ឆ្អឹងអណ្ដែតវិញហើយ! លោក​ យឹម តាស្រង់ ​ធ្វើ​តាម​សន្យា​ បើក​ប្រាក់​ខែ ឲ្យ​នាយ​ប្រុញ ​​​មុន​៦​ពាន់​ដុល្លារ ហើយ​ធ្វើការ​១​ខែ​ទទួល​បាន​រហូត​ដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២២​កន្លងទៅ​នេះ​ មហាជន​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយពី​​លោក​ពេជ្រ ស្រស់​ទម្លាយ​ថា តារា​កំប្លែង​វ័យក្មេង នាយ​ប្រុ​ញ សម្រេចចិត្ត​ត្រឡប់​ទៅ​រស់​នៅឯ​ស្រុកកំណើត​វិញ ដោយសារតែ​ការថត​កន្លងមក មិន​ទទួលបាន​ប្រាក់កាស​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា​រឿង​នេះ ឧកញ៉ា សម្បត្តិ ​បាន​បកស្រាយ​រួចហើយ ហើយ​លោក​ពេជ្រ ស្រស់ ដែលជា​អ្នក​បង្ហោះ​សារ​ពាក់ព័ន្ធ​នឹង​នាយ​ប្រុ​ញ​នោះ ក៏បាន​ធ្វើការ​បកស្រាយ​រួច​អស់ហើយ​ដែរ ព្រមទាំង​បាន​ជួប​គ្នា ដោះស្រាយ​ការ​យល់ច្រឡំ ចប់​សព្វគ្រប់​ផងដែរ​។ ចំណែក វិវាទ​រវាង នាយ​ប្រុ​ញ និង​Admin​ក៏​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​រួចរាល់​ហើយ​ដែរ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នោះ ដោយ​រថយន្ត​, ម៉ូតូ បាន​ទៅលើ​នាយ​ប្រុ​ញ​ទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ត្រឡប់​ទៅ​ចាប់អារម្មណ៍​ពេល​កំពុង​មាន​ភាព​ចម្រូងចម្រាស​គ្នា​វិញ​នោះ មាន​មហាជន​ជាច្រើន បាន​សម្ដែង​ការ​អាណិត​ចំពោះ​នាយ​ប្រុ​ញ រហូតដល់ លោកយឹម តា​ស្រង់ កាលពី​ម៉ោង​ជិត​១០​យប់​ថ្ងៃទី​២៤ ខែមេសា បានប្រកាសថា «​ក្មួយ​ប្រុ​ញ​មកជួប​ខ្ញុំ ខ្ញុំ​ផ្តល់​ប្រាក់ខែ ១​ខែ $1000 ថត​តែ​១០​ថ្ងៃ​ទេ ក្នុង​១​ខែ អាច​បើក $6000 ស្មើ កន្លះ​ឆ្នាំមុន កន្លែង​ស្នាក់នៅ ខ្ញុំ​រៀបចំ​ជូន បញ្ជាក់​៖ ព្រោះ​ក្តី​អាណិត ស្រឡាញ់ ពី​ចិត្ត​ផ្ទាល់ខ្លួន របស់ខ្ញុំ គ្មាន​បំណង​ឌឺដង ឬ​បំណង​មិនល្អ លើ​បងប្អូន​ណា​ឡើយ ដោយ​សេចក្តី​គោរព​ពី​យឹម តា​ស្រង់ សូម​ទាក់ទង​មក​ជំនួយការ​ខ្ញុំ 016354995″​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ប្រកាស​បែបនេះ​រួចមក តប​តាម​ការសន្យា នៅ​ព្រលប់​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២២ កវីនិពន្ធ​ដ៏​ល្បី​រូប​នេះ បាន​បង្ហោះ​រូបថត​១​សន្លឹក​ក្នុង​ជំនួប​ជាមួយ​លោក​ពេជ្រ ស្រស់ និង​នាយ​ប្រុ​ញ ហើយ​បញ្ជាក់​ថា «​អ្វីដែល​ខ្ញុំ​បាន​សន្យា​គឺ​ខ្ញុំ​បាន​គោរព​សន្យា​ហើយ នាយ​ប្រុ​ញ​ចូលធ្វើការ​ក្នុង​ក្រុម​ថត​កំប្លែង​មួយ​របស់​មិត្ត​ភ័​ក្រ​ខ្ញុំ​ឈ្មោះថា ” VETIKA-​វេទិកា ” ដោយ​ទទួល​ប្រាក់ខែ​$1000​ក្នុង​១​ខែ ដោយ​បើកប្រាក់​មុន​$6000។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ឯកឧត្តម ពេជ្រ ស្រស់ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ចូលរួម​ថ្ងៃនេះ​និង​តែងតែ​ជួយ​ជ្រោមជ្រែង​នាយ​ប្រុ​ញ​រហូត​មក ហើយ​ខ្ញុំបាទ​និង ឯកឧត្តម ពេជ្រ ស្រស់ ដោយ​យល់ព្រម​ពី​នាយ​ប្រុ​ញ​ និង​គ្រួសារ​ផងដែរ ​បានសម្រេច​ថា ​នឹង​ចែករំលែក​ថវិកា​មួយ​ចំនួន​ដែល​ខ្ញុំ​ផ្តល់ឱ្យ​នាយ​ប្រុ​ញ ដោយ​ឱ្យ​នាយ​ប្រុ​ញ​យក​ទៅ​ជូន​លោក គង់ កាន ដោយ​ផ្ទាល់ដៃ ​ដែល​ជា​អ្នកមានគុណ​បណ្តុះបណ្តាល​នាយ ប្រុ​ញ ពីដំបូង​មក​” គុណ​ធ​ម៌​ជីវិត​ឱ្យតែ​មាន​ក្នុង​ខ្លួន​គឺ​មនុស្ស​មិន​ងាយ​នឹង​ជួប​នូវ​ភាព​លិចលង់​ឡើយ​”
សង្ឃឹមថា​របៀបការ​ងា​រ និង​របៀប​រស់នៅ​រប​ស់​ប្អូន​ជាមួយ​ក្រុមការងារ​” VETIKA-​វេទិកា ” នឹង​ទទួល​នូវ​ភាពជោគជ័យ​ដោយ​សមត្ថភាព គោរព​តួនាទី និង​ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​ ដោយ​ក្តី​គោរព​ស្រឡាញ់​ពី​ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោក ពេជ្រ ស្រស់ ក៏បាន​បញ្ជាក់ដែរថា «​អបអរ​ក្មួយ​ប្រុ​ញ ដែល​លោក យឹម តា​ស្រង់ ទទួល​ឱ្យ​មក​ធ្វើ​ការងារ​ជាមួយ​ក្រុម​លោក ហើយក៏​អរគុណ​លោក​យឹម តា​ស្រង់ ផងដែរ ដែល​លោក​គោរព​នូវ​ពាក្យ​របស់​លោក​ដែល​បាន​ប្រកាសថា​នឹង​ផ្ដល់​ការងារ​ឱ្យ​ក្មួយ​ប្រុ​ញ​ឥឡូវ គឺ ក្មួយ​ប្រុ​ញ​បាន​ចូល​ក្រុមការងារ​របស់លោក​ពិត​ប្រាកដ​ហើយ ក៏​ជូនពរ​ក្មួយ​ទៅ​កន្លែង​ថ្មី​ឱ្យ​រីកចម្រើន​ទាំង​ក្មួយ និង​រីកចម្រើន​ទាំង​កន្លែង​ការងារ​ថ្មី​របស់​ក្មួយ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ៖ ក្មួយ​ប្រុ​ញ​ក៏មាន​ពេល​ទៅ​សិក្សា​ផងដែរ​។ ជួយ​មនុស្ស​ត្រូវ​ជួយ​ឱ្យដល់​ត្រើយ កុំ​បោះបង់​គ្នា​កណ្តាល​ទី​20/05/2022»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment