តួកូរ៉េសុំខ្មាស! ធ្វើ​ច្រមុះ​លើក​នេះ ​ទេព បូព្រឹក្ស ​ស្អាត​ដូច​តុក្កតា ខ្លាច​គេ​អត់​ស្គាល់​នាង​ប្រកាស​ប្រាប់​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ តារា​ចម្រៀង​ទេព បូ​ព្រឹក្ស ប្រិយមិត្ត​ច្បាស់​ជា​ជ្រាប​រួច​មក​ហើយ​ថា រូប​នាង​ជា​អតីត​តារា​ចម្រៀង នៅ​ផលិតកម្ម​ហង្ស​មាស ជាមួយ​នឹង​ការ​កសាង​កេរ្តិ៍​នៅ​ទីនោះ​ល្បីល្បាញ​មិនធម្មតា តែ​ក្រោយមក​រូប​នាង ក៏បាន​សម្រេច​លាឈប់​តាម​អនាគត​ស្វាមី​របស់​ខ្លួន គឺ​តារា​ចម្រៀង ងួន ចាន់​ដេវីត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចាកចេញ​របស់​ពួកគេ​នេះ មិនបាន​បញ្ចប់​អាជីព​ជា​តារា​ចម្រៀង​ឡើយ ដោយ​ពួកគេ ក្លាយជា​តារា​ចម្រៀង​ឯករាជ្យ មាន​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​ដដែល ពិសេស​នោះ ថែមទាំង​មានជីវិត​ដ៏​ប្រសើរ​ជាមួយ​នឹង​ការ​មាន​លុយ ទិញ​ឡាន ទំនើបៗ ទិញ​ផ្ទះ និង​របស់​ហា​សូ​ជាច្រើន​ទៀត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​រូប​សម្រស់​វិញ ទេព បូ​ព្រឹក្ស ត្រូវបាន​គេ​ដឹងថា រូបនាង​ស្អាត​ពី​ធម្មជាតិ​ទៅ​ហើយ សូម្បី​នៅ​ពី​ក្មេង​ក៏​ស្អាត​ផងដែរ។ តែ​ភាព​ស្អាត​នេះ មិនទាន់​គ្រប់គ្រាន់​សម្រាប់​តា​រាចម្រៀង ដែល​ចូលចិត្ត​លេង​ស្តា​យល៍​តែងខ្លួន​ប្លែក​រូបនេះ​ឡើយ ដោយ​អ្នកនាង នៅតែ​ជ្រើសរើស​ការ​កែ​សម្ផស្ស​បន្ថែម​ទៀត នៅ​គ្លីនិក​មួយកន្លែង​នាទី​ក្រុងភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា អ្វី​ជាការ​ចាប់អារម្មណ៍​នោះ ត្រង់​ថា ក្រោយ​វះ​,​កាត់​ខ្ទង់ច្រមុះ​ជា​លើក​ទី​២​ហើយ​នោះ សម្រស់​របស់​នាង កាន់តែ​ស្អាត​ប្លែក​ថែមទៀត មើល​ទៅ​ដូច​តុក្កតា​អញ្ចឹង ធ្វើ​ឲ្យ​អ្នកគាំទ្រ​ឃើញ​ហើយ ទប់ចិត្ត​មិន​សរសើរ​មិនបាន​នោះទេ រហូតដល់​អ្នកខ្លះ​យក​រូប​តាំង​លើ​អេក្រង់​ទូរស័ព្ទ​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ល្ងាច​ថ្ងៃទី​២០ ខែឧសភា ពេល​រូបនាង បង្ហោះ​រូបថត​២​សន្លឹក​បង្ហាញ​សម្រស់​ក្រោយ​កែកុន​រួច ហើយ​ដាក់​Caption​​ប្រកាស​ប្រាប់​អ្នក​គាំទ្រថា «​នាង​ខ្ញុំ​ទេព បូ​ព្រឹក្ស​ចាស »​ នោះ ស្រាប់តែ​អ្នកគាំទ្រ ចូល​ខំ​មិន​ស្រដៀង​ៗ​គ្នា​ថា «queen ទើប​ដូរ​ខ្ទង់ច្រមុះ​ថ្មី​ខ្លាច​គេ​មើល​អត់​ស្គាល់ ចឹ​ង​ហើយ​សុំ​បញ្ជាក់​ឈ្មោះ​តិច​, ធ្វើ​ច្រមុះ​លើក​នេះ​ស្អាត​សាហាវ​ណាស់ my love,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​មុន​មុខ​របៀប​ស្រស់​សុភាព តែ​ឥឡូ​វ​មុខ​របៀប​ស៊ិចស៊ី​ឆើត​ដូច​កូរ៉េ​, Idol ស្អាត​ដូច​តុក្កតា​ចឹ​ង​, សុំ​រក្សា​រូប​ទុក​ខ្លះ ព្រោះ make up​ប្លែង​រហូត​, Idol​ធ្វើ​ច្រមុះ​រួចមក​មើល​ចង់​ស្គាល់​, មិន​ដឹង​យាយ​ថា​មិច​ទេ បើ​ស្អាត​យ៉ាង​និង​, ស្អាត​ណាស់​Idol​អើយ ឡើង​ដាក់​តាំង​អេក្រង់​ហើយ​, ច្រមុះ​កប់​ណាស់​ចែ​អើយ​»៕​

Related posts