ករណី ចាប់.ជំ.រិតមិនបានសម្រេច រហូតក្រុមឧ.ក្រិដ្ឋ.ជន៤នាក់ ត្រូវបានសម.ត្ថកិច្ចបា.ញ់ស.ម្លាប់ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ បានក្លាយជាប្រធានបទក្ដៅពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ធ្វើការវែកញែកយ៉ាងផុសផុលនាពេលកន្លងមក។
អ្វីដែលគេជជែកវែកញែកធ្វើជាប្រធានបទច្រើនជាងគេក្នុងចំណោមពួកគេឧ.ក្រិដ្ឋ.ជនទាំង៤នាក់នោះ គឺជាមេខ្លោងអ៊ឹម សុវណ្ណារិទ្ធ តែម្ដង ដោយហេតុថា អ្នកផ្សេងទៀត សុទ្ធតែមានសាច់ញាតិមកមើលមុខចុងក្រោយ និងរង់ចាំទទួលធាតុនៅឯវត្តទឹកថ្លាទាំងអស់។
ដោយឡែកមេខ្លោង អ៊ឹម សុវណ្ណរិទ្ធ មិនមានសាច់ញាតិ បងប្អូន ក្រុមគ្រួសារ អើពើនោះឡើយ រហូតទាល់តែចំប៉ីខ្មៅ ចេញមុខ ទិញកោដ្ឋដាក់ធាតុ ធ្វើបុណ្យ៧ថ្ងៃឧទ្ទិសកុសលជូនរូបគេ កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។
ការមិនមានសាច់ញាតិមកទទួលយក ឬអើពើនេះ ត្រូវបានមតិមួយចំនួនលើកឡើងថា ដោយសាររូបគេជាក្មេងកំព្រាម្តាយស្លា.ប់ចោលឪពុកមានប្រពន្ធថ្មី ជីវិតខ្វះភាពកក់ក្តៅ តែងតែគិតអីមិនសូវគិតវែងឆ្ងាយទេ ព្រោះគិតថាងា.ប់ទៅមានអីត្រូវស្តាយ។
ស្របពេលរឿងនេះ បានស្ងប់ស្ងាត់ទៅហើយនោះ ស្រាប់តែនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់ បានបង្ហោះវីដេអូ កាន់ស៊ុមរូបថត អ៊ឹម សុវណ្ណារិទ្ធ ដាក់ក្នុងទីកតុក អមដោយការសរសេរថា «ខ្ញុំឈ្មោះ អ៊ឹម សុវណ្ណ បងប្រុសរបស់ខ្ញុំ ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ សុំអោយបងប្រុសទៅអោយបានសុខណា»។
ដោយឃើញថា បុរសរូបនេះ ទើបនឹងចេញមុខនោះ ក៏មានមតិជាច្រើនធ្វើការរិះ.គន់ថា យូរហើយ ហេតុអ្វីពេលនេះ ទើបនឹងចេញមុខ, ចេញមុខចង់បានបេះដូង, គាត់មានតែបងមិនមែនប្អូនទេ, ពេលល្បីទើបចេញមុខ, ពេលគេសួររកសាច់ញាតិម៉េចក៏មិនចេញមុខ, បើមិនមែនបងប្អូន កុំនិយាយថាបងប្អូនអី អាណិតអ្នកស្លា.ប់ ជាដើម។
ឆ្លើយតបនឹងសំណួរ ក៏ដូចជាចម្ងល់ជាច្រើននេះ បុរសខាងលើនោះ បញ្ជាក់ថា ខ្លួននៅថៃ , ខ្លួនរាប់អានគាត់ដូចបងប្អូន, គេចេញមុខមកពីគេមានទឹកចិត្ត យល់, ខ្លួនធ្វើចេញពីចិត្ត មិនមែនធ្វើដូចអ្វី ដែលបាននិយាយនោះឡើយ ព្រោះបេះដូងសម្រាប់កូនខ្មែរ ស៊ីអត់កើតនោះទេ។
ក្រោយមកទៀតបុរសខាងលើ បានបង្ហោះវីដេអូក្នុងទីកតុកមួយទៀតប្រាប់ទៅចំប៉ីខ្មៅថា ឥឡូវខ្លួនបានមកជួបនឹងបងអ៊ឹម សុវណ្ណារិទ្ធហើយ ហើយនៅក្នុងវីដេអូនោះ រូបគេបានដាក់Captionថា «ខ្ញុំអ៊ឹម សុវណ្ណ និងបងប្រុស អ៊ឹម សុណ្ណារិទ្ធ មិនមែនជាបងប្អូនបង្កើតនោះទេ គ្រាន់តែជាបងប្អូនរាប់អានគ្នាប៉ុណ្ណោះ សង្ឃឹមថាបងៗ និងប្អូនៗយល់»។
ជាមួយគ្នានេះ បុរសខាងលើក៏បានបង្ហោះវីដេអូជាបន្តបន្ទាប់ទៀត ពាក់ព័ន្ធនឹងមេខ្លោងអ៊ឹម សុវណ្ណារិទ្ធ នៅលើបណ្ដាញសង្គមទីកតុក និងបានបញ្ជាក់ថា ខ្លួននឹងធ្វើបុណ្យ១០០ថ្ងៃឲ្យមេខ្លោងអ៊ឹម សុវណ្ណារិទ្ធ ទៀតផង៕ សូមទស្សនាវីដេអូខាងក្រោម ៖