រំភើបណាស់! សម្តេច កិត្តិព្រឹទ្ធបណ្ឌិត​ លេីកទឹកចិត្ត ដល់ស្ត្រីបំបៅដោះកូន នៅកន្លែងធ្វើការ នូវទឹកប្រាក់រហូតដល់…

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ រូបថត​ស្ត្រី​ម្នាក់ បំបៅ​ដោះ​កូន​នៅ​កន្លែងធ្វើការ ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​ចែករំលែក​ព្រោងព្រាត ជាមួយនឹង​ការ​សរសើរ​ចំពោះ​ទឹក​ចិត្តជា​ម្ដាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ស្ត្រី​រូបនេះ ក៏បាន​ចេញមុខ​សុំទោស​ចំពោះ​ការ​បង្ហោះ​រូប​នេះ ដោយ​លើកឡើងថា «​នាង​ខ្ញុំ​អនុសេនីយ៍ទោ​ស៊ី​ថុង សុខា អត្តលេខ​71655​សូម​ចេញមុខ​សុំទោស​ជា​សាធារណៈ​ក្នុង​FACEBOOK ចំពោះ​ការ​ផុស​រូបភាព​បំ​.​បៅដោះ​កូន​នៅ​កន្លែងធ្វើការ និង​ស្លៀក​ឈុត​ឯក​.​សណ្ឋាន​កាលពី​ថ្ងៃទី​02/03/2021​កន្លងមកនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ផុស​ទៅនេះ នាង​ខ្ញុំ​ពុំមាន​គោលបំណង​ធ្វើអោយ​ប៉ះ​.​ពាល់​ដល់​កិត្តិ​.​យស​អង្គភាព​ន​.​គរ​បា​.​ល ព្រមទាំង​ប៉ះ​.​ពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​ទេ​អាស្រ័យ​ដូចនេះ​សូម​អង្គភាព​និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​មេត្តា​ដោយ​ក្តី​អនុ​.​គ្រោះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ មហាជន រួម​នឹង​បុគ្គល​ល្បី​មួយ​ចំនួន ក្រោយ​ឃើញ​ស្ត្រី​រូប​នេះ សុំទោស​នោះ ពួកគេ សុទ្ធតែ​លើកឡើងថា ស្ត្រី​រូប​នេះ មិន​ខុស​នោះ​ទេ ហើយ​ពួកគេ មានតែ​សរសើរ​បន្ថែម​នូវ​ទឹក​ចិត្តជា​ម្ដាយ​ហ៊ាន​លះបង់​គ្រប់យ៉ាង​ដើម្បី​កូន​។ ទោះ​យ៉ាងណា​ស្ត្រី​រូប​នេះ ក៏​ត្រូវ​ថ្នាក់លើ​របស់​ខ្លួន​ហៅ​ទៅ​ធ្វើ​កិច្ចសន្យា​ចំនួន​២​លើក​ផង​ដែរ ពាក់ព័ន្ធ​នឹង​រឿង​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពី​បាន​ឃើញ​ករណី​លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុង សុខា បាន​បំបៅកូន​នៅ​តុ​ការងារ​តាមផ្លូវ​ក្នុងពេល​បំពេញការងារ​ផង​នោះ នៅ​ថ្ងៃ​សុក្រ ទី ១២ ខែមីនា ឆ្នាំ​២០២១​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេច បាន​ចាត់​ឱ្យ​ឯកឧត្តម ម៉ុម សារឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា ១០​លាន​រៀល ផ្តល់ជូន​ដើម្បី​ជាកា​រលើក​ទឹកចិត្ត និង​ជួយ​សម្រាល​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុង សុខា បាន​សម្តែង​នូវ​ក្តី​រំ​ភើប​រីករាយ​ឥតឧបមា ​បន្ទាប់ពី​បានដឹងថា ករណី​របស់​លោកស្រី​បាន​ជ្រាប​ទៅដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយ​ថែមទាំង​ទទួលបាន​ការ​គិតគូរ យកចិត្តទុកដាក់​យ៉ាង​កក់ក្តៅ ដែល​នេះ​ជា​កា​រលើក​ទឹកចិត្ត និង​ផ្តល់​តម្លៃ​យ៉ាង​ធំធេង ចំពោះ​ស្ត្រី​ជា​មាតា​គ្រប់រូប​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី បាន​បួងសួង​គោរព​ជូនពរ​ដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​មាតា​មនុស្សធម៌ និង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូម​សម្តេច​ទាំង​ទ្វេ មាន​សុខ​ភាពល្អ រឹងមាំ អាយុ​យឺនយូរ ដើម្បី​ជា​ម្លប់ ផ្តល់​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្រោម​ម្លប់​នៃ​សន្តិភាព​៕

Related posts

Leave a Comment