ប្រិយមិត្ត បានជ្រាបរួចមកហើយថា ក្រោយឧ.ក្រិដ្ឋ.ជន៤នាក់ ធ្វើសកម្មភាពចា.ប់.ជំ.រិត និងប្ល.ន់មិនបានសម្រេច ដោយត្រូវកម្លាំ.ងកង.រាជ.អាវុធរាជ.ធានីភ្នំពេញ បា.ញ់សម្លា.ប់នៅនឹងកន្លែងរួចមក ស.ពរបស់ពួកគេត្រូវបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លា។
ក្នុងពេលតម្កល់នោះ គេសង្កេតឃើញថា ក្រុមគ្រួសារសពនីមួយៗ បានមកជាបន្តបន្ទាប់ ដើម្បីមើលមុខកូនជាលើកចុងក្រោយ និងរង់ចាំយកទៅកូនយកធាតុកូនទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកស.ពមេឧក្រិដ្ឋជន បូជាក្រោយគេ ដោយសារគ្មានក្រុមគ្រួសារមកមើល ដូចសព៣នាក់ទៀតនោះឡើយ។
ប្រការនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងទីកតុក ដោយអ្នកខ្លះលើកឡើងថា មេឧ.ក្រិដ្ឋ.ជនរូបនេះ ជាក្មេងកំព្រា គ្មានទីពឹងនោះទេ ហើយអ្នកខ្លះទៀតថា រស់នៅជាមួយជីដូនចាស់ជរា ទើបគ្មានអ្នកណាមកយកនោះ ខណៈមួយចំនួនទៀតលើកឡើងថា ប្រហែលជាក្រុមគ្រួសារខ្លាចខូចកិត្តិយស ទើបមិនហ៊ានមកយកធាតុកូន។
ទោះយ៉ាងណានេះ គ្រាន់តែជាការលើកឡើងរបស់អ្នកលេងបណ្ដាញសង្គមមួយចំនួនប៉ុណ្ណោះ ព័ត៌មានពិតយ៉ាងណានោះ រង់ចាំតាមដានទាំងអស់គ្នានៅពេលក្រោយ។ ប៉ុន្តែអ្វីដែលយើងចង់បង្ហាញនៅថ្ងៃនេះនោះ ធាតុមេឧ.ក្រិដ្ឋ.ជនរូបនេះ ត្រូវបានចាំប៉ីខ្មៅ ចេញមុខមកយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។
ចាំប៉ី ខ្មៅ បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា «ប្រពៃណីទំនៀមទម្លាប់ខ្មោចងាប់ទៅហើយ នៅឡើងឈ្មោះស្អុយ គ្មានអ្នកណាម្នាក់ដឹងថាខ្លួននឹងស្លា.ប់ទៅព្រោះអ្វី នៅកន្លែងណា នៅទីណា នោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះឬថ្ងៃស្អែក ថ្ងៃណាមួយ
តែរឹទ្ធិស្លា.ប់ហើយ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យនិមន្តព្រះសង្ឃសូត្រមន្តឱ្យតែប៉ុនហ្នឹង ខ្ញុំសង្ឃឹមថាមិត្តដែលធ្លាប់ជល់កែវជាមួយគាត់ នឹងមកជូនដំណើរគាត់ ចុងក្រោយ។
មនុស្សណាមិនធ្លាប់ខុស តែគ្នាស្លា.ប់ទៅហើយ ឆ្អឹង ធាតុគ្នា គួរតែដាក់ឱ្យបានសមរម ជាមនុស្សខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូននឹងអហោសិកម្មឱ្យ ចោ រដែលស្លា.ប់ទៅហើយ នេះសូម្បីតែបងប្អូនគេក៏មិនអើពើ តែខ្ញុំមានតែជួយរក្សាបានប៉ុនហ្នឹង
គម្រប់បុណ្យ៧ថ្ងៃខ្ញុំនឹងនិមន្តព្រះសង្ឃសូត្រមន្តតាមប្រពៃណីនៃពិធីបុណ្យសព្វ បើពុកម៉ែបងប្អូន យល់ថាការធ្វើបុណ្យ ត្រូវរើសថាជាមនុស្សល្អឬ អាក្រក់ជាសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា តែសូមធ្វើបុណ្យជាមួយចោ រមួយក្បាលដែលគ្នាងា ប់ទៅគ្មានញាតិផងនេះជាABAរបស់ខ្ញុំ បើចង់ចូលបុណ្យ ឬ អ្វី 002410555ចំប៉ីខ្មៅ»។
តាមរយៈចិត្តបុណ្យរបស់ចំប៉ីខ្មៅនោះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ផ្ទុះការសរសើរព្រោងព្រាត ក្នុងនោះពួកគេ លើកឡើងថា «សុំសរសើហ្វេសប៊ុកអូនចំប៉ីខ្មៅច្រើនគួរសមអូនក៏បានបុណ្យច្រើនណាស់ដែរ ហើយបានសល់លុយពីធ្វើបុណ្យអូនអាចយកមកចែកទានផង និងបានដល់គាត់កាន់តែច្រើន សូមព្រលឹងគាត់តាមថែរក្សាចំប៉ីខ្មៅឲ្យបានជោគជ័យគ្រប់ពេលផងចុះអំពើល្អបានបុណ្យច្រើនៗ,
បានបុណ្យច្រើនណាស់ចំប៉ីខ្មៅ មនុស្សខ្លះមិនចូលបុណ្យហើយនៅមាត់អាក្រក់ទៀត បើមិនធ្វើក៏នៅស្ងៀមៗទៅ មិនចាំបាច់ចូលមកខំមិនអាក្រក់អីទេ ទុកភាពស្អាតនៅជាតិនេះ ក្រែងលរជាតិក្រោយកើតមកស្អាតមានអ្វីគ្រប់យ៉ាងដូចជាតិនេះទៀត យល់នៅអ្នកសម្ដីអាក្រក់ទាំងឡាយ»៕