ឈប់ទុកឲ្យឆ្ងល់! ក្រោយ​លែង​លះ​គ្នា​, លោក​ឧកញ៉ា​ឌួង ឆាយ ទម្លាយ​រឿង​ក្នុងចិត្តខ្ទេចគ្មានសល់ ដោយបញ្ជាក់ច្បាស់ៗថា…(មានវីដេអូ)

ប្រិយមិត្ត ដឹង​គ្រប់គ្នា​រួច​មក​ហើយ​នូវ​រឿងរ៉ាវ​លោក​ឧកញ៉ា​ឌួង ឆាយ និង​លោកជំទាវ ដេ​ត ម៉ាលី​ណា បាន​ធ្វើការ​លែងលះ​គ្នា ប៉ុន្តែ​រឿងរ៉ាវ​មួយ​ចំនួនទៀត ជុំវិញ​ការ​លែងលះ​គ្នា ប្រហែលជា​ប្រិយមិត្ត​មិនទាន់​ដឹង​នៅឡើយ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដែល​គ្រប់គ្នា​អាច​មិន​ដឹង​នោះ ​ដោយសារតែ តាំងពី​ធ្វើការ​លែងលះ​គ្នា​មក លោក​ឧកញ៉ា​ឌួង ឆាយ មិនដែល​ធ្វើការ​បកស្រាយ​អ្វី​នោះ​ឡើយ ក្រៅតែពី​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​កូន ការ​នឹក​រំលឹក​ចំពោះ​កូន ចង់​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន និង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ពេលវេលា​ជា​អ្នកបកស្រាយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​កាលពី​យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ លោក​ឧកញ៉ា​មិន​រក្សា​ភាព​ស្ងៀមស្ងាត់​ទៀតឡើយ ដោយ បានធ្វើការ​បកស្រាយ​រឿងរ៉ាវ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​លែងលះគ្នា​នេះ ល្មម​អាច ឲ្យ​អ្នកគាំទ្រ​មួយចំនួន ដែល​ចង់ដឹង​រឿង​លោក​អស់​ចម្ងល់​បាន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​បកស្រាយ​ជាច្រើន​នោះ ចំណុច​មួយ លោក​ឧកញ៉ា​ឌួង ឆាយ បានបញ្ជាក់​ច្បាស់ៗ​ថា រយៈពេល​៣ ៤​ខែ ដែល​លោក​លះបង់​សព្វ​គ្រប់បែប​យើង ប្រគល់​គ្រប់យ៉ាង​ឲ្យ​អតីត​ភរិយា ចាកចេញ​ខ្លួន​ទទេ ប្រគល់​ផ្ទះ​ឲ្យ​គាត់ និង​កូនៗ សុខចិត្ត​ទៅ​នៅផ្ទះ​ម្ដាយ ទៅ​នៅផ្ទះ​ចាស់ ទៅ​នៅ​បន្ទប់​តូច ទៅ​នៅ​លំបាក​វេទនា នៅ​ម្នាក់ឯង ឲ្យ​អតីត​ភរិយា​នៅ​ជួបជុំ​ក្រុម​គ្រួសារ ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូនៗ។ ប៉ុន្តែ អតីត​ភរិយា​របស់​លោក មិន​បំពេញ​តួនាទី​ភារកិច្ច​ឲ្យ​បាន​ល្អ តាម​អ្វី ដែល​បាន​សន្យា​ជា​មួយ​លោក​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោក​ឧកញ៉ា បានលើកឡើង​នូវ​សកម្មភាព​របស់​លោក​ពេល​មិនទាន់​បែក​គ្នា​ថា រៀងរាល់ថ្ងៃ លោក​បើកឡាន​ជូន​អតីត​ភរិយា​ទៅ​កក់​សក់ ទៅធ្វើ​ក្រចក ទៅ​ហូបបាយ ទៅ​មើល​កូន សៅ​អាទិត្យ​ជុំគ្នា​ជាមួយ​ប្រពន្ធ។ ចន្ទ ពុធ ហូបបាយ​ល្ងាច​ជួបជុំ​ជាមួយ​អ្នក​វិនិយោគ។ ថ្ងៃ​សុក្រ អាច​១​ថ្ងៃ​ក្នុង​សប្ដាហ៍ ជួបជុំ​ជាមួយ​មិត្តភក្ដិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឧកញ៉ា សង្កត់ធ្ងន់ថា លោក​អត់​មាន​សិទ្ធិ​សិរី​ភាព​ក្នុងការ​រស់នៅ​ជាមួយ​អតីត​ភរិយា នាពេល​កន្លងមក ដោយ​លោក​មិនដែល​មានឱកាស​ទៅ​ខេត្ត​ជាមួយ​មិត្តភក្ដិ ទៅ​ស្ទូចត្រី ទៅ​ជិះ​ម៉ូតូ​ទឹកជា​មួយ​មិត្តភក្ដិ មិនដែល​មានឱកាស​នេះ​ទេ​តិច​បំផុត ហើយ​គឺថា​មិនដែល​ឲ្យ​លោក​ទៅ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ បានបញ្ជាក់​រឿងរ៉ាវ​មុនពេល​បែក​គ្នា​ដែរ​ថា មួយ​រយៈ​ចុងក្រោយ​នេះ លោក​មានការ​មមាញឹក​ច្រើន ការងារ​កាន់តែ​ច្រើន មិនបាន​ផ្ដល់​ពេលវេលា ផ្ដល់​ភាពកក់ក្ដៅ​ឲ្យ​អតីត​ភរិយា​ដូច​ពីមុន ដូច​កាល​នៅ​ជា​សង្សារ នៅ​ជា​យុវវ័យ​បានទេ ហើយក៏​មិនដែល ទៅ​មាន​ស្រី​កំណាន់ រហូត​ផ្ទះ ទិញ​ឡាន ចិញ្ចឹម​ស្រី​កំណាន់​ណា នោះដែរ ហើយ​បើ​មាន​មែន​ឈ្មោះ​លោក​ល្បី​ខ្ចរខ្ចាយ​ទូទាំងប្រទេស​បាត់ទៅហើយ​ អត់​ដែលមាន​ប្រវត្តិ​នឹង​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា លោក​ឧកញ៉ា ទទួលស្គាល់ថា ខ្លួន​មាន​ចំណុច​ខ្វះខាត​ចុងក្រោយ ដោយ​លោក​ឈ្លោះ​ជាមួយ​អតីត​ភរិយា ប្រកែក​តឹង​សរសៃក​ដាក់គ្នា រហូត​មានការ​ប្រតាយប្រតប់ វា​ជា​កំហុស​របស់លោក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ចុងក្រោយ​លោក​បាន​បញ្ជាក់​ថា នឹងមិន​និយាយ​រឿងនេះ​ទៀតឡើយ ហើយ​សូម​ឲ្យ​រក្សា​រឿង​គ្រួសារ និយាយ​គ្នា​ផ្ទៃក្នុង​បាន​ហើយ បើ​និយាយ​មិន​បានទេ រក​មេធាវី រក​អាជ្ញាកណ្ដាល រក​តំណាង​ផ្លូវច្បាប់ សូមកុំ​ឲ្យ​មានការ​បង្ហោះ​ហែកហួរ​គ្នា​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តទៅទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា មុននឹងលោកឧកញ៉ា ធ្វើការបកស្រាយនោះ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១ លោកជំទាវ​ដេ​ត ម៉ាលី​ណា បាន​បង្ហោះ​វីដេអូ​ ខល ​​​ជាមួយ​កូនប្រុស ភ្ជាប់​ជាមួយ​សារ​យ៉ាង​វែង​អន្លាយ​ថា ៖ «​មនុស្ស​យើង​ម្នាក់​ម្នាក់ ទឹក​ចិត្តជា​ម្តាយ​គ្រប់រូប​ពេលដែល​លែងលះគ្នា​ដាច់ស្រេច​ហើយ ហេតុ​អី​ក៏ត្រូវ​គាបសង្កត់​ក្មេង​មិនអោយ​ខ​ល​មក​ម្តាយ​គេ ទាំង​ដែល​សុំ​យក​កូន​ទៅលេង​ត្រឹម​តែមួយ​ល្ងាច​សោះ តាំងពី​ថ្ងៃ​08.03.2021 ថា​យក​ពី​ម៉ោង​5:00​ដល់​ម៉ោង​10:00​យប់ មិន​ព្រមយក​មកហើយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ថែម​យក​iPad លាក់ទុក​នៅពេល ដែល​ខ្ញុំ​ខ​ល​ទៅ​មិនដឹងថា​កូន​ខ្លួនឯង​នៅ​កន្លែង​ណា​នៅ​ជាមួយ​អ្នកណា ហើយ​ពេលដែល​ខ្ញុំ​ខ​ល​ទៅ​ក្រុមគ្រួសារ​ឆាយ​គឺ​គេ​ឆ្លើយថា មិនដឹង ហើយ​នៅ​យប់​ថ្ងៃ​នោះដែរ​ហេតុតែ​បារម្ភ​ពី​កូន​ពេក នាង​ខ្ញុំ​មាន​អកា​រៈ​ញ័រ​ទ្រូង ថប់ដង្ហើម​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏​ត្រូវ​ទៅ​ពេទ្យ​ទាំងយប់ ម៉ោង​៣​ភ្លឺ​ដោយសារ​ទង្វើ ដែល​គាត់​ធ្វើ​ដាក់​ខ្ញុំ ហើយ​យក​កូនស្រី​ពៅ​ដែលមាន​អាយុ​ត្រឹម​តែមួយ​ខួប​កន្លះ​ទៅ​ទុកចោល​នៅ​នឹង​គេ ដែល​កូន​ស្ថិតនៅក្រោម​អាយុ​មើលថែ​ពី​ម្តាយ ហើយ​យប់​ទី​4 ថ្ងៃទី​11.03.2021​យប់​ដោយសារ​យប់នោះ ឆាយ​បាន​ទៅ​ក្រៅ​ទុក​កូន​ចោល​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​នៅពេលនោះ​កូនប្រុស​ខ្ញុំ​ក៏មាន​ឱកាស​យក​iPad ខ​លម​កនាង​ខ្ញុំ​ដោយសារ​ការ​នឹក​របស់​កូន និង​ការលំបាក ដែល​ឆាយ​ធ្វើ​ដាក់​កូន ទើប​គាត់​ទ្រាំ​មិនបាន កូនប្រុស​ខ្ញុំ​គាត់​បាន​ព្យាយាម​ចង់ខ​លមក​ខ្ញុំ​ ប៉ុន្តែ​ត្រូវ​ឈ្មោះ​ឆាយ​ជា​ឪពុក​បាន​ហាមឃាត់​មិនអោយ​ខ​ល​មក​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុអ្វី​ក៏ត្រូវ​បង្រៀន​ក្មេង​អោយ​ចេះ​កុហក ទាំង​ដែល​គ្នា​មិន​ចង់ ហើយ​ពាក្យ​មួយ​ម៉ាត់​ដ៏​គួរអោយ​ស្រណោះ​របស់​កូន​ខ្ញុំ​នោះ​គឺ (​ខ្ញុំ​នឹក​ម៉ាក់ ខ្ញុំ​ចង់​មក​ផ្ទះ​យើង​វិញ ខ្ញុំ​មិន​ចង់​នៅ​និង​ទ ) បើ​បងប្អូន​ពូ​មីង​ជួប​រឿង​ដូច​ខ្ញុំ​តើ​បងប្អូន ត្រូវធ្វើ​យ៉ាងម៉េច​ដែរ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ពិតជា​ឈឺចិត្ត​ណាស់​នៅពេលនោះ​នាង​ខ្ញុំ​ព្យាយាម​មិន​ចង់​ស្រក់​ទឹកភ្នែក​ទេ ហើយ​ព្យាយាម​លើកទឹកចិត្ត​កូន ប៉ុន្តែ​ការ​អាណិតកូន​ទប់ចិត្ត​មិនបាន ទើប​ស្រក់​ទឹកភ្នែក​តាម​គាត់ ក្នុងនាម​ខ្ញុំ​ជា​ម្តាយ​និង​ប្តេជ្ញាចិត្ត និង​តស៊ូ​ដើម្បី​កូន​មិនអោយ​ជួប​រឿង​ពិបាក​ត​ទៀត​ទេ តាំងពី​ថ្ងៃនោះ​មកដល់ពេលនេះ មិនដឹងថា​ពេលណា​បាន​ជួប​កូន​វិញ​»​៕ សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment