យំ​ខ្សោះទឹកភ្នែក! សុវត្ថិ​ឌី ធា​រិ​កា ស្រងេះស្រងោច​ឃើញ​មេរុ​ពីរ​បញ្ឈរ​ជិត​គ្នា ខណៈ​ម៉ៅ​ហា​ជី ជឿ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឪពុកម្ដាយ​បាត់បង់​ជីវិត​ក្នុង​ហេតុ,ការណ៍​ក្រ,ឡាប់​រថយន្ត​នៅ​ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​មក គេ​សង្កេតឃើញថា តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា យំសោក​បោក​ខ្លួន​រហូត​វង្វេងវង្វាន់​ម្ដងៗ និង​ខ្សោះ​ទឹកភ្នែក​អស់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស​,​ព​ឪពុកម្ដាយ​របស់​តារាចម្រៀង​សុវត្ថិ​ឌី ធា​រិ​កា ត្រូវបាន​បញ្ជូន​យកមក​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ស្ទឹងមានជ័យ​តាំងពី​យប់​ថ្ងៃ​កើតហេតុ​មកម្ល៉េះ ហើយ​ត្រូវបាន​បូជា​រួចរាល់​ហើយ​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ចាប់ផ្ដើម​បូជា​នោះ អតីត​បេ​ក្ខ​នារី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​
X Factor Cambodia​រូបនេះ បាន​រូបថត​ជាច្រើន​សន្លឹក ហើយ​បញ្ជាក់ថា «​ស​,​ព​របស់​ប៉ា​ម៉ាក់​នាង​ខ្ញុំ នឹងត្រូវ​បូជា​ម៉ោង​៤​រសៀល​នេះហើយ លា​គ្មាន​ថ្ងៃ​ត្រលប់​អ្នកមានគុណ​ដ៏​ល្អ​គ្មាន​ពីរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ក្រឡេក​ទៅ​មើល​ទិដ្ឋភាព​មុន​ពិធី​បូជាសព​របស់​ឪពុកម្ដាយ​តារាចម្រៀង​ស្រី​ខាងលើ​វិញ ឃើញថា មានតែ​ភាព​ស្រងេះស្រងោច ឈឺចាប់​ខ្លោចផ្សារ សំឡេង​ទ្រហោរ​ទួញ​យំ​ពី​កូនប្រុស​ស្រី និង សាច់ញាតិ​បងប្អូន ដោយសារ​ការ ស្ដាយស្រណោះ​មិន​អស់​អាល័យ​ចំពោះ​ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​គ្មាន​ថ្ងៃ​នឹង​ត្រឡប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ចាប់អារម្មណ៍​តារាចម្រៀង ម៉ៅ​ហា​ជី ដែល​ចូលរួម​ជូន​ដំណើរ ដែរនោះ បាន​បង្ហោះ​រូបថត អមដោយ​សារ បង្ហាញ​ជំនឿ​ថា «​ជូន​ដំណើរ​ពូ​មីង​ជា​លើកចុងក្រោយ​ សូម​លោកពូ​អ្នក​មីង​ធ្វើដំណើរ​អោយបាន​ស្ងប់​សុខ​ចុះ ប្អូនស្រី​ធា​រិ​កា​ជា​ក្មេង​ឆ្លាត ក្មេង​ពូកែ មាន​បងប្អូន​ញាតិមិត្ត​ស្រលាញ់​ច្រើនណាស់ ខ្ញុំ​ជឿជាក់ថា ​ពួកគាត់​នឹង​ជួយ​មើលថែ ប្អូនស្រី​ធា​រិ​កា​ជាក់​ជាមិនខាន​។ សូម​បួងសួង​អោយ​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ពូ​អ្នក​មីង​បាន​ទៅកាន់​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕​ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment