គួរ​ឲ្យ​ក្នាញ់ណាស់! ក្រោយ​ភ្ជាប់​ពាក្យ​ស្ងាត់​ៗ តារា​សម្ដែង សូ​ដា នី​តា សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព ដោយ​ដាក់​ឈ្មោះថា​…(មានវីដេអូ)

ប្រិយមិត្ត​ មួយ​ចំនួន​ បាន​ជ្រាប​រួចមកហើយ​ថា តារាចម្រៀង និង​សម្ដែង កញ្ញា​សូ​ដា នី​តា ត្រូវបាន​គេ​ទម្លាយ​ រឿង​ភ្ជាប់​ពាក្យ​ជាមួយ​តារា​សម្ដែង និង​ជាម​ន្ត្រី​យោធា​ម្នាក់ ឈ្មោះ​លោក​ស៊ិន សូ​រិ​យ៉ា ហៅ​យុទ្ធ ឋានៈ ស្ងាត់ៗ​ តាំង​ពីមុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០២០​មកម្ល៉េះ។

​លុះ​នៅ​០១ ខែមីនា ឆ្នាំ​២០២១ កន្លងទៅនេះ ស្រាប់តែ​សូ​ដា នី​តា បញ្ជាក់​ដ៏​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​ថា “​សួស្តី​ថ្ងៃ​ថ្មី​…. 01/03/2021…​ជីវិត​ផ្តើម​ថ្មី នៃ​សេចក្តីសុខ​ជាមួយ​កូនប្រុស ក្នុង​ផ្ទៃ​ដ៏​សែន​មានន័យ​បំផុត​សំរាប់​ជីវិត … ! ត្រៀមខ្លួន​រួចរាល់​សំរាប់​ទទួល​ស្វាគមន៍ កូនប្រុស ទោះ​កូន​មាន​រូបរាង ល្អ ឬ​អាក្រក់ ក៏​កូន នៅតែ​កូន និង​ជីវិត​របស់​ម៉ាក់ … ម៉ាក់​ត្រៀម​បី​ថែរក្សារ នឹង​ដឹក​ដៃ​កូន ទោះ​ត្រូវ​ដើរ​លើផ្លូវ​ណាក៏ដោយ ក៏​ម៉ាក់​ស៊ូ និង​ធ្វើបាន​គ្រប់យ៉ាង​ដើម្បី​កូនប្រុស !!!”​។​

ក្រោយ​ប្រកាស​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ពោល​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១​នេះ តារា​ស្រី​រូបនេះ ក៏​សម្រាលកូន​ដំបូង​របស់ខ្លួន​ប្រកបដោយ​សុវត្ថិភាព ហើយ​ត្រូវបាន​តារា​សម្ដែង អ្នកនាង ច​ន ចន្ទ​លក្ខិណា ប្រកាស​ដំណឹង​ដ៏​រីករាយ ជាមួយនឹង​ការ​អបអរសាទរ​បែបនេះ​ថា «Congratulations ប្អូនស្រី So Danita អូន​ឃុន មុខ​ឡើង​អាក្រក់ ម៉ាក់​អ៊ំ​មាន​ចំណងដៃ​តិចតួច ជាការ​កួច​ព្រលឹង​អោយ​ក្មួយ មាន​លាប​មានជ័យ មាន​វាសនា​ខ្ពស់​»​។​

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​នេះ សាមីខ្លួន តារា​សម្ដែង​សូ​ដា នី​តា ក៏បាន​បង្ហោះ​រូបថត អម​ដោយសារ​បញ្ជាក់ដែរថា «​អរគុណ​បងស្រី​ខ្លាំងណាស់ Chanlakhena Chorn ដែល​មកជួយ​ពិ​ភាស្សារ នឹង ព្រមទាំង កួច​ដៃ​កូន​ឃុន​ចំនួន​100$ ហើយ​ចំណាយ​ពេលវេលា​រង់ចាំ​ទទួល​ក្មួយ​ពី​ដៃ​ពេទ្យ ចាំ​រហូតដល់​ម៉ោង​១២​យប់ 03.03.2021 ថ្ងៃ​នៃ​សេចក្តីស្រលាញ់​របស់​ម៉ាក់​ប៉ា អរគុណ យាយ​តា មីង​ម៉ា អ៊ំនឹង​បងប្អូន សំរាប់​ការជូន​ពរម​ក​កាន់​នាង​ខ្ញុំ នឹង កូនប្រុស​របស់ ស៊ិន​សូ ម៉េង​ឃុន ផងដែរ​»​។​

គួរ​បញ្ជាក់ថា មុនពេល​សម្រាល​នោះ អ្នកនាង ច​ន ចន្ទ​លក្ខិណា បាន​បង្ហោះ​រូបថត ជាមួយ​សូ​ដា នី​តា ជាច្រើន​សន្លឹក អម​ដោយសារ​បែបនេះ​ថា «​មើលមុខ Mommy ឈឺពោះ អាណិត​ណាស់ So Danita ម៉ាក់​ម៉ាក់​ទ្រាំ​ឈឺ​តែ​ប៉ុន្មាន​នាទី​ទៀត​ទេ បន្តិចទៀត​បានឃើញ​មុខ​អូន ស៊ិ​ន​សូ ម៉េង​ឃុន ហើយ ជូនពរ​ម៉ាក់ និង កូន មាន​សុខ​ភាពល្អ​»៕​

Related posts

Leave a Comment