ស្អាត​ដល់ម្ល៉ឹងហើយ, បវរកញ្ញា​ វ៉ាន ប៊ី នៅតែ​វះ.កាត់​បន្ថែម​ ត្រៀម​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​មកុដ​ ដែល​ជា​ភេទ​ទី​៣ Miss Queen Cambodia ២០២២ រដូវ​កាល​ទី​២ វ៉ាន់ ប៊ី សម្រេចចិត្ត​ទទួល​ការវះ.កាត់ កែ​កុន​រូបរាងកាយ​បន្ថែមទៀត ឲ្យ​កាន់​តែមាន​ភាពស្រស់ស្អាត​ទាក់ទាញ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត Miss Queen International 2023 នាពេលខាងមុខ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ត្រឹម​តែមាន​រូប​សម្រាស់ ស្រស់ស្អាត​តែប៉ុណ្ណោះ ទេ បវរកញ្ញា​ភេទ​ទី​បី​រូបនេះ ក៏មាន​សមត្ថភាព ទេពកោសល្យ និង​ចំណេះដឹង​ទូទៅ​ខ្ពស់​ផងដែរ។ កញ្ញា វ៉ាន់ ប៊ី បន្ទាប់ពី​បានក្លាយ​ជា​ម្ចាស់​មកុដ រដូវ​កាល​ទី​២​មក ថ្មីៗ​នេះ ​នាង​បានធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល ​ក្រោយ​ឃើញ​នាង​ដេក​លើ​គ្រែ​ត្រៀម វះ,កាត់ ផ្លាស់ប្តូរ​រូបរាង​បន្ថែមទៀត ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត Miss Queen International 2023 នៅ​ឆ្នាំក្រោយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នេះ​បើតាម​បង្ហោះ​នៅលើ​ផេ​ក Beauty Pageant Reviewer បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ប​ង្ហា​ញ​ពី ស្ថានភាព វ៉ាន់ ប៊ី កំពុង​ដេក​លើ​គ្រែពេទ្យ​ត្រៀម​វះកាត់​កែសម្ផស្ស​បន្ថែម កាលពីពេលថ្មីៗកន្លងទៅនេះ​។ ក្នុងស្ថានភាព​នោះ បវរកញ្ញា​ភេទ​ទី​៣​រូបនេះ បានបង្ហាញ​នូវ​កាយវិកា​ទទួលយក​ការវះ,កាត់​ដោយ​រីករាយ និង​ស្នាមញញឹម ដោយបាន​បញ្ជាក់ថា ការវះកាត់​របស់​នាង​បាន​ជោគជ័យ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បវរកញ្ញា​ភេទ​ទី​៣​កញ្ញា វ៉ាន់ ប៊ី Miss Queen Cambodia 2022 បានទទួល​ការវះ,កាត់ ផ្លាស់ប្តូរ​រូបរាង​ដោយ​ជោគជ័យ ដើម្បី​ត្រៀម​ចូលរួម​ក្នុងការ​ប្រកួត Miss Queen International 2023 ហើយ​ពិតមែន។ ប៉ុន្តែ​ង​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា បវរកញ្ញា​ភេទ​ទី​៣​រូបនេះ វះ,កាត់​ផ្លាស​ប្តួ​រ​រូបរាង​ផ្នែក​ត្រង់​ណាមួយ​នោះទេ ខណៈ​សាមីខ្លួន​មិនបាន​បញ្ជាក់​ដោយ​សុំ​លាក់​ព័ត៌មាន​នេះ​សិន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់​ផងដែរ​ថា វ៉ាន ប៊ី បាន​ក្លាយជា​ម្ចាស់​មកុដ ពី​កម្មវិធី​ប្រកួតប្រជែង​ជ្រើសរើស​កញ្ញាឯក​ភេទ​ទី​៣ កម្ពុជា​ឆ្នាំ ២០២១ (Miss Queen Cambodia 2021) ក្នុង​រដូវ​កាល​ទី​២​កាលពី​ថ្ងៃទី​៤​ ខែមេសា​ឆ្នាំ​២០២២ និង​ជា​តំណាងឱ្យ​កម្ពុជា ក្នុង​ការប្រកួត​អន្តរជាតិ Miss International Queen Cambodia 2023​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពី​ការប្រកួត​កន្លងមក ម្ចាស់​ជយលាភី​នៃ Miss Queen Cambodia 2021 កញ្ញា វ៉ាន់​ប៊ី ជា​ក្មេងប្រុស​ម្នាក់​ដែលមាន​ព្រលឹង​ជាម​នុស្ស​ស្រី ឬ​គ្រប់គ្នា​តែងតែ​ហៅថា «​ភេទ​ទី​៣» បាន​អះអាងថា នាង​ក៏មាន​បេះដូង មាន​ក្តី​ស្រមៃ និង​មាន​មហិច្ឆតា ដូច​មនុស្ស​ប្រុស​ស្រី​ដទៃទៀត​ដែរ​។ នាង​មាន​ក្តី​ស្រមៃ​ចង់​ក្លាយទៅជា​ចំណែក​មួយ​នៃ​ការកសាង​សង្គម​ក៏ដូចជា​លើកមុខ​មាត់​ជាតិ​របស់​យើង តាម​គ្រប់​វិធី​ដែល​អាចធ្វើ​ទៅបាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាពិសេស​តាមរយៈ​កម្មវិធី Miss Queen Cambodia បានផ្ដល់​ឱកាស​ឲ្យ​នាង​បង្ហាញ​ពី​ឥទ្ធិពល​នៃ​សារ​សំឡេង​របស់​នាង​ទៅកាន់​មនុស្ស​គ្រប់គ្នា​ឱ្យ​បញ្ឈប់​ការរើសអើង​ភេទ ក៏ដូចជា​សកម្មភាព​ស​ប្បុ​រសធម៌​នានា ដើម្បី​ចូលរួម​ជួយ​ដល់​សង្គមជាតិ និង​ជា​គម្រូ​ល្អ​នៅក្នុង​សង្គម​ផងដែរ​៕​

Related posts