ប្រិយមិត្ត ពុកម៉ែបងប្អូន បានជ្រាបរួចមកហើយថា ក្រោយពីឪពុកម្ដាយរបស់ខ្លួន បាត់បង់ជីវិតនោះ, សុវត្ថិឌី ធារិកា យំស្ទើរខ្សោះខ្លួនទៅហើយ ហើយស,ពអ្នកមានគុណទាំង២របស់នាង ត្រូវបានបូជារួចរាល់ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។
អ្វី ដែលកាន់តែស្រណោះ និងអាណិតទៀតនោះ នៅពេលបូជាអ្នកមានគុណទាំង២, សុវត្ថិឌី ធារិកា យំស្រែកខ្លាំងៗថា ម្ដាយហូរទឹកភ្នែក ហើយសួរគេ សួរឯងថា ហេតុអ្វីម្ដាយខ្លួនហូរទឹកភ្នែក។ ក្រោយសួរគេឯងហើយ សុវត្ថិឌី ធារិកា សុំគេជូនទឹកភ្នែកឲ្យម្ដាយ រួចប្រាប់ថា ម៉ាក់ហូរទឹកភ្នែក ម៉ាក់ស្អាតណាស់ ម៉ាក់កុំ អាឡោះអាល័យ កូនណា កូនមើលថែប្អូន ម៉ាក់កុំភ័យ។
ក្រោយពីធ្វើពិធីបូជារួចរាល់នោះ ពេលនេះ អដ្ឋិធាតុ អ្នកមានគុណទាំងទ្វេ ត្រូវបាន ធារិកា រួមនឹងក្រុមគ្រួសារ, សាច់ញាតិ, អ្នករាប់អាន, ក៏ដូច មិត្តភ័ក្ដិក្នុងរង្វង់សិល្បៈមួយចំនួន យកទៅធ្វើពិធីបាចចូលក្នុងទន្លេចតុមុខហើយ។
បើតាមការរៀបរាប់របស់អ្នកនាងកាតុ នៅក្នុងការឡាយ ពេលយកអដ្ឋិធាតុទៅធ្វើពិធីបាចចូលក្នុងទន្លេនោះ បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែឧសភា នាំគ្នារើសអដ្ឋិធាតុ ហើយបានយកមកបាចក្នុងទន្លេនៅរសៀលថ្ងៃដដែលនេះ ដើម្បីឲ្យត្រជាក់ត្រជំ ឲ្យកូនចៅរកស៊ីមានបាន ហើយឲ្យឪពុកម្ដាយរបស់ធារិកា ទៅដោយត្រជាក់ត្រជំ។
ងាមកនិយាយពេលរើសអដ្ឋិធាតុឪពុកម្ដាយឯណោះវិញ សុវត្ថិឌី ធារិកា រអ៊ូថា «និយាយទៅ ស្រឡាញ់កូនពៅ លម្អៀងណាស់ ឲ្យតែកូនពៅច្រើនជាងគេ ឥឡូវបានធ្មេញម្ដង៣»។ ក្រោយធារិកា និយាយបែបនេះរួច គេឮសំឡេងមនុស្សប្រុសម្នាក់ ប្រាប់ថា ពួកគាត់ស្រឡាញ់កូនទាំងអស់ គ្រាន់តែថា គាត់ទុកឲ្យអ្នកណា ជាអនុស្សាវរីយ៍។
គួរបញ្ជាក់ថា ឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិត ក្នុងហេតុការណ៍ក្រ,ឡាប់រថយន្តធ្លាក់ចូលប្រឡាយទឹក នៅចំណុចស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ។ ចំពោះមូលហេតុ បណ្ដាលឲ្យរថយន្តក្រឡាប់ ដោយសារឪពុករបស់ធារិកា កាច់ចង្កូតទៅស្ដាំគេចពីជង្ហុក។
ចំពោះវិធីបុណ្យខួបគម្រប់៧ថ្ងៃដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធនៃសពលោកឪពុក និងអ្នកម្តាយ ធារិកា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែឧសភា នៅគេហដ្ឋានលេខ ៦៧ ផ្លូវ ១៧ បុរីឡាយគង់២ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕