ទប់ចិត្តមិនជាប់! ពែ​កមី បើក​ចំ​វីដេអូ សុវត្ថិ​ឌី ធា​រិ​កា ​មើល​មិន​ដល់​១​នាទី ក៏​បិទ​វិញ ព្រោះថា​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ទទួល​ដំណឹង​ដ៏​អកុសល​ថា ឪពុកម្ដាយ​របស់​តារា​ចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បានទទួល​មរណភាព ដោយសារ​ហេតុការណ៍​គ្រោះ​,​ថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធ,ត់​នោះ ​ ប្រជាពលរដ្ឋ​ខ្មែរ អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​ មាន​ការ​សោកស្ដាយ និង​ចូលរួម​រំលែកទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​បងប្អូន​ប្រជាពលរដ្ឋ​នោះ នៅ​លើ​បណ្ដាញ​សង្គម​របស់​សិល្បករ សិល្បការិនី ស្ទើរ​ទាំង​ទូទាំងប្រទេស ក៏បាន​បង្ហាញ​អារម្មណ៍​តក់ស្លុត និង​សោកស្ដាយ​ជា​ពន់ពេក​ចំពោះ​មរណភាព​របស់​អ្នកមានគុណ​​កញ្ញា សុវត្ថិ​ឌី ធា​រិ​កា​ ទាំង​២​ ដោយ​ម្នាក់ៗ​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ ក៏ដូចជា​លើកទឹកចិត្ត​ដល់​រូប​នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ​ទៀត សិល្បករ សិល្បការិនី​ជាច្រើនរូប ក្រៅពី​ចូលរួម​រំលែក​ទុក្ខ តាម​បណ្ដាញ​សង្គម​ហើយ​នោះ ពួកគេ ក៏បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដោយ​ផ្ទាល់ នៅ​ទីកន្លែង​ប្រារព្ធ​បុណ្យ ​នា​វត្ត​ស្ទឹងមានជ័យ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមក​ តារា​កំប្លែង​ល្បីឈ្មោះ ពែ​កមី ដែល​បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ដែរ​នោះ ពេល​បើក​ហ្វេ​ស​ប៊ុ​ក​ប៉ះចំ​វីដេអូ របស់​តារា​ចម្រៀង សុវត្ថិ​ឌី ធា​រិ​កា មិន​ដល់​១​នាទី​ផង រូប​នាយ​ក៏​បិទ​ចោល​វិញ ព្រោះតែ​ទប់ទឹក​មិន​ជាប់ ពេលឮ​សំឡេង​នាង​យំ ស្ដាប់​ទៅ​ពិបាក​ទទួលយក​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពែ​កមី បាន​បង្ហោះ​សារ​នៅ​យប់​ថ្ងៃ​ទី​១៩ ខែឧសភា ដោយ​បញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​បើក​ចំ វីដេអូ សុរ​ត្ថិ​ឌី​ធា​រិ​កា ខ្ញុំ​មើល​មិន​ដល់​1​នាទី​ទេ គឺ​បិត​ហើយ ព្រោះ​ទប់ទឹក​ភ្នែក​មិនបាន សំឡេង​គាត់​យំ គឺ​ស្តាប់ទៅ ពិបាក​ទទួលយក​ណាស់ ( ម៉ាក់​ខ្ញុំ​ហូរ​ទឹកភ្នែក ) ជូនពរ​ប្អូនស្រី រឹងមាំ​ឡើង ដើម្បី​សុខភាព នឹង មើលថែ​ប្អូន»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ក្រោយពី​ឪពុកម្ដាយ​បាត់បង់​ជីវិត​ក្នុង​ហេតុ​,​ការណ៍​ក្រ​,​ឡាប់​រថយន្ត​នៅ​ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​មក គេ​សង្កេត​ឃើញថា តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា យំសោក​បោក​ខ្លួន​រហូត​វង្វេងវង្វាន់​ម្ដងៗ និង​ខ្សោះ​ទឹកភ្នែក​អស់ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អ្វី ដែល​កាន់តែ​ស្រណោះ និង​អាណិត​ទៀត​នោះ ពេល​ជូន​ដំណើរ​ឪពុកម្ដាយ​លើកចុងក្រោយ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែឧសភា​, សុវត្ថិ​ឌី ធា​រិ​កា យំ​ស្រែក​ខ្លាំងៗ​ថា ម្ដាយ​ហូរ​ទឹកភ្នែក ហើយ​សួរ​គេ សួរ​ឯង​ថា ហេតុអ្វី​ម្ដាយ​ខ្លួន​ហូរ​ទឹកភ្នែក​។ ក្រោយ​សួរ​គេឯង​ហើយ សុវត្ថិ​ឌី ធា​រិ​កា សុំ​គេ​ជូន​ទឹកភ្នែក​ឲ្យ​ម្ដាយ ហើយ​ប្រាប់​ថា ម៉ាក់​ហូរ​ទឹកភ្នែក ម៉ាក់​ស្អាត​ណាស់ ម៉ាក់​កុំ អាឡោះអាល័យ កូន​ណា កូន​មើលថែ​ប្អូន ម៉ាក់​កុំ​ភ័យ​៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment