បើ​គ្មាន​ការប្រែប្រួល អ្នក​ត្រូវ​ប៉ះ​កីឡាករ​មិនដែល​ចាញ់ ហ្វុ​ន​លួង គឺ​…

​បងប្អូន​អ្នក​ស្នេហា​កីឡាប្រដាល់​ច្បាស់​ជា​ដឹង​ហើយ​ថា​កីឡាករ​ថៃ ហ្វុ​ន​លួង មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅឡើយ​សម្រាប់​ការប្រកួត​របស់​រូបគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​
​កីឡាករ​រូបនេះ​នឹងត្រូវ​វិល​មក​សង្វៀន​ប៉ុស្តិ៍​បាយ័ន​សាជាថ្មី​ដោយ​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម​ហើយ​បើក​គ្មាន​ការប្រែប្រួល​ទេនោះ​ដៃគូ​របស់គេ​គឺ​កីឡាករ ផល សោ​ភ័​ណ្ឌ ដែល​អាច​ចាត់ទុកបាន​ថា​នេះ​ជាការ​ប្រកួត​សងសឹក​។​
​កីឡាករ ផល សោ​ភ័​ណ្ឌ ធ្លាប់​ចាញ់​ពិន្ទុ ហ្វុ​ន​លួង ចំនួន​ពីរដង​រួចមកហើយ​ហើយ​កីឡាករ​ថៃ​រូបនេះ​ធ្លាប់បាន​យកឈ្នះ​ជើង​ខ្លាំង​កម្ពុជា​ជា​បន្តបន្ទាប់​ដូចជា ឃីម ឌី​ម៉ា​, ផាន់ គ្រាន់​, ឡុង សំណាង​, ឌុ​ម កែវ​ដា​និង​ឡៅ ចិ​ត្រា​។​
​ដូចនេះ នេះ​ជា​ជំនួប​ទី​បី​ហើយ​រវាង ផល សោ​ភ័​ណ្ឌ និង ហ្វុ​ន​លួង​។ តើ ផល សោ​ភ័​ណ្ឌ អាច​សងសឹក ហ្វុ​ន​លួង បានដែរ​ឬទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការប្រកួត​រវាង​អ្នក​ទាំងពីរ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​ថា​តើ​នឹង​រៀបចំឡើង​ក្នុង​កម្មវិធី​មួយណា​ឬ​ពេលណា​នោះទេ គ្រាន់តែ​ដឹងថា ជំនួប​នេះ​នឹងធ្វើ​ឡើង​ក្នុង​ទូរទស្សន៍ប៉ុស្តិ៍​បាយ័ន​៕

 

Related posts

Leave a Comment