បុគ្គល​ល្បី​២​រូប​ទទួល​បាន​ជោគជ័យ​លើ​ការសិក្សា​, អ្នកគ្រូ ឃឹម ណាត់​ធី​ម៉ុ​ន លើកទឹកចិត្ត​ដល់​ជនរួមជាតិ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល​មួយរយៈ​ចុងក្រោយ​នេះ មាន​បុគ្គល​ល្បី​ចំនួន​២​រូប ទាំង​ជនជាតិ​ខ្មែរ និង​បរទេស ទទួល​បាន​ជោគជ័យ​លើ​ការសិក្សា ហើយ​ត្រូវ​បាន​គេ​ចែករំលែក​នៅ​ពាសពេញ​បណ្តាញ​សង្គម​នោះ អ្នកគ្រូ ឃឹម ណាត់​ធី​ម៉ុ​ន បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត និង​លើកទឹកចិត្ត​ឲ្យ​ចែករំលែក​រឿង​ល្អៗ​​​ឲ្យ​បាន​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​រប​ស់​បុ​គ្គល​ល្បី​២​រូប នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នោះ ស្ថាបនិក​Wisdom Tutoring Service​រូបនេះ បាន​រៀបរាប់​ថា «​មួយរយៈ​ចុងក្រោយ​នេះ​ឃើញ​មាន​បុគ្គល​ល្បី​២​រូប ទាំង​ជនជាតិខ្មែរ និង​បរទេស​ទទួលបាន​ជោគជ័យ​លើ​ការសិក្សា​(​វិស័យ​អប់រំ​) ហើយ​ត្រូវបាន​គេ​ចែករំលែក​នៅ​ពាសពេញ​បណ្តាញ​សង្គម​ផ្សេងៗ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងនោះ​ក៏មាន​ទាំង​កូនសិស្ស​របស់ខ្ញុំ​នៅតាម​ខេត្ត​ដែលជា​កុមារ គាត់​ក៏បាន​ចែករំលែក​ផងដែរ​។ ឃើញបែបនេះ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​នៅពេល​ឃើញ​សិស្ស​របស់ខ្លួន​ចេះ​មាន​ក្តី​ស្រមៃ​ចង់​រៀនសូត្រ​ចប់​ចុង​ចប់​ដើម ហើយ​ចង់​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់ មិន​ចង់​បោះបង់​ការសិក្សា​ទៅធ្វើ​ការងារ​រកលុយ​ទាំង​វ័យក្មេង​នៅឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​បងប្អូន​ជនរួមជាតិ​ចែករំលែក​តែ​រឿង​ល្អៗ​ដូចជា ពាក្យ​លើកទឹកចិត្ត​ឱ្យ​ចេះ​តស៊ូ​រៀនសូត្រ និង​ធ្វើ​ការងារ ហើយ​កុំ​ស៊ែ​រឿង​បំពុ,លសង្គម​អី ព្រោះ​រឿង​អាក្រក់​ទាំងនោះ​នឹង​អាច​ជះ​ត្រឡប់​មកកាន់​អ្នក​និង​គ្រួសារ​របស់​អ្នក​នៅ​ថ្ងៃក្រោយ​។ ដូច្នេះ សូម​ស៊ែ​តែ​រឿង​ល្អៗ ជួយ​ជ្រោមជ្រែង​បុគ្គល​ល្អៗ​ឱ្យបាន​ច្រើនឡើង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កញ្ញា ស្រី​នា ជា​អតីត​សិស្ស​ពូកែ​និទ្ទេស​A ហើយ​បច្ចុប្បន្ន ជា​អ្នកគ្រប់គ្រង​របស់​សម្អាង​ការ​ល្បីឈ្មោះ ប្រណីត​នារី នោះ ទើបតែ​បានបញ្ចប់​ការសិក្សា​រយៈពេល​៤​ឆ្នាំ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ Arizona សហរដ្ឋអាមេរិក​។ តែ​ទម្រាំ​តែ​រៀន​ចប់​នោះ នាង​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក ​កំពូល​តារាចម្រៀង​ប៉ុប Taylor Swift (​ថេ​លើ ស្វី​ហ្វ​) ថ្មីៗ​នេះ បានទទួល​សញ្ញាប័ត្រ​ប​ណ្ឌិ​ត​កិត្តិយស​ផ្នែក​វិចិត្រសិល្បៈ​ពីស​កល​វិទ្យាល័យ​ញូវយ៉ក និង​បាន​ក្លាយជា​បុគ្គល​ឈានមុខ​ទី​បី​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ ភាពជា​អ្នកដឹកនាំ និង​តន្ត្រី ដែល​បានទទួល​នូវ​សញ្ញាប័ត្រ​កិត្តិយស​ពីស​កល​វិទ្យាល័យ​នេះ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment