ស្ងាត់ៗ តារា​ចម្រៀង ចេ​ន ចូល​រោងការ​ថ្ងៃនេះបាត់​, នារី​ៗ​មួយ​ចំនួន ​បាន​ត្រឹម​ពោល​ពាក្យ​ទាំង​អួល​ដើម​.​កថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា តារាចម្រៀង សមាជិក​ក្រុម Nevermind លោក ចេ​ន បាន​ភ្ជាប់ពាក្យ​ជាមួយ​នារី​ម្នាក់​ឈ្មោះ​លក្ខិណា កាលពី​ថ្ងៃ​០៧ ខែមករា ឆ្នាំ​២០២២​កន្លងទៅនេះ ក្រោម​ការចូលរួម ពី​សំណាក់​ភ្ញៀវកិត្តិយស ទាំងសងខាង ប្រកបដោយ​ស្នាមញញឹម ស្រស់ស្រាយ គ្រប់ៗ​គ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការភ្ជាប់​ពាក្យ​របស់ ចេ​ន នៅ​ពេល​នោះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចូលរួម​អបអរសាទរ​ជាច្រើន​ ក្នុង​នោះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​bongseng wedding​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នោះ ហើយ​លើកឡើង​ដ៏​មានន័យថា «​ក្ដី​ស្រលាញ់​មិនមែន​និយាយ​ត្រឹមតែ​មាត់​ទេ ឲ្យ​តម្លៃ និង​ច្បាស់លាស់​បែបនេះ ទើប​ត្រឹមត្រូវ ពិធី​ភ្ជាប់ពាក្យ លក្ខណៈ​គ្រួសារ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់ពាក្យ​បាន​​ជាង​៤​ខែ ពោល​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២២​នេះ តារាចម្រៀង ចេ​ន និង​គូ​ដណ្ដឹង​ស្ថិត​ក្រៅ​រង្វង់​សិល្បៈ បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​តាម​ប្រពៃណី​ហើយ​ជាមួយ​នឹង​ការ​ស្លៀកពាក់​ប្រពៃណី​យ៉ាង​សមសួន ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជានា​រី​ៗ​មួយ​ចំនួន​ខូច​ចិត្ត​មិន​ស្ទើរ​នោះ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង មុន​រៀបការ​១​ថ្ងៃ ពោល​នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២២ លោក​ឆ្លៀត​ផុស​សារ​បញ្ជាក់ថា «​ស្អែក​រៀបការ​ហើយ​ទាំងអស់គ្នា លា​ហើយ អ្នក SINGLE»​។ ក្រោយ​ឃើញបែបនេះ អ្នក​គាំទ្រ​ជានា​រី​មួយចំនួន ចូល​ខំ​មិន​, ចែករំលែក​បន្ត ហើយ​លើក​ឡើងថា «​រៀបការ​ចុះ​បង កុំ​ខ្វល់​ពី​អូន​, ទទួលយក​ការពិត​, មិន​ពិត​ទេ​, Congratulations ទាំង​អួលដើមក​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្សឹបៗ​ក៏​ឈឺ​…, ព្យុះ​អើយ​បោកបក់​រោងការ​ចោល​ទៅ​, រៀបការ​ចុះ​បង​កុំ​ខ្វល់​ពី​អូន​ព្រោះ​រឿង​កន្លង​បង​និង​អូន​ត្រឹមតែ​ជា​ហ្វេ​ន​, ទោះ​បង​ការ​ក៏​អូន​នៅ​ស្រឡាញ់ បង ចេ​ន ទោះ​ទឹកភ្នែក​ត្រូវ​ស្រក់​ហូរ​ក៏​មិន​ថ្វី​ជូន​បង​ទៅ​រក​គេ​, បង​ចោល​អូន​ទៅ​យក​គេ​ បង​ចេ​ន​បង​គិត​ច្បាស់​ហើយ​មែន​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment