កុំមើលរំលង! ក្រោយ​ សុវត្ថិឌី ធារិកា បាត់បង់​អ្នក​មាយ​គុណ, ពេជ្រ សួគ៍លី ​ប្រាប់​ពី ​វិធី​ បំ.បែ.ក​កញ្ចក់​ឡាន ពេល​ឡាន ​ធ្លា.ក់​ចូល​ទឹក (មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកម្ដាយ​របស់​តារា​ចម្រៀង សុវត្ថិ​ឌី ធា​រិ​កា បាន​បាត់បង់ជីវិត ដោយសារ​ក្រ​,​ឡាប់​រថយន្ត នៅ​ចំណុច​ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២ ហើយស,ព ពួកគាត់ត្រូវបានបូជារួចរាល់ហើយ កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ហេតុ,ការណ៍​នេះ កើតឡើង​ក្រោយពី តារា​ចម្រៀង​សុវត្ថិ​ឌី ធា​រិ​កា និង​ក្រុម​គ្រួសារ បាន​ទៅ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វេទិកា​អុំទូក និង​សំណង់​សិល្បការ​ផ្សេងៗ ស្ថិតក្នុង​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។ លុះ​ត្រឡប់មកវិញ ក៏​ជួប​រឿង​អកុសល​នេះ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​នេះ​ ​សុវត្ថិឌី ធា​រិ​កា ​បាន​បញ្ជាក់​ប្រាប់​ សារព័ត៌មាន​TVFB​ ពេល​កំពុង​ធ្វើ​បុណ្យ​អ្នកមានគុណ​នៅ​វត្ត​ស្ទឹងមានជ័យ​កាលពី​​ព្រលប់​ថ្ងៃទី១៨ ខែឧសភា ​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ខ្លួន​ទៅ​បំពេញការងារ​នៅ​ខេត្ត​ព្រះវិហារ ហើយ​ពេល​ថ្ងៃ​ជិះ​ទៅ​នោះ​ មាន​ព្យុះភ្លៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធារិកា បន្តថា អញ្ចឹង​ថ្ងៃ​ ដែល​ខ្លួន​ច្រៀង​ចប់​កម្មវិធី​នៅ​កំពង់​ស្រឡៅ ខេត្ត​ព្រះវិហារ​ហើយ​នោះ ស្រាប់តែ​ខ្លួន​ជិះ​មកវិញ​​ ផ្លូវ​កោង ហើយ​ដី​រអិល ដី​ភ្លៀង ហើយ​ប៉ា​ខ្លួន​អ្នក​បើកឡាន យើង​ជិះ​៥​នាក់​ក្នុង​ឡាន ពេលនោះ​ប៉ា​ខ្លួន​កាច់ចង្កូត​អត់​ទាន់។ ធារិកា ថា ជាធម្មតា យើង​កាច់​ទាន់​ហើយ តែ​ដីក្រហម វា​មាន​ក្រួស មានអី​អញ្ចឹង រអិល កាច់​ទៅ​ក្រឡាប់​ចូល​ប្រឡាយ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធារិកា បន្ថែមថា នៅក្នុង​ឡាន​នោះ មាន​គ្នា​៥​នាក់ មាន​ប៉ា​ម៉ាក់​ខ្លួន​, ខ្លួន (​ធា​រិ​កា​), ប្អូនប្រុស​ខ្លួន និង​ម៉ាក់យាយ​។ ពេលនោះ ខ្លួន​អង្គុយ​ក្រោយ​៣​នាក់ ហើយ​ប៉ា​ម៉ាក់​អង្គុយ​មុខ តែ​ខ្លួន​មិន​អាច​ជួយ​គាត់​បាន​។ ពេល​ក្រឡាប់​ភ្លាម ម៉ាក់​ខ្លួន​ស្រែក ឮ​សំឡេង​នេះ​ជាប់​ត្រចៀក ខ្លួន​យំ​លែង​ចេញ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ធា​រិ​កា បាន​បញ្ជាក់​ថា អ្វីៗ​ហួសហើយ​ខ្លួន​មិន​ចង់​រំលឹក​ទេ ព្រោះ​ប៉ា​ម៉ាក់​ខ្លួន​ល្អ​ណាស់ ពួកគាត់​ស្រឡាញ់គ្នា​ណាស់ សូម្បីតែ​ទៅ​ក៏​ទៅ​ជាមួយគ្នា ហើយ​ខ្លួន​មិន​អាច​ជួយ​ពួកគាត់​បាន ដោយសារ​ពេល​ហ្នឹង ​វារ​ចេញ​តាម​កញ្ចក់​ឡាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធារិកា បញ្ជាក់ទៀត​ថា បែក​កញ្ចក់​ខាងក្រោយ បើសិនជា​អត់​បែក​កញ្ចក់​ខាងក្រោយ ខ្លួន​ប្រហែលជា​មិន​រស់​ដូចគ្នា​៥​នាក់​។ ប៉ុន្តែ​ប្អូន​ខ្លួន​ឆ្លាត ពេល​បែក​កញ្ចក់​វារ​ទាញ​ដៃ​ម៉ាក់​យាយ​ទៅ ហើយ​ទាញ​ខ្លួន​ចុងក្រោយ តែ​ខ្លួន​អត់​ទាន់​ចេញ ចង់​ស្រវា​រក​ប៉ា​ម៉ាក់ តែ​គាត់​លិច​ទឹក​ទៅ​ហើយ។ វា​ជា​ប្រឡាយ​តែ​វា​ជ្រៅ បើ​គេ​ច​មក​ខាងឆ្វេង​វិញ​គុម្ព​ព្រៃ​ធម្មតា អត់​មាន​ទឹក​ទេ ខ្លួន​សោកស្ដាយ​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ធា​រិ​កា​ថា នៅ​កន្លែង​នោះ​ដាច់ស្រយាល តែ​ក្រុមការងារ ដែល​ទៅ​ខេត្ត​ជាមួយគ្នា ឃើញ​ទៅ ក៏​ជិះ​បក​មកវិញ ជួយ ហើយ​មាន​អ្នក​ស្រុក​ជួយ​ផង​ដែរ​។ ធា​រិ​កា​ថា ទម្រាំ​យក​ឪពុកម្ដាយ​ចេញចូល​១០​នាទី​ជាង​ហើយ ហើយ​នាង​ គិត​ថា ប៉ាម៉ាក់​ខ្លួន​សន្លប់ បើសិនជា​អត់​សន្លប់ អត់​អី​ទេ ប្រហែលជា​សន្លប់ ព្រោះ​ប៉ា​ខ្លួន​ត្រូវ​ត្រង់​.​ក​ចេញឈា,ម ត្រូវ​ជើង ហើយ​ម៉ាក់​ខ្លួន​មាន​ជំងឺ​បេះដូង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លងតាម​បទពិសោធន៍​មួយនេះ, កញ្ញា ពេជ្រ សួគ៍លី ក្រោយ​ពីចូលរួមរំលែកទុក្ខចំពោះតារាចម្រៀង សុវត្ថិឌី ធារិកា ហើយនោះ នាង បានធ្វើវីដេអូចែករំលែកចំណេះដឹងមួយ អំពី វិធី​បំបែក​កញ្ចក់ឡាន នៅពេលធ្លាក់ចូលទៅក្នុងទឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយវីដេអូនេះ កាលពីព្រលប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កញ្ញា ពេជ្រ សួគ៍លី បានដាក់ចំណងជើងថា «វិធី បំ.បែ.ក កញ្ចក់ឡាន ពេលឡាន ធ្លា.ក់ ចូលទឹក​សង្ឃឹមថា Video នេះ នឹងជាប្រយោជន៍ដល់បងប្អូន សុំទោសចំពោះកំហុសខុសឆ្គង៕ ដើម្បីជ្រាបច្បាស់សូមទស្សនា វីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment