គេនៅចាំបានថា លោកអ៊ំប្រុស ម្នាក់ ឈ្មោះថា ឡុង ធី ច្រៀងបទ «ស្មោះយូរម៉េចស្ទាវ» បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន មានការចាប់អារម្មណ៍ ម្ដងរួចមកហើយ ក្រោយពីវីដេអូលោកអ៊ំឡើងច្រៀងបទនេះ ត្រូវបានឆានែល យូធូបឈ្មោះ«តន្ត្រី នាយសង្ហា» យកទៅបង្ហោះកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
ជាមួយគ្នានេះ វីដេអូ លោកអ៊ំ ចម្រៀងបទខាងលើនេះ ក៏ត្រូវបាន គណនីហ្វេសប៊ុក ឈ្មោះ «Nek Propun Somlanh» យកទៅបង្ហោះ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ធ្វើឲ្យមានការចាប់អារម្មណ៍បន្ថែមទៀតផងដែរ។
នៅពេលនោះ មិនត្រឹមតែអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍នោះទេ សូម្បីតែគេហទំព័រអនឡាញមួយចំនួនក៏ចាប់អារម្មណ៍ យកទៅសរសេរព័ត៌មាន បង្កឲ្យមានការចាប់អារម្មណ៍បន្ថែមទៀតផងដែរ ដោយសារតែលោកអ៊ំចាស់ក៏ពិតមែន តែការច្រៀង ជាមួយនឹងក្បាច់រាំមិនធម្មតា។
ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ លោកអ៊ំ បានច្រៀងចម្រៀងមួយបទទៀត ដែលជាបទល្បីកក្រើកប្រទេស មានចំណងជើងថា «ពឺត» បង្កឲ្យមានការចាប់អារម្មណ៍សាជាថ្មី ក្រោយពីត្រូវឆានែលខាងលើយកទៅបង្ហោះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ហើយក៏ត្រូវគណនីហ្វេសប៊ុកឈ្មោះ«Nek Propun Somlanh» យកទៅបង្ហោះបន្តទៀតផងដែរ។
តាមរយៈវីដេអូបទ «ពឺតៗ»បកស្រាយដោយលោកអ៊ំខាងលើនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមលើកសរសើរថា «ចាស់ទៅសប្បាយប៉ុនគាត់បានហើយ។ ជូនពរគាត់ សុខភាពល្អ និង អាយុវែង, ពីរោះណាស់លោកអ៊ំ, លោកតាច្រៀងឡូយកប់, សប្បាយច្រើនកើនអាយុ, សរសើរគាត់ចាស់ហើយច្រៀងបាន»។
ទោះយ៉ាងណា ការច្រៀងរបស់លោកអ៊ំក៏មានមតិមួយចំនួនធ្វើការរិះគន់ ជាមួយនឹងការសម្ដែងអារម្មណ៍ហួសចិត្តថា «ឈប់បានឈប់ទៅ វាមិនល្អទេ ជោរពេកហើយ, ហួស សម័យហើយតា បុណ្យទានអត់ធ្វើទេហី, សរសើរគាត់ពេកគាត់ជោរតើលែងអៀនហើយហ្នឹង, ឈប់បានឈប់ទៅតាចាស់ខ្មាសគេផង, ឡប់គ្រឿង វ័យរកធម៌អារជាគំរូដល់កូនចៅ បែរជាទៅជាឡប់លើឆាកចឹង ខួរក្បាលកំពុងគិតអី»។
ឆ្លើយតបនឹងការរិះគន់នោះ មានមតិមួយចំនួនលើកឡើងតបទៅវិញថា «បើតាមខ្ញុំមានតែសប្បាយចិត្តពេលឃើញគាត់សប្បាយ អ៊ីចឹងអ្នករិះគន់មួយចំនួនពេលខ្លះមិនបានពិចារណាឃើញភ្លាមរិះគន់ភ្លាម មិនគិតគូរមុខក្រោយ ខ្ញុំឧទាហរណ៍មួយ មានពេលមួយលោកតាម្នាក់ជាលោកគ្រូចម្រៀង ឡើងច្រៀង មួយៗរិះគន់គាត់មួយចាស់ដៃ តែមិនដឹងសព្វថ្ងៃគាត់ជាអ្នកណា
មិនខ្វះទេតារាចម្រៀងមានអាយុច្រើនច្រៀងសព្វថ្ងៃ តែពេលខ្លះមានអ្នកស្គាល់ តែមួយចំនួនទៀតគេមិនសូវស្គាល់ឃើញគាត់ច្រៀងរិះគន់យកតែម្ដង សូមអរគុណច្រើនមតិយោបល់របស់ខ្ញុំមានតែប៉ុណ្ណឹង បើមានពាក្យពេជ្រសម្ដីត្រង់ណាមិនសមរម្យសូមអធ្យាស្រ័យផងបាទ,
ស្អប់អាអ្នកពូកែទើសគេដល់ហើយអាអ្នកទើសគាត់នឹងធ្វើបានដូចគាត់អត់មនុស្សគ្រប់រូបកើតចាស់ឈឺស្លា ប់មិនដឹងថ្ងៃណាមិនថាក្មេងឬចាស់សប្បាយទាន់មានជីវិតនៅ សាងបុណ្យនិងទានធ្វើអំពើល្អទៅកុំដើរទើសគេពេក, ចង់ឲ្យគាត់ឡើងត្នោតបានពេញចិត្តមែនទេអ្នករិះគន់គាត់ពិចារណាផង»៕