មឈូស​ដាក់​ស.ព​Tangmo​​ប្រើ​ពេល​ជាង​១​ខែ​ទម្រាំ​ហើយ, ហ្វេនៗ​រលីង​រលោង​ទឹកភ្នែក​​ត្រៀម​ជូន​ដំណើរ​នាង​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ រឿងក្តីការស្លា,ប់របស់តារាស្រី Tangmo បានបញ្ចប់ទៅដោយស្ថាពរ ដោយប៉ូលិស បានបញ្ជាក់ថា ការស្លា,ប់របស់នាង ដោយឧប្បទ្ទវហេតុធ្លាក់ទឹកពិតប្រាកដមែន មិនមែនជាឃាត,កម្មនោះទេ។ ចំណែកមនុស្ស៦ នាក់ទៀត ក៏ត្រូវបានគេចោទប្រកាន់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនរឿងក្ដីនេះ បញ្ចប់, ស.ព តារាស្រី Tangmo ត្រូវបានធ្វើកោសល្យវិច្ច័យជាច្រើនដង ជាហេតុធ្វើឲ្យការបូជានាង ត្រូវពន្យារពេលជាបន្តបន្ទាប់ ហើយគិតរហូតមកទល់នឹងពេលនេះ នាងបានឃ្លាតឆ្ងាយពីក្រុមគ្រួសារ, មិត្តភ័ក្ដិ, សង្សារ និង មហាជនជាទីស្រឡាញ់នោះ រយៈពេល៣ខែហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណាស,ពរបស់នាង នឹងត្រូវបូជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង២រសៀល ខណៈមហាជន, គ្រួសារ, សង្សារ​បណ្ដូលចិត្ត និងមិត្តភក្ដិរបស់នាង ពួកគេក៏បានត្រៀមរួចរាល់ហើយសម្រាប់ការជូនដំណើរជាលើកចុងក្រោយនោះ។ ពិធីនេះ នឹងមានការផ្សាយផ្ទាល់តាមឆានែលYouTube CJCONNECT

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកមឈូសដាក់ស,ពនាងវិញ ក្រោយចំណាយពេលជាង១ខែក្នុងការធ្វើឡើងយ៉ាងយកចិត្តទុកដាក់នោះ បានធ្វើរួចរាល់អស់ហើយជាមួយនឹងការឆ្លាក់ឈ្មោះរបស់នាងលើគម្របអមដោយរូបផ្កា ដែលនឹងចូលចិត្តជាច្រើន។
ជាក់ស្ដែង សាស្រ្តាចារ្យ ថុងឆៃ ប្រាឌប់ចាន់ណានុរ៉ាត់ បានបង្ហោះហ្វេសប៊ុកផ្ទាល់ខ្លួន បង្ហាញមឈូសពណ៌ផ្កាឈូករបស់នាង រួម​ជាមួយ​រូបថត​នាង​នៅ​ចំហៀង​មឈូស ដោយ​សរសេរ​ថា «រួចរាល់​ហើយ​Tangmo​អើយ!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ មហាជន បានសម្ដែងក្ដីអាណិត ​ នឹករឭកដល់នាងយ៉ាងខ្លាំង ជាមួយនឹងការដាក់ស្ទីកឃ័រទឹកភ្នែក និងខំមិនជាច្រើន ដោយពួកគេ ហាក់មិនអស់ចិត្តទៅនឹងលទ្ធផលនៃការស្រាវជ្រាវរឿងក្ដីរបស់នាងអស់រយៈពេលជាច្រើនខែ បញ្ចប់ដោយលទ្ធផល មិនមែនជាឃាត,កម្មនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា តារា​ស្រី​Tangmo បាន​ធ្លាក់​ចូល​ទន្លេ​ចៅ​ប្រា​យ៉ា​ កាលពី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ ពី​ទូក​ល្បឿន​លឿន​ជាមួយ​អ្នក​រួម​ដំណើរ​៥​នាក់​ផ្សេងទៀត​ជិះ​លើ​នោះ។ សាកស,ព​របស់​នាង ​ត្រូវបាន​គេ​រកឃើញ​ពីរ​ថ្ងៃ​ក្រោយមក​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ឧប្បត្តិហេតុ​កើតឡើង​នៅ​ជិត​ផែ Pibul 1 ក្នុង​ខេត្ត Nonthaburi៕

Related posts