ជាតិមុនសាងអី បានជាតិនេះ ជីវិត ស្រីនា សំណាងយ៉ាងនេះ បានប៉ាម៉ាក់ស្រលាញ់ ទុកដូចគ្រាប់ពេជ្រ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រោយ​ពី​ចំណាយ​ពេល​សិក្សា​យ៉ាង​លំបាក​អស់​រយៈពេល​៤​ឆ្នាំ​នោះ កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ ​​កន្លង​ទៅ​នេះ, Vlogger ដ៏​ល្បី​ កញ្ញា ស្រី​នា ​បាន​បង្ហោះ​វីដេអូ បង្ហាញ​ពី​សកម្មភាព​​របស់​ខ្លួន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​គ្រួសារ មិត្តភក្ដិ ​​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ទទួល​សញ្ញាប័ត្រ​នោះ​ទីនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ស្រី​នា ជា​អតីត​សិស្ស​ពូកែ​និទ្ទេស​A ហើយ​បច្ចុប្បន្ន ជា​អ្នកគ្រប់គ្រង​របស់​សម្អាង​ការ​ល្បីឈ្មោះ ប្រណីត​នារី នោះ ទើបតែ​បាន​បញ្ចប់​ការសិក្សា​រយៈពេល​៤​ឆ្នាំ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ Arizona សហរដ្ឋអាមេរិក​។ តែ​ទម្រាំ​តែ​រៀន​ចប់​នោះ​ នាង​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២​នេះ ស្រី​នា បាន​បង្ហោះ​រូបថត​ទទួល​សញ្ញាប័ត្រ​ជាច្រើន​សន្លឹក ហើយ​ទម្លាយ​ពី​ការ​លំបាក​របស់​ខ្លួន​ថា យំ​បោក​ក្បាល​ម្ដង​ៗ ដោយសារ​ធ្វើ Assignment អត់​ចេញ​ភ័យ​ផង យំ​ផង ដោយសារ​ដាច់ internet

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល quiz រត់ចេញ​ពី​ថត​មក​ប្រលង​ក៏មាន ខឹង​ខ្លួនឯង​ដោយសារ​អត់​យល់​មេរៀន​ក៏មាន​រៀន​ផង ធ្វើការ​ផង ពិន្ទុ​ក៏​មិន​ពូកែ​ដូច​មុន ខ្ញុំ​មិនដែល​គិតថា​ខ្ញុំ​នឹង​រៀន​ចប់​ទេ តែ​បន្ទាប់ពី​ស្ត្រេ​ស​អស់​រយៈពេល​៤ ឆ្នាំ​ចុងក្រោយ​ខ្ញុំ​ធ្វើបាន​ហើយ​Graduation still feel like a very long dream to me but in the order usa kamagra end I made it. The University of Arizona, United States, Bachelor of Science in Business Administration ,Class of 2022​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​រូបថត នៅ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​នោះ បើ​ងាក​ទៅ​មើល ប៉ា​ម៉ាក់​របស់​ស្រី​នា​វិញ ពេល ឃើញ​កូន​ស្លៀក​ឈុត​បញ្ចប់​ការសិក្សា ក្លាយ​ជា​មនុស្សពេញ​វ័យ​ហើយ​នោះ​, ពួកគាត់ បាន​ញញឹម​បិទមាត់​មិន​ជិត​នោះ​ទេ មើល​ទៅ​កក់ក្តៅ និង​រំភើប​ជំនួស​ពួកគាត់​ខ្លាំង​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ម្ដាយ​របស់​ស្រី​នា ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Meng Ny» បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ទៀត​ក្នុង​ថ្ងៃ​ដ៏​ពេល​នោះ ជាមួយ​នឹង​ទឹកមុខ​ញញឹមញញែម ហើយ​ប្រាប់​ថា «​ថ្ងៃ​ដែល​កូន រង់ចាំ ហើយក៏​ជា​ថ្ងៃ​ដែល​ប៉ា​ម៉ាក់​ទន្ទឹង Congratulations Srey Nea»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ នៅ​លើ​បណ្ដាញ​សង្គម ក៏​មាន​គេ​នាំគ្នា​លើក​​សរសើរ ស្រី​នា គ្រប់គ្នា ដោយ​ក្នុង​នោះ ក៏បាន​លើកឡើង​អំពី​ភាព​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ជីវិត​របស់ ស្រី​នា ដែល​ជា​នារី​ដ៏​ពូកែ ​ទាំង​ចំណេះដឹង វង្ស​ត្រកូល​គ្រួសារ ជាពិសេស​នោះ គឺ​មាន​ប៉ា​ម៉ាក់​ស្រលាញ់​មើល​ថែម ​និង​តែងតែ​ផ្ដល់​ភាព​ស្និទ្ធស្នាល​ជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅលើ​បណ្ដាញ​សង្គម​ទីក​តុ​ក កាលពី​ពេល​ថ្មីៗ​នេះ គេ​ឃើញ សកម្មភាព​ដ៏​កក់ក្ដៅ​របស់ លោក ប៉ា ដែល​មើលថែ​កូន​ដូច​គ្រាប់​ពេជ្រ​, នៅ​ក្បែរ ថែមទាំង​ដើរ​ស្ពាយ​កាបូប​ឲ្យ​កូន​មើល​ទៅ​ពិតជា​មាន​សុភមង្គល​ខ្លាំង​ណាស់​៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment