រាប់​ព្យាករ​អាកាសធាតុ និង​កំណត់​ការ​ប្រមូល​ផលដំណាំ​កសិកម្ម​ក៏ដោយ ក៏​ប្រជាជន​កម្ពុជា​នៅតែ​មាន​វិធីសាស្ត្រ​របស់ខ្លួន ដើម្បី​ទស្សន៍ទាយ​ហេតុភេទ ​ដែល​អាច​នឹង​កើត​មានទ្បើង​នៅពេល​ខាងមុខ។ តាមរយៈ​ព្រះរាជ​ពិធី​ប្រពៃណី​នេះ ​ដែល​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅតាម​ទីកន្លែង​នានា​ទូទាំងប្រទេស​តាម​តម្រូវការ ប្រជាជន​កម្ពុជា​អាច​ផ្សង​ប្រផ្នូល​ពី​ភោគផល​កសិកម្ម​ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ផ្សង​ប្រផ្នូល​នោះ​ធ្វើ​ទ្បើង តាមរយៈ​ការសង្កេត​នូវ​អ្វីដែល​ព្រះ​គោ ឬ​គោ​ឧសភរាជ​សោយ ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​។ កាល​ព្រះ​គោ​សោយ​អ្វីមួយ យើង​ជឿជាក់​ថា​យើង​អាច​ព្យាករ​អំពី​ព្រឹត្តិការណ៍​ជាច្រើន ដូចជា ជំងឺ​រាតត្បាត ទឹកជំនន់ ទិន្នផល​ល្អ និង​មាន​ភ្លៀង​ច្រើន ឬ​តិច​ជាដើម​។សូមឱ្យ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ​ពោរពេញ​ដោយ​លទ្ធផល​ល្អ​តាម​ទំនៀមទម្លាប់​បវេណី​!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល តែងប្រារព្ធឡើងនៅថ្ងៃ ៤រោច ខែពិសាខ​ ជារៀងរាល់ឆ្នាំ។ នៅក្នុងគម្ពីរបាលីហៅថា វប្បមង្គល មានន័យថា “មង្គលសាបព្រោះបណ្ដុះដាំ” ដែលជាព្រះរាជពិធីសំខាន់មួយក្នុងចំណោមព្រះរាជពិធីសំខាន់ៗប្រចាំឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថន័យនៃព្រះរាជពិធីនេះ ត្រូវបានអ្នកជំនាញវប្បធម៌ខ្មែរលើកឡើងថា ច្រត់ព្រះនង្គ័ល ជាមង្គលចម្រើននៃការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន​ ដែលមានព្រះមហាក្សត្រជានិមិត្តរូបយកព្រះទ័យទុកដាក់ដល់ការបង្កបង្កើនផលដំណាំ។ ទ្រង់តែងបួងសួងសុំទឹកភ្លៀង សុំសេក្តីសុខសន្តិភាព កុំឱ្យមានរោគ និងបង្ហាញពីព្រហ្មវិហារធម៌ និងទសពិធរាជធម៌ទៅដល់ប្រជារាស្រ្តទូទាំងប្រទេស៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment